ធនាគារ ABA ផ្តល់សេវាបើកគណនីអនឡាញ សម្រាប់ជួញដូរមូលបត្រ
29/Jun/2021
ធនាគារ ABA បើកដំណើរការជាផ្លូវការនូវសេវាបើកគណនីអនឡាញសម្រាប់សកម្មភាពជួញដូរមូលបត្រដែលអនុញ្ញាតឲ្យអតិថិជនរូបវន្តបុគ្គល និងអាជីវកម្ម អាចបើកគណនីជួញដូរ ដោយប្រើប្រាស់កម្មវិធី ABA Mobile និងកម្មវិធី សេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម (IBB) ដោយមិនបាច់អញ្ជើញមកសាខាធនាគារឡើយ។
គណនីជួញដូរតាមទូរស័ព្ទបើកបានភ្លាមៗ និងអាចប្រើប្រាស់ដើម្បីដាក់ប្រាក់ចូលទៅក្នុងគណនីអតិថិជន នៅក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទដែលចាប់ដៃគូជាមួយធនាគារ ABA។ ការប្រើប្រាស់គណនីជួញដូរ ត្រូវបានកំណត់តាមលក្ខខណ្ឌតម្រូវបទប្បញ្ញត្តិដើម្បីញែកប្រតិបត្តិការមូលបត្រចេញពីប្រតិបត្តិការសេវាធនាគារទូទៅ។
វិនិយោគិនរូបវន្តបុគ្គលអាចបើកគណនីជួញដូរតាមទូរស័ព្ទនៅក្នុងកម្មវិធី ABA Mobile ដោយគ្រាន់តែចុចលើប៊ូតុង បើកគណនីថ្មី នៅលើអេក្រង់ដើម និងជ្រើសរើស គណនីជួញដូរ ពីបញ្ជីគណនី។ នាពេលបច្ចុប្បន្ន ធនាគារ ABA ចាប់ដៃគូជាមួយក្រុមហ៊ុន Alpha Gold Futures និងក្រុមហ៊ុន Golden FX Link Capital និងក្រុមហ៊ុនជាច្រើនទៀតនាពេលខាងមុខ។
យើងខ្ញុំសូមអញ្ជើញក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទចូលមកធ្វើជាដៃគូ! ប្រសិនបើអ្នកមានបំណងចង់បន្ថែមក្រុមហ៊ុនរបស់អ្នកចូលក្នុងបញ្ជីក្រុមហ៊ុនដៃគូរបស់ធនាគារ ABA សូមអាន លក្ខខណ្ឌ ហើយផ្ញើអ៉ីមែលមកកាន់ info@ ឬទូរស័ព្ទមកលេខ 023 225 333។ ababank.com
អ្នកអាចដោនឡូតកម្មវិធី ABA Mobile ចូលទូរស័ព្ទដៃរបស់អ្នកតាម App Store ខាងក្រោម៖