ទទួលបានការបញ្ចុះតម្លៃ 20 ដុល្លារភ្លាមៗពី Smile Shop នៅពេលបញ្ជាទិញតាម ABA Mobile
03/Nov/2022

កំពុងស្វែងរកមធ្យោបាយងាយស្រួលក្នុងការទិញទំនិញមែនទេ? សូមមើលកម្មវិធី ABA Mobile ជាមួយ មុខងារសេវាកម្ម! តាមរយៈកម្មវិធីនេះ អ្នកអាចទិញទំនិញបានយ៉ាងងាយស្រួលពីផ្ទះរបស់អ្នក ចាប់ពីសម្លៀកបំពាក់ គ្រឿងទេស រហូតដល់គ្រឿងអេឡិកត្រូនិក ហើយទទួលបានការបញ្ចុះតម្លៃ ចំនួន 20 ដុល្លារភ្លាមៗ រាល់ការទិញម្តងៗ ដែលមានទឹកប្រាក់អប្បបរមាចំនួន 100 ដុល្លារ។ គ្រប់យ៉ាងដែលអ្នកត្រូវការ មាននៅក្នុងកម្មវិធី ABA Mobile។ នៅចាំអីទៀត? ទិញឥឡូវនេះ ចំណេញបានច្រើន!
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ឥឡូវ ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ។
រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី 18 មេសា 2023 រហូតអស់ថវិកាកំណត់។
ប្រូម៉ូសិននេះ ត្រូវបានបញ្ចប់នៅត្រឹមព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ 2023 ដោយសារដល់ថវិកាកំណត់។
ដំណើរការនៃប្រូម៉ូសិន៖ អ្នកប្រើប្រាស់ ABA Mobile ចំនួន 1,000 នាក់ដំបូង នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗ ចំនួន 20 ដុល្លារ លើគ្រប់មុខទំនិញទាំងអស់ដែលបានបញ្ជាទិញនៅលើ Smile Shop តាមរយៈមុខងារសេវាកម្ម របស់ ABA Mobile ជាមួយនឹងការចំណាយអប្បបរមា 100 ដុល្លារ ក្នុងការបញ្ជាទិញម្តងៗ អំឡុងពេលប្រូម៉ូសិន។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់អ្នកប្រើ ABA Mobile ចំនួន 1,000នាក់ដំបូងតែប៉ុណ្ណោះ
- ប្រតិបត្តិការដោយជោគជ័យជាមួយនឹងទឹកប្រាក់អប្បបរមាចំនួន 100 ដុល្លារ ក្នុងការបញ្ជាទិញម្តងៗ នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗ 20 ដុល្លារ
- ប្រូម៉ូសិននេះ អនុវត្តចំពោះរាល់ការបញ្ជាទិញពី Smile Shop ក្នុងមុខងារសេវាកម្ម ABA Mobile អំឡុងពេលប្រូម៉ូសិនតែប៉ុណ្ណោះ
- ប្រូម៉ូសិននេះ មិនអាចប្រើផ្កួបជាមួយប្រូម៉ូសិនផ្សេងដែលផ្ដល់ជូនដោយធនាគារ ABA និង/ឬ Smile Shop ឡើយ។
- ការផ្តល់ជូន គឺផ្អែកលើមូលដ្ឋាន មកមុន បានមុន
- ធនាគារ ABA និង Smile Shop រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ប្រូម៉ូសិននេះ ឬផ្លាស់ប្ដូរ លុបចោល ឬបន្ថែមខ និងលក្ខខណ្ឌណាមួយដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចរបស់ធនាគារ ABA និង Smile Shop អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ ហើយមិនមានការឆ្លើយឆ្លងណាមួយផ្សេងទៀតឡើយ។

