កាតនិម្មិត

យើង​បាន​សហការ​ជាមួយ​ Mastercard​ និង​ VISA​ ក្នុង​គោលបំណង​នាំ​មក​ជូន​លោក​អ្នក​នូវ​កាត​និម្មិត​ ពេញ​លក្ខណៈ​ និង​ឥត​គិតថ្លៃ​ ដើម្បី​ធ្វើ​ឲ្យ​អ្នកទិញ​ទំនិញ​តាម​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល​ជាង​មុន​ និង​មាន​សុវត្ថិភាព​។​

​តើ​អ្វី​ទៅ​ជា​ កាត​និម្មិត​?

​កាត​និម្មិត​ម៉ា​ស្ទ័​រកា​ត​ គឺជា​កាត​ដែល​អាច​បង្កើត​បាន​ភ្លាមៗ​ មាន​លក្ខណៈ​ជា​រូបភាព​លើ​អេ​ក្រង់​ ដោយ​មាន​ភ្ជាប់​ឡូ​ហ្គោ​ Mastercard​ ឬ​ VISA​។​ កាត​នេះ​មាន​លក្ខណៈសម្បត្តិ​ និង​អាច​ប្រើប្រាស់​បាន​ដូច​កាត​ផ្លា​ស្ទិ​ក​ដែល​យើង​ប្រើ​រាល់ថ្ងៃ​ដែរ​ គ្រាន់តែ​គ្មាន​រូបរាង​ មិន​អាច​កាន់​ ឬ​ប៉ះ​បាន​តែ​ប៉ុណ្ណោះ​។​

​តាម​រយៈ​កាត​និម្មិត​របស់​ធនាគារ​ ABA​ អ្នក​អាច​ធ្វើការ​ទូទាត់​ និង​ទិញ​អីវ៉ាន់​អន​ឡាញ​បាន​ដូច​កាត​ពិតប្រាកដ​ តាម​វិ​ប​សាយ​ធំៗ​ ដែល​មាន​ស្លាក​សញ្ញា​ ទទួលយក​កាត​ទូទាត់​តាម​ Mastercard​ ឬ​ VISA​ ដូច​ជា​វិ​ប​សាយ​ Amazon,​ eBay​ ឬ​ AliExpress​ ជាដើម​។​

​របៀប​បង្កើត​កាត​និម្មិត​

​យើង​ផ្តល់​ជូន​ជម្រើស​ក្នុង​ការ​បង្កើត​កាត​និម្មិត​តាម​ កម្មវិធី​ ABA​ Mobile​ និង​តាម​រយៈ​ ធនាគារអ៊ីនធឺណិត​។​ ដើម្បី​ស្វែង​យល់​ពី​កម្រៃ​សេវាកម្ម​ ក៏​ដូច​ជា​របៀប​នៃ​ការ​បង្កើត​កាត​ សូម​ជ្រើសរើស​វិធី​ដែល​អ្នក​ចូល​ចិត្ត​ប្រើ​ខាងក្រោម​៖