ABA​ គាំទ្រ​ មហា​ពិព័រណ៍​ទិញ​ទំនិញ​តាម​អន​ឡាញ​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​អន​ឡាញ​ក្នុងស្រុក​

17/Sep/2021

Grand​ Online​ Shopping kh

ABA​ ដែល​ជា​គ្រឹះស្ថាន​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​របស់​កម្ពុជា​ មាន​សេចក្ដី​សោមនស្ស​រីករាយ​ ក្នុង​ការ​ចូលរួម​ជា​ដៃគូ​នៃ​មហា​ពិព័រណ៍​ទិញ​ទំនិញ​តាម​អន​ឡាញ​ ពី​ថ្ងៃ​ទី​ 17​ ដល់​ 19​ កញ្ញា​ 2021​ ក្នុង​នាម​ជា​ភាគី​បម្រើសេវា​ហិរញ្ញ​វត្ថ​តាម​បច្ចេកវិទ្យា​ទំនើប​ (Fintech)​។​ ធនាគារ​ ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ទំនើប​ពេញលេញ​ ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​ មិន​ប្រើ​សាច់ប្រាក់​ តាម​រយៈ​ ទូទាត់អនឡាញតាមកម្មវិធី Payway​ និង​ កម្មវិធី PayWay​ Mobile​ សម្រាប់​ពាណិជ្ជករ​ និង​ មុខងារ​ មុខងារទូទាត់ប្រាក់ ABA​ PAY​ ក្នុង​ ABA​ Mobile​ សម្រាប់​អតិថិជន​។​ ព្រឹត្តិការណ៍​នេះ​ ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​មាន​អ្នកចូលរួម​ពី​សំណាក់​ អតិថិជន​ និង​ពាណិជ្ជករ​ដែល​ជាស​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ប្រមាណ​ជា​ 100,000​។​

​ម្ចាស់​ធុរកិច្ច​ និង​អាជីវករ​ ដែល​មាន​បំណង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ ដើម្បី​លក់ដូរ​ផលិតផល​របស់​ខ្លួន​ ត្រូវ​ធ្វើការ​ចុះ​ឈ្មោះ​ តាម​រយៈ​ ទីនេះ​ ហើយ​បញ្ចូល​កម្មវិធី​ PayWay​ នៅ​លើ​វិ​ប​សាយ​/app​ របស់​ខ្លួន​ ឬ​ ប្រើប្រាស់​ PayWay​ Mobile​ សម្រាប់​ការ​ទូទាត់​ប្រាក់​ពី​អតិថិជន​។​ អំឡុង​ព្រឹត្តិការណ៍​នេះ​ ម្ចាស់​ធុរកិច្ច​ ចំនួន​ 50​ ដែល​ប្រើប្រាស់​សេវា​ទូទាត់​ប្រាក់​ឌី​ជី​ថ​ល​របស់​ ABA​ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ទឹកប្រាក់​ម្នាក់ៗ​ចំនួន​ $50​។​

​អតិថិជន​ទាំងអស់​ ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​ ABA​ PAY​ នៅ​ក្នុង​ ABA​ Mobile​ របស់​ខ្លួន​ សម្រាប់​ការ​ទូទាត់​ថ្លៃ​អីវ៉ាន់​ដែល​បាន​ទិញ​អំឡុង​ព្រឹត្តិការណ៍​នេះ​។​ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​អ្នក​ប្រើប្រាស់​ ABA​ PAY​ ធនាគារ​ នឹង​មាន​ផ្ដល់​រង្វាន់​ទឹកប្រាក់​ $5​ ចំនួន​ 100​ រង្វាន់​ ដែល​នឹង​ត្រូវ​ផ្ទេរ​ចូល​ក្នុង​គណនី​ ABA​ របស់​ពួក​គេ​។​

​ក្រោម​ការ​រៀបចំ​របស់​ The​ Idea​ Consultancy​ និង​ UNDP​ កម្ពុជា​ ដោយ​មានការ​គាំទ្រ​ពី​ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា​ និង​ ក្រសួង​ទូរគមនាគមន៍​ និង​ប្រៃសណីយ៍​ ព្រឹត្តិការណ៍​ចំនួន​ 3​ថ្ងៃនេះ​ មាន​គោលបំណង​ជួយ​ធ្វើ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​ដល់​ សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​ក្នុង​ប្រទេស​ និង​ទាក់ទាញ​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​ ជាមួយ​អតិថិជន​ ជា​ពិសេស​ក្នុង​បរិបទ​កូ​វី​ដ​-១៩ នា​ពេល​បច្ចុប្បន្ន​នេះ​។​ សមាជិក​ចូលរួម​មាន​ដូច​ជា​ សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​,​ សហគ្រិន​ស្ត្រី​កម្ពុជា​,​ និង​សមាគម​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​ ដែល​បាន​ជួយ​ ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​ការ​បណ្ដុះបណ្ដាល​ ដល់​សមាជិក​នានា​។​

​វិបត្តិ​រីក​រាលដាល​ជាស​កល​ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ធុរកិច្ច​នានា​ ហើយ​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​របស់​អតិថិជន​ក្នុង​ការ​ទិញ​ទំនិញ​ បាន​ធ្វើ​ឲ្យ​ពួក​គេ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​អតិថិជន​។​ តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្រាប់​សហគមន៍​ ធនាគារ​ សង្ឃឹមថា​ ព្រឹត្តិការណ៍​ពិព័រណ៍​លើក​ដំបូង​ក្នុង​វិស័យ​នេះ​ នឹង​ជំរុញ​លើកទឹកចិត្ត​ដល់​អាជីវកម្ម​ដែល​មិន​ទាន់​បន្ស៊ាំ​ទៅ​នឹង​បច្ចេកវិទ្យា​ ឲ្យ​ងាក​មក​ធ្វើ​សកម្មភាព​តាម​អន​ឡាញ​ ថែម​ទាំង​ជំរុញ​បន្ថែម​នូវ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៅ​ក្នុង​ប្រទេស​។​

ដោ​ន​ឡូត​ PayWay​ Mobile​ ឥឡូវនេះ​៖

  

ដោ​ន​ឡូត​ ABA​ Mobile​ ឥឡូវនេះ​៖