ពិភព​ប្រូ​ម៉ូ​សិន​ពិសេស​សម្រាប់​ម្ចាស់​កាត​ ABA​ UnionPay

21/Jan/2019

​សូម​អបអរសាទរ​ដល់​ម្ចាស់​កាត​ ABA​ UnionPay​ !​ ចាប់ពី​ថ្ងៃនេះ​ រហូត​ដល់​ថ្ងៃ​ដំណាច់ឆ្នាំ​2019 លោក​អ្នក​អាច​ប្រើ​ ឯកសិទ្ធិ​ពិសេស​នៅ​តាម​ហាង​លក់ដូរ​ ឬ​កន្លែង​ផ្ដល់​សេវា​ទូ​ទាំង​ពិភពលោក​។​ ​ដោយ​គ្រាន់តែ​ទូទាត់​ជាមួយ​កាត​ ABA​ UnionPay​  នោះ​លោក​អ្នក​នឹង​ទទួល​បាន​តម្លៃ​ទាប​ជាង​ធម្មតា​សម្រាប់​ផលិតផល​និង​សេវាកម្ម​ជា​ច្រើន​ ដូច​ជា​សេវា​ធ្វើ​ដំណើរ​,​ កន្លែង​ស្នាក់​នៅ​,​ អាហារ​និង​ភេសជ្ជៈ​,​ សេវា​កម្សាន្ត​ រួម​ទាំង​ផលិតផល​ និង​សេវាកម្ម​ជា​ច្រើន​ទៀត​។​

ប្រូ​ម៉ូ​សិន​នេះ​ ត្រូវ​បាន​ផ្ដល់​ជូន​ផ្សេងៗ​គ្នា​តាម​ហាង​ ឬ​កន្លែង​ផ្ដល់​សេវា​ និង​ផ្គត់ផ្គង់​ផលិតផល​ខុសៗ​គ្នា​ ផ្អែក​តាម​ ខចែង​និង​លក្ខខណ្ឌ​ដោយឡែក​របស់​ពួក​គេ​។​ សូម​ចូល​ទៅ​មើល​ទំព័រ​ UnionPay​ Promo​ website​,​ U​ Collection​ website​ និង UnionPay Japan Offer ដើម្បី​ជ្រាប​ពី​ប្រូ​ម៉ូ​សិន​ថ្មីៗ​។​

សូមកុំ​ភ្លេច​ប្រើ​កាត​ ABA​ UnionPay​ របស់​លោក​អ្នក​ នៅ​ពេលធ្វើការ​ទូទាត់​លើក​ក្រោយ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពិសេសៗ​ជា​ច្រើន​ពី​ប្រូ​ម៉ូ​សិន​នេះ​!​

រយៈពេលប្រូម៉ូសិន

ប្រូម៉ូសិននេះផ្តល់ជូនរហូតដល់ ថ្ងៃទី 31​ ខែធ្នូ​ ឆ្នាំ​2019​។​

ខចែង​និង​លក្ខខណ្ឌ​នៃ​ប្រូ​ម៉ូ​សិន​:

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​កាត​ ABA​ UnionPay​ ទាំង​ចាស់​ទាំង​ថ្មី​និង​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី​31​ ខែធ្នូ​ ឆ្នាំ​2019​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មាន​ផ្ដល់​ជូន​តែ​នៅ​តាម​ហាង​លក់ដូរ​ ឬ​ កន្លែង​ផ្ដល់​សេវាកម្ម​ និង​ផ្គត់ផ្គង់​ផលិតផល​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​តែ​ប៉ុណ្ណោះ​។
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ការ​បញ្ចុះតម្លៃ​,​ គូ​ប៉ុង​,​ ប្រូ​ម៉ូ​សិន​ផ្សេងៗ​,​ ឬ​ ការ​ផ្ដល់​ជូន​ពិសេស​ដទៃ​ទៀត​បាន​ឡើយ​។​
  • ហាង​លក់ដូរ​ ឬ​កន្លែង​ផ្ដល់​សេវាកម្ម​ និង​ផ្គត់ផ្គង់​ផលិតផល​ អាច​នឹង​មានការ​ផ្ដល់​ជូន​ផ្សេងៗ​គ្នា​ និង​រយៈពេល​នៃ​ការ​ផ្ដល់​ជូន​ខុសៗ​គ្នា​ផង​ដែរ​។​ ដើម្បី​ជ្រាប​បន្ថែម​អំពី​ ហាង​លក់ដូរ​ ឬ​កន្លែង​ផ្ដល់​សេវាកម្ម​ និង​ផ្គត់ផ្គង់​ផលិតផល​ ជាមួយ​ការ​ផ្ដល់​ជូន​របស់​ពួក​គេ​ សូម​ចូល​ទៅ​មើល​ក្នុង​វិ​ប​សាយ​ដូច​បាន​បញ្ជាក់​ជូន​ខាងលើ​។​ សូម​ទាក់ទង​ទៅ​កាន់​ ហាង​លក់ដូរ​ ឬ​កន្លែង​ផ្ដល់​សេវាកម្ម​ និង​ផ្គត់ផ្គង់​ផលិតផល​ ដោយ​ផ្ទាល់​សម្រាប់​ព័ត៌មាន​បន្ថែម​។​
  • ​ធនាគារ​ ABA​ និង​ UnionPay​ រក្សា​សិទ្ធិ​ក្នុង​ការ​បញ្ឈប់​ ឬ​កែសម្រួល​ប្រូ​ម៉ូ​សិន​,​ លុប​ ឬ​បន្ថែម​ ខចែង​និង​លក្ខខណ្ឌ​ដោយ​មិន​មាន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ UnionPay​ នៅ​លើ​បញ្ហា​នានា​ គឺជា​ការ​សម្រេចចិត្ត​ផ្លូវការ​។​​

យើងខ្ញុំ​ក៏​សូម​រំលឹក​ផង​ដែរ​ថា​ ម្ចាស់​កាត​ UnionPay​ Platinum​ ទាំងអស់​ អាច​ចូល​ទៅ​ប្រើប្រាស់​សេវា​នៅ​ក្នុង​បន្ទប់​ VIP​ ចំនួន​6​លើក​ក្នុង​មួយ​ឆ្នាំ​ដោយ​ឥត​គិតថ្លៃ​ នៅ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ និង​សៀមរាប​ រួម​ទាំង​អាកាសយានដ្ឋាន​អន្តរជាតិ​ជាង​ 1,000​ ជុំវិញ​ពិភពលោក​។​ សូម​ចូល​ទៅ​កាន់​ លីង​ នេះ​ ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម​។

មិន​ទាន់​មាន​កាត​ ABA​ UnionPay​ មែន​ទេ​?​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំងនេះ​ សូម​អញ្ជើញ​ទៅ​បើក​កាត​នេះ​នៅ​តាម​សាខា​ណាមួយ​របស់​ ABA!​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​ទំព័រ​ កាត​ទូទាត់​ ។​