Smile​ Shop​ ចាប់​ដៃគូ​ជាមួយ​ ABA​ ដើម្បី​ទូទាត់​ប្រាក់​យ៉ាង​រលូន​ តាម​រយៈ​ ABA​ Mobile

18/Apr/2023

aba smile shop partner kh-2aba smile shop partner kh-2
aba smile shop partner kh-7aba smile shop partner kh-7
aba smile shop partner kh-4aba smile shop partner kh-4
aba smile shop partner kh-5aba smile shop partner kh-5
aba smile shop partner kh-3aba smile shop partner kh-3

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា​1 បាន​ដាក់​បញ្ចូល​ Smile​ Shop​ ដែល​ជា​ផ្លែ​ត​ហ្វ​ម​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​ (e-commerce)​ ឈានមុខ​មួយ​នៅ​កម្ពុជា​ ទៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ របស់​ខ្លួន​ ដើម្បី​ផ្ដល់​នូវ​ការ​ទូទាត់​ប្រាក់​ដ៏​រលូន​ មិន​រអាក់រអួល​ និង​មាន​សុវត្ថិភាព​ជូន​អតិថិជន​។​ ភាគី​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​ និង​សម្ពោធ​ភាព​ជា​ដៃគូ​ជា​ផ្លូវការ​ នៅ​ការិយាល័យ​កណ្ដាល​ធនាគារ​ ABA​ នៅ​ថ្ងៃ​ទី​ 18​ ខែមេសា​ ឆ្នាំ​ 2023​។​

ក្នុង​ជំនួប​នោះ​ លោក​ Zokhir​ Rasulov​ នាយក​ផ្នែក​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​ បាន​លើក​ឡើង​ពី​សារៈសំខាន់​ នៃ​ការ​ចាប់​ដៃគូ​រវាង​ធនាគារ​ ABA​ និង​ Smile​ Shop​។​ កិច្ចសហការ​នេះ​ ត្រូវ​គេ​រំពឹង​ថា​នឹង​ជួយ​លើក​ស្ទួយ​ដល់​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​នៅ​កម្ពុជា​ និង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​លើកកម្ពស់​ការ​ទូទាត់​ប្រាក់​បែប​ឌី​ជី​ថ​ល​ (​ដោយ​មិន​កាន់​សាច់ប្រាក់​)​។​ ​

លោក​ Rasulov​ ក៏​បាន​អបអរសាទរ​ដល់​ Smile​ Shop​ ដែល​បាន​ដាក់​ដំណើរការ​សេវាកម្ម​របស់​ខ្លួន​ នៅ​ក្នុង​ ABA​ Mobile​ ហើយ​ Smile​ Shop​ ក៏​បាន​យល់​ច្បាស់​អំពី​អត្ថប្រយោជន៍​ ដែល​ ABA​ Mobile​ នឹង​ផ្តល់​ជូន​ ដោយសារ​តែ​វា​ជា​អេប​ធនាគារ​ឈានមុខ​គេ​បំផុត​នៅ​កម្ពុជា​ ដែល​មាន​អ្នក​ប្រើប្រាស់​ជាង​ 2.5​ លាន​នាក់​។

​តាម​រយៈ​ភាព​ជា​ដៃគូ​នេះ​ អតិថិជន​នឹង​អាច​ចូល​ទៅ​ផ្លែ​ត​ហ្វ​ម​លក់ទំនិញ​អន​ឡាញ​ Smile​ Shop​ នៅ​ក្នុង​មុខងារ​ “​សេវាកម្ម​”​ របស់​ ABA​ Mobile​។​ អតិថិជន​ ABA​ ក៏​អាច​ទិញ​អីវ៉ាន់​បាន​យ៉ាង​ងាយស្រួល​ពី​ផ្ទះ​ ឬ​កន្លែង​ណា​ក៏​បាន​ ជាមួយ​មុខទំនិញ​ច្រើន​ជម្រើស​ និង​គ្រប់​ប្រភេទ​ នៅ​ក្នុង​ Smile​ Shop​ ដោយ​ចុច​តែ​ពីរ​បី​ប៉ក់​ នៅ​លើ​ ABA​ Mobile​ របស់​ពួក​គាត់​។

​​ដើម្បី​អបអរ​ភាព​ជា​ដៃគូ​នេះ​ ABA​ និង​ Smile​ Shop​ ផ្ដល់​កម្មវិធី​ពិសេស​ (​ប្រូ​ម៉ូ​សិន​)​ ផ្ដាច់មុខ​ ជូន​អតិថិជន​ដែល​ទិញ​អីវ៉ាន់​ពី​ Smile​ Shop​ នៅ​ក្នុង​ ABA​ Mobile​។​ ចាប់ពី​ថ្ងៃ​ទី​ 18​ មេ​សា​ 2023​ តទៅ​ អ្នក​ប្រើប្រាស់​ ABA​ Mobile​ ចំនួន​ 1000​ នាក់​ដំបូង​ ដែល​ទិញ​អីវ៉ាន់​ពី​ Smile​ Shop​ តាម​ ABA​ Mobile​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ 20​ ដុល្លារ​ភ្លាមៗ​ ដោយ​អតិថិជន​គ្រាន់តែ​ចំណាយ​ចាប់ពី​ 100​ ដុល្លារ​ ក្នុង​ការ​បញ្ជា​ទិញ​ក្នុង​មួយ​លើក​។

​​ដើម្បី​ទទួល​បាន​ប្រូ​ម៉ូ​សិន​នេះ​ អតិថិជន​ ABA​ Mobile​ អាច​ធ្វើ​តាម​ជំហាន​ងាយៗ​ខាងក្រោម​នេះ​៖

  • ​ចុច​ប៊ូ​តុង​ សេវាកម្ម​ នៅ​លើ​អេ​ក្រង់​ដើម​នៃ​កម្មវិធី​
  • ចុច​លើ​ Smile​ Shop​
  • ជ្រើសរើស​ ទំនិញ​ ដែល​អ្នក​ចង់បាន​ និង​ទទួល​ការ​បញ្ចុះតម្លៃ​ផ្ដាច់មុខ​នេះ​ នៅ​ពេល​ទូទាត់​ប្រាក់​។

​​មិន​ទាន់​មាន​ ABA​ Mobile​ ប្រើ​មែន​ទេ​?​ កុំ​បារម្ភ​!​ អ្នក​អាច​បើក​គណនី​ ABA​ បាន​យ៉ាង​ងាយស្រួល​ ដោយ​គ្រាន់តែ​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ នៅ​លើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។

​ដើម្បី​បើក​ គណនី​រហ័ស​ អតិថិជន​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​។​ បន្ទាប់​ពី​បង្កើត​គណនី​បាន​ដោយ​ជោគជ័យ​រួច​មក​ អតិថិជន​អាច​ទទួល​បាន​អត្ថប្រយោជន៍​ដ៏​ពិសេស​នេះ​ ហើយ​រក​ទិញ​អីវ៉ាន់​អន​ឡាញ​ បាន​យ៉ាង​ងាយស្រួល​នៅ​លើ​ Smile​ Shop​ តាម​រយៈ​កម្មវិធី​ ABA​ Mobile​។

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ប្រូ​ម៉ូ​សិន​នេះ​ សូម​ចូល​ទៅ​វិ​ប​សាយ​ ធនាគារ​ ABA​ ឬ​ហៅ​ទៅ​ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​ 1​ 800​ 203​ 203​ (​សម្រាប់​ការ​ហៅ​ក្នុង​ប្រទេស​កម្ពុជា​)៕

1 ABA​ ជា​ធនាគារពាណិជ្ជ​ដ៏​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា​ គិត​លើ​ ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​ និង​ប្រាក់​ចំណេញ​ នេះ​បើ​យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ។​