កម្មវិធី PayWay Mobile

ធនាគារ ABA នាំមកនូវកម្មវិធី PayWay Mobile ដែលជាដំណោះស្រាយដ៏ល្អបំផុតមួយសម្រាប់អាជីវកម្មគ្រប់ប្រភេទ ដូចជា ហាងកាហ្វេ ហាងសម្លៀកបំពាក់អនឡាញ ហាងកែសម្ផស្ស និងហាងផ្សេងៗទៀត ដើម្បីប្រមូលការទូទាត់មិនប្រើសាច់ប្រាក់។

ដោនឡូតកម្មវិធីនេះដោយឥតគិតថ្លៃពី App Store ទូរស័ព្ទស្មាតហ្វូនរបស់អ្នក និងចាប់ផ្តើមទទួលការទូទាត់មិនប្រើសាច់ប្រាក់បានភ្លាមៗពីអតិថិជន ដោយបង្កើតកូដ QR ផ្ទាល់ខ្លួនរបស់អ្នក!

ហេតុ​អ្វី​ជ្រើសរើស​កម្មវិធី​ PayWay​ Mobile?

ទទួលការទូទាត់បានភ្លាមៗ

បង្កើត និងប្រើ ដោយមិនគិតថ្លៃ

ប្រើបានទាំង Android និង iOS

បង្កើត ចែករំលែក និងទូទាត់ជាមួយ លីងទូទាត់ បានភ្លាមៗ

បន្ថែមទីតាំងលក់ និងអ្នកគិតលុយ បានយ៉ាងងាយស្រួល1

ពិនិត្យប្រតិបត្តិការ និងបង្វិលលុយវិញបានភ្លាមៗ2

1 មុខងារនេះ ប្រើបានសម្រាប់តែ Android តែប៉ុណ្ណោះ។
2 មុខងារបង្វិលប្រាក់សងវិញ នៅលើទូរស័ព្ទស្មាតហ្វូន Android ហើយអាចធ្វើទៅបាន ប្រសិនបើប្រតិបត្តិការធ្វើឡើងក្នុងរយៈពេល 24 ម៉ោង។

​ចំនួន​ទឹកប្រាក់​កំណត់​

​ប្រភេទ​ពាណិជ្ជករ​កំណត់​ប្រចាំថ្ងៃ​កំណត់​ប្រចាំខែ​
រៀលដុល្លាររៀលដុល្លារ
ម្ចាស់​គណនី​រហ័ស1​ ABA4,000,0001,00020,000,0005,000
ម្ចាស់​គណនី​ស្តង់ដារ​​ ABA20,000,00050,000400,000,000100,000
សាជីវកម្ម​800,000,000200,0004,000,000,0001,000,000

​អត្ថប្រយោជន៍​បន្ថែម​

  • ​បង្កើត​កូដ​ QR2​ ភ្លាមៗ​
  • ទទួល​ការ​ទូទាត់​តាម​រយៈ​ ABA​ PAY,​ mVisa​ QR​ និង​ Masterpass​ QR
  • ​ទទួល​ការ​ទូទាត់​ជា​ប្រាក់​រៀល​ ឬ​ដុល្លារ​
  • ទទួលយកការទូទាត់តាមរយៈការចែករំលែកលីង
  • ទទួល​ការ​ជូនដំណឹង​ភ្លាមៗ​រាល់ពេល​ទទួល​ការ​ទូទាត់​
  • ដោ​ន​ឡូត​របាយការណ៍​ការ​លក់​សម្រាប់​រយៈពេល​រហូត​ដល់​ 30​ ថ្ងៃ​
  • ផ្ញើ​ ឬ​ដោ​ន​ឡូត​ព័ត៌មាន​ប្រតិបត្តិការ​ធ្វើ​ជា​វិក្កយបត្រ​នៃការ​លក់​។

1 ប្រភេទគណនីដែលបើកពីចម្ងាយដោយមិនអញ្ជើញមកកាន់សាខាធនាគារ។
2 កូដ QR អាចជាកូដចរន្ត (ចំនួនទឹកប្រាក់ទូទាត់មានស្រាប់នៅក្នុងកូដ QR) ឬកូដថេរ (អតិថិជនត្រូវបញ្ចូលចំនួនទឹកប្រាក់ទូទាត់បន្ទាប់ពីស្គែនកូដ QR)។

របៀបដំឡើង PayWay Mobile សម្រាប់អាជីវកម្មរបស់អ្នក

ដោនឡូតកម្មវិធី

​ដើម្បី​ចាប់ផ្តើម​ទទួល​ការ​ទូទាត់​ជាមួយ​កម្មវិធី​ PayWay​ Mobile​ អ្នក​ចាំបាច់​ត្រូវ​មាន​គណនី​ ABA​។​ ចុច​លើ​រូប​ខាងក្រោម​នេះ​ដើម្បី​ដោ​ន​ឡូត​ពី​ App​ Store​ របស់​ Apple​ ឬ​ Play​ Store​ របស់​ Google​​។​

បន្ទាប់​ពី​ដោ​ន​ឡូត​ គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​លើ​អេ​ក្រង់​ដើម្បី​បង្កើត​ទីតាំង​លក់​ដំបូង​របស់​អ្នក​ និង​ចាប់ផ្តើម​ទទួល​ការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​។​ មិន​គិតថ្លៃ​សេវា​ទេ​!​

  

ប្រសិនបើ​អ្នកមាន​កម្មវិធី​ ABA​ Mobile​  សូម​ទាក់ទង​មក​យើងខ្ញុំ​ភ្លាមៗ​ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​ ទាក់ទង​មក​យើងខ្ញុំ​ នៅ​លើ​ម៉ឺ​នុយ​មេ​របស់​កម្មវិធី​។​ ក្រៅពី​នេះ​ អ្នក​អាច​ឆាត​ជាមួយ​យើងខ្ញុំ​តាម​កម្មវិធី​ Facebook​ Messenger​ តាម​វិ​ប​សាយ​ធនាគារ​ ឬ​ទូរស័ព្ទ​មក​យើងខ្ញុំ​គ្រប់ពេលវេលា​តាម​លេខ​ 023​ 225​ 333​។​

PayWay Mobile ជាកម្មវិធីទូរស័ព្ទឥតគិតថ្លៃដែលអនុញ្ញាតឲ្យអាជីវកម្មគ្រប់ប្រភេទគ្រប់ធុនទទួលការទូទាត់មិនប្រើសាច់ប្រាក់បានភ្លាមៗ។ បន្ទាប់ពីដោនឡូតកម្មវិធីនេះដាក់ចូលក្នុងទូរស័ព្ទដៃ Android របស់លោកអ្នក លោកអ្នកអាចបង្កើតកូដ QR ដោយឡែកមួយសម្រាប់ការទិញនីមួយៗ។ អ្វីដែលអតិថិជនរបស់លោកអ្នកទាំងអស់ត្រូវធ្វើ គឺស្គែនកូដ QR ដោយប្រើកម្មវិធី ABA Mobile ឬក៏កម្មវិធីទូទាត់ដែលអាចប្រើបានផ្សេងៗទៀត។
សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ iOS កម្មវិធី PayWay Mobile អនុញ្ញាតឲ្យអ្នក៖
  • ត្រួតពិនិត្យការលក់របស់អ្នកជាមួយជម្រើសត្រួតពិនិត្យតាមពេលវេលាជាក់ស្តែង
  • មើលប្រវត្តិប្រតិបត្តិការ
  • ផ្ញើវិក្កយបត្រអេឡិកត្រូនិក
សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android កម្មវិធី PayWay Mobile អនុញ្ញាតឲ្យអ្នក៖
  • ចូលប្រើប្រាស់របាយការណ៍ការលក់របស់លោកអ្នករហូតដល់ 30 ថ្ងៃ និងគ្រប់គ្រងរបាយការណ៍នោះបានគ្រប់ទីកន្លែង
  • ត្រួតពិនិត្យប្រតិបត្តិការ និងបរិមាណការលក់ទាំងអស់តាមពេលវេលាជាក់ស្តែង និងធ្វើការសងប្រាក់ទៅវិញនៅពេលចាំបាច់
  • ប្រសិនបើលោកអ្នកមានទីតាំងលក់ច្រើនកន្លែង លោកអ្នកអាចបន្ថែមទីតាំងលក់ថ្មីៗដោយងាយស្រួល និងកំណត់អ្នកគិតលុយទៅតាមទីតាំងលក់នីមួយៗ
  • មិនគិតថ្លៃបង្កើត ឬដំឡើង ការទូទាត់ទាំងអស់ដែលធ្វើឡើងតាមគណនី ABA ទាំងអស់ គឺឥតគិតថ្លៃសេវា
  • ទទួលការទូទាត់តាមរយៈ ABA PAY, កូដ mVisa QR និងកូដ Masterpass QR
បាទ/ចាស៎ ឥឡូវនេះ កម្មវិធីនេះមាននៅ Apple App Store ហើយអ្នកអាចដោនឡូតកម្មវិធីនេះដោយឥតគិតថ្លៃ។
ការទូទាត់ទាំងអស់ដែលធ្វើឡើងតាមរយៈគណនី ABA គឺមិនគិតថ្លៃសេវាទេ។
លោកអ្នកនឹងទទួលបានការជូនដំណឹងភ្លាមៗ នៅពេលដែលទទួលបានការទូទាត់ចូលក្នុងគណនីរបស់លោកអ្នក។ លោកអ្នកអាចពិនិត្យមើលនៅក្នុងប្រវត្តិប្រតិបត្តិការបានសម្រាប់ការទូទាត់បានជោគជ័យ។
លោកអ្នកអាចពិនិត្យមើលនៅក្នុងប្រវត្តិប្រតិបត្តិការ ឬសុំឲ្យអតិថិជនបង្ហាញទំព័រស្ថានភាពការទូទាត់។
កម្មវិធី PayWay Mobile ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ជួយឲ្យម្ចាស់អាជីវកម្មនានាបង្កើតកូដ QR  ដើម្បីទទួល និងគ្រប់គ្រងការទូទាត់មិនប្រើសាច់ប្រាក់ ចំណែកឯកម្មវិធី ABA Mobile វិញ ជាកម្មវិធីសេវាហិរញ្ញវត្ថុ និងធនាគាររបស់ធនាគារ ABA ដែលអាចប្រើប្រាស់បានសម្រាប់ធ្វើការទូទាត់ជាមួយនឹង ABA Pay ដោយស្គែនកូដ QR ដែលបង្កើតឡើងដោយកម្មវិធី PayWay Mobile។
កូដ QR ថេរ មានន័យថា អតិថិជនត្រូវតែបញ្ចូលចំនួនទឹកប្រាក់ត្រូវទូទាត់ បន្ទាប់ពីស្គែនកូដ QR  ហើយកូដ QR ចរន្ត មានន័យថា ចំនួនទឹកប្រាក់ទូទាត់មានរួចស្រេចនៅក្នុងកូដ QR ដូច្នេះអតិថិជនគ្រាន់តែស្គែន និងបញ្ជាក់ការទូទាត់ជាការស្រេច។
ចុចលើ ម៉ឺនុយ និងជ្រើសរើស ប្រវត្តិប្រតិបត្តិការ។ ពិនិត្យមើលប្រវត្តិប្រតិបត្តិការតាមពេលវេលាដែលអាចជ្រើសរើសបាន៖ ថ្ងៃនេះ, 7 ថ្ងៃចុងក្រោយ, 30 ថ្ងៃចុងក្រោយ និងប្រតិបត្តិការទាំងអស់។
ចំនួនតួអក្សរអតិបរមាគឺ 23 តួ ប៉ុន្តែត្រូវបែងចែករវាងឈ្មោះអាជីវកម្មដែលបានចុះបញ្ជី និងឈ្មោះកាត់របស់លោកអ្នក (ពីឈ្មោះគណនីរបស់លោកអ្នក)។ ឧទាហរណ៍៖
ប្រសិនបើឈ្មោះគណនីរបស់លោកអ្នកគឺ Chea David នោះឈ្មោះកាត់របស់លោកអ្នកគឺ ‘D. Chea’ ដែលជាការបង្រួមគ្នានូវនាម និងគោត្តនាមរបស់លោកអ្នក។ ហេតុនេះ លោកអ្នកនៅសល់តែ 13 តួអក្សរសម្រាប់ឈ្មោះ/កម្រងព័ត៌មានអាជីវកម្មរបស់លោកអ្នក។ ប្រសិនបើលោកអ្នកមានបំណងចង់បង្កើនចំនួនតួអក្សរ សូមទាក់ទងមកយើងខ្ញុំតាមរយៈទូរស័ព្ទ 023 225 333 (គ្រប់ពេលវេលា)។ 
ចូលទៅ កម្រងព័ត៌មានអាជីវកម្មរបស់លោកអ្នក និងជ្រើសរើស រូបសញ្ញា (!) និងចុចលើ ដឹងបន្ថែម។ បំពេញឈ្មោះអាជីវកម្មថ្មីរបស់លោកអ្នក ព្រមជាមួយនឹងមូលហេតុសម្រាប់ការប្តូរឈ្មោះនេះ។ ការស្នើសុំនេះតម្រូវឲ្យលោកអ្នកភ្ជាប់មកជាមួយនូវប៉ាតង់ ឬការចុះបញ្ជីអាជីវកម្ម។ ដាក់ការស្នើសុំរបស់លោកអ្នក និងរង់ចាំរយៈពេលពីរ (2) ថ្ងៃធ្វើការ។ លោកអ្នកក៏អាចទាក់ទងមកយើងខ្ញុំតាមរយៈទូរស័ព្ទ 023 225 333 (គ្រប់ពេលវេលា) សម្រាប់ព័ត៌មានបន្ថែម។
ចុចលើ ម៉ឺនុយ និងជ្រើសរើស គ្រប់គ្រងទីតាំងលក់។ ចុចលើ រូបសញ្ញាបូក (+) នៅជ្រុងខាងស្តាំផ្នែកខាងក្រោម។ បន្ថែមទីតាំងលក់ដោយដាក់ឈ្មោះ អាសយដ្ឋាន ថតរូប/អាប់ឡូតរូប (ជាជម្រើស) ហើយចុងក្រោយ ចុចលើ រក្សាទុក។
ចុចលើ ម៉ឺនុយ និងជ្រើសរើស គ្រប់គ្រងអ្នកគិតលុយ។ ចុចលើ រូបសញ្ញាបូក (+) នៅជ្រុងខាងស្តាំផ្នែកខាងក្រោម។ បន្ថែម អ្នកគិតលុយទៅទីតាំងលក់ ដោយជ្រើសរើសទីតាំងលក់ដែលបានភ្ជាប់ បញ្ចូលព័ត៌មានលម្អិតអំពីអ្នកគិតលុយ ថតរូប/អាប់ឡូតរូប (ជាជម្រើស) ហើយចុងក្រោយ ចុចលើ រក្សាទុក។
បាទ/ចាស៎ លោកអ្នកពិតជាអាច។ ទីតាំងលក់មួយអាចមានអ្នកគិតលុយដល់ 100 នាក់។
លោកអ្នកអាចកំណត់ពាក្យសម្ងាត់របស់លោកអ្នកឡើងវិញដោយចុចលើ ភ្លេចពាក្យសម្ងាត់ និងអនុវត្តតាមការណែនាំដើម្បីកំណត់ពាក្យសម្ងាត់ឡើងវិញ។ ប្រសិនបើលោកអ្នកបានភេ្លចឈ្មោះអ្នកប្រើរបស់លោកអ្នក លោកអ្នកចាំបាច់ត្រូវតែទាក់ទងមកយើងខ្ញុំតាមរយៈទូរស័ព្ទ 023 225 333 (គ្រប់ពេលវេលា)។
ប្រាក់សងមកវិញសម្រាប់ប្រតិបត្តិការដែលបានធ្វើឡើងលើសពី 24 ម៉ោង តម្រូវឲ្យលោកអ្នកទាក់ទងមកផ្នែកគាំទ្រពាណិជ្ជកររបស់យើងខ្ញុំតាមរយៈទូរស័ព្ទ 098 203 238098 203 239
ចូលទៅ ម៉ឺនុយ និងចុចលើ គ្រប់គ្រងអ្នកគិតលុយ។ ជ្រើសរើស អ្នកគិតលុយដែលលោកអ្នកមានបំណងចង់លុបចោល និងរក្សាទុក។
បាទ/ចាស៎ លោកអ្នកពិតជាអាច។ ប៉ុន្តែដំបូង លោកអ្នកត្រូវតែលុបចោលអ្នកគិតលុយនោះពីទីតាំងលក់ដែលមានស្រាប់សិន មុនពេលបន្ថែមអ្នកគិតលុយនោះទៅក្នុងទីតាំងលក់ថ្មី។
ចុចលើ ម៉ឺនុយ និងជ្រើសរើស គ្រប់គ្រងទីតាំងលក់។ ចុចលើ ប៊ូតុងកម្រងព័ត៌មានអាជីវកម្ម នៅជ្រុងខាងស្តាំ និងចុចលើ កែប្រែ។ លោកអ្នកនឹងឃើញបញ្ជីប្រភេទអាជីវកម្មនានា និងជ្រើសរើស ប្រភេទអាជីវកម្ម ដែលលោកអ្នកមានបំណងចង់កែប្រែទៅនោះ។
អ្នកគិតលុយនឹងត្រូវចាកចេញពីកម្មវិធីដោយស្វ័យប្រវត្តិ ហើយចាំបាច់ត្រូវតែចូលកម្មវិធីវិញដើម្បីចូលប្រើ។
ទេ ការធ្វើដូចនេះមិនអនុញ្ញាតឡើយ។ គណនីមួយអាចប្រើបានច្រើនសាខា ប៉ុន្តែសម្រាប់តែប្រភេទអាជីវកម្មមួយប៉ុណ្ណោះ។

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ PayWay Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader