គណនីចរន្ត “PLUS”

បើកគណនី

គណនីចរន្ត “PLUS” ផ្តល់លទ្ធភាពខ្ពស់ជូនលោកអ្នក ក្នុងការចាប់ផ្ដើមទទួលផលចំណេញពីការប្រាក់ដោយប្រើប្រាស់គណនីចរន្តរបស់អ្នក។ ក្នុងនាមជាដំណោះស្រាយមួយដែលមានលក្ខណៈសមញ្ញ និងចំណេញខ្ពស់ពីការគ្រប់គ្រងប្រាក់ទាំងក្នុងនិងក្រៅប្រទេស គណនីចរន្ត Plus ផ្ដល់ជូននូវភាពងាយស្រួល ជាមួយប្រសិទ្ធផលជាទីគាប់ចិត្ត។

លក្ខខណ្ឌ

រូបិយប័ណ្ណប្រាក់ដុល្លារប្រាក់រៀល
ប្រាក់បញ្ញើដំបូង*5002,000,000
សមតុល្យបន្តអប្បបរមាក្នុងគណនី**5002,000,000
លក្ខខណ្ឌនៃការដកប្រាក់***អនុញ្ញាតឱ្យដកប្រាក់ជាផ្នែកដោយមិន​កំណត់ពី សមតុល្យអណ្តែត​នៃគណនី​ចរន្ត​ដោយពុំមានការ ខាតបង់​ការប្រាក់បង្គរ​តាម​លក្ខខណ្ឌដែលថា សមតុល្យបន្តអប្បបរមា​ត្រូវមាន​នៅក្នុងគណនី​បញ្ញើ។
ដក ឬដាក់សាច់ប្រាក់សម្រាប់ សាខាក្រៅតំបន់****30,00020,000,000
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)*****0.50%1%
ការទូទាត់ការប្រាក់រៀងរាល់ត្រីមាស (ត្រីមាសនៃឆ្នាំ) ឬនៅពេល​បិទគណនី
ការដាក់ប្រាក់បន្ថែមអនុញ្ញាតឱ្យដាក់ប្រាក់ដោយមិនកំណត់ជាសាច់ប្រាក់ ឬ មិនមែនជាសាច់ប្រាក់ នៅគ្រប់ពេលទាំងអស់ ទោះបីជា ក្នុងចំនួនទឹកប្រាក់​ប៉ុន្មានក៏ដោយ
ការចេញមូលប្បទានបត្រលើសសមតុល្យសភាទូទាត់ (ក្នុងមួយសន្លឹក)50200,000
ការចេញមូលប្បទានបត្រលើសសមតុល្យមាបញ្ជរ ABA (ក្នុងមួយសន្លឹក)1040,000
សេវាគណនីប្រចាំខែឥតគិតថ្លៃ
សេវាធនាគារតាមកម្មវិធីទូរស័ព្ទឥតគិតថ្លៃ
សេវាធនាគារតាមអ៊ីនធឺណិត******ឥតគិតថ្លៃ
សៀវភៅមូលប្បទានបត្រ (50ទំព័រ)1040,000
ថ្លៃសេវាប្រគល់មូលប្បទានបត្រត្រឡប់វិញ50200,000
វិធីចូលទៅកាន់គណនី
  • គ្រប់សាខាធនាគារទាំងអស់
  • តាមអ៊ីនធឺណិត
  • តាមកម្មវិធីទូរស័ព្ទ
  • តាមម៉ាស៊ីន ATM / កាត MasterCard / កាត Visa

* សម្រាប់ការបិទគណនីក្នុងអំឡុងពេល 3ខែ ចាប់ពីថ្ងៃដែលបានបើកគណនី នឹងត្រូវគិតថ្លៃសេវាចំនួន 20ដុល្លារ ឬ 80,000រៀល។
** ប្រសិនបើសមតុល្យបន្តអប្បបរមា​មិនមាននៅក្នុងគណនីបញ្ញើនោះ គណនីចរន្តនឹងត្រូវបិទ។
*** ការដកសាច់ប្រាក់ត្រូវបានអនុញ្ញាតដោយផ្អែកលើសន្លឹកមូលប្បទានបត្រដែលចេញដោយធនាគារ។
**** ក្នុងករណីដាក់ឬដកប្រាក់ លើសពីចំនួនកំណត់ក្នុង1ថ្ងៃ ថ្លៃសេវា 0.10% ឬតិចបំផុត$1 (ជ្រើសយកចំនួនដែលច្រើនជាង) នឹងត្រូវអនុវត្តិន៍។
***** អត្រាការប្រាក់​ត្រូវបង្គរប្រចាំថ្ងៃ 365 ថ្ងៃក្នុងមួយឆ្នាំ ដោយពិចារណាពីចំនួនថ្ងៃជាក់ស្តែង​ក្នុងមួយខែ។
****** គិតថ្លៃសេវា 25ដុល្លារ សំរាប់ការស្នើសុំប្រើប្រាស់ឧបករណ៍ Cryptocalculator។

 អត្ថប្រយោជន៍បន្ថែម

ជាមួយនឹងអត្រាការប្រាក់ពីលើប្រាក់របស់លោកអ្នក មានលក្ខណៈពិសេសបន្ថែមមួយចំនួន ដូចជា៖

  • ទទួលបានសេវាគណនីប្រចាំខែដោយឥតគិតថ្លៃ
  • ទទួលបានសេវាធនាគារតាមរយៈទូរស័ព្ទដៃដោយឥតគិតថ្លៃ;
  • ចូលប្រើប្រាស់គណនី​ដោយឥតគិតថ្លៃ​តាមរយៈ iBanking។

ឯកសារសំរាប់បើកគណនីចរន្ត “PLUS” មានដូចជា៖

  • មានអាយុយ៉ាងតិច 15 ឆ្នាំសម្រាប់ជនជាតិកម្ពុជា និង 18 ឆ្នាំសម្រាប់ជនបរទេស
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសម្រាប់ជនជាតិកម្ពុជា និងលិខិតឆ្លងដែនដែលមានទិដ្ឋាការចូលសម្រាប់ជនបរទេស (ឯកសារត្រូវនៅមានសុពលភាព)
  • បំពេញ ពាក្យស្នើសុំ បើកគណនី
គណនីចរន្ត “PLUS” ផ្តល់លទ្ធភាពកាន់តែប្រសើរជូនលោកអ្នកក្នុងការចាប់ផ្តើមទទួលបានការប្រាក់ដោយប្រើប្រាស់គណនីចរន្តរបស់លោកអ្នក។ វាជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពក្នុងការចំណាយផ្សេង ក៏ដូចជាការគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា ព្រមទាំងនៅក្រៅប្រទេស។ គណនីចរន្ត “PLUS” ផ្តល់ភាពងាយស្រួលលើសគេ និងប្រកបដោយប្រសិទ្ធភាព។
គណនីចរន្ត “PLUS” តម្រូវឲ្យដាក់ប្រាក់តម្កល់ដំបូងចាប់ពី US$500 សម្រាប់ឯកត្តជន និងក្រុមហ៊ុន (មិនរួម បញ្ចូលស្ថាប័នហិរញ្ញវត្ថុ) ។
អតិថិជនតម្រូវឲ្យរក្សាសមតុល្យបន្តអប្បបរមា US$100 ក្នុងគណនី។
គណនីចរន្ត “PLUS”  ផ្តល់អត្រាការប្រាក់ 0.5%ក្នុងមួយឆ្នាំ។ ការប្រាក់គិតជាប្រចាំឆ្នាំ ហើយត្រូវបង្គរទុកប្រចាំថ្ងៃក្នុងគណនីដោយគិតទៅលើសមតុល្យដែលមាននៅក្នុងគណនី។
ការទូទាត់អត្រាការប្រាក់នឹងត្រូវផ្តល់ជូនរៀងរាល់ត្រីមាស (រៀងរាល់ 3 ខែម្តងដែលកំណត់ដោយធនាគារ) ឬនៅពេលបិទគណនី។
ធនាគារ ABA ផ្តល់អត្ថប្រយោជន៍បន្ថែមជូនអតិថិជនជាមួយលក្ខខណ្ឌខាងក្រោម៖អតិថិជនអាចស្នើសុំប្រើប្រាស់ប័ណ្ណឥណពន្ធ (Credit Card) ដោយឥតគិតកម្រៃសម្រាប់ការចេញប័ណ្ណ និងកម្រៃប្រចាំឆ្នាំ ប្រសិនបើអតិថិជនគោរពទៅតាមលក្ខខណ្ឌខាងក្រោម៖
  • Free ប័ណ្ណ MasterCard Standard ៖ អតិថិជនត្រូវដាក់ប្រាក់តម្កល់ចាប់ពី US$3,000 ដល់ 9,999;
  • Free ប័ណ្ណ Visa Credit Platinum Lite ៖ អតិថិជនត្រូវដាក់ប្រាក់តម្កល់ចាប់ពី US$10,000 ឡើងទៅ
  • អតិថិជនទាំងអស់អាចជ្រើសរើសកម្រិតទឹកប្រាក់ឥណពន្ធចាប់ពី US$500 ឬរហូតដល់ 90% នៃទឹកប្រាក់ដែលបានបង្កកទុកក្នុងធនាគារ។
អតិថិជនអាចដាក់ ឬដកប្រាក់បានគ្រប់ពេលវេលា និងគ្មានដែនកំណត់។
សៀវភៅមូលប្បទានបត្រមួយក្បាលគិតកម្រៃ US$5០ (មាន 50សន្លឹក)។
លោកអ្នកអាចប្រើប្រាស់គណនីរបស់លោកអ្នកបានដោយអញ្ជើញមកកាន់សាខាធនាគារ ABA ណាមួយ ឬតាមសេវាធនាគារតាមអ៊ីនធឺណិត ម៉ាស៊ីនអេធីអឹម (24ម៉ោង/7) ឬធ្វើការទំនាក់ទំនង់មកកាន់ផ្នែកបំរើអតិថិជនតាមរយៈទូរស័ព្ទលេខ (+855) 22 225 333 សម្រាប់សេវា 24ម៉ោង/7។
លោកអ្នកអាចអញ្ជើញមកកាន់សាខាធនាគារ ABA ដែលអ្នកបានបើកគណនី។ ការបិទគណនីនឹងមិនមានការបង់នូវកម្រៃបន្ថៃម ប្រសិនបើគណនីបិទក្រោយបីខែគិតចាប់ពីថ្ងៃបើក។ បើគណនីបិទមុនបីខែ ធនាគារនឹងគិតកម្រៃ USD 20។
សូមអញ្ជើញមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នក ហើយអាចជួបពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់យើង ឬក៏អាចទំនាក់ទំនងមកកាន់ផ្នែកបម្រើអតិថិជនតាមទូរស័ព្ទដើម្បើរៀបចំការណាត់ជួបជាមួយនឹងប្រធានផ្នែកទំនាក់ទំនងរបស់យើង។

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader

បើកគណនី