ឱកាសឈ្នះលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីតេលាខ្មែរ និង ABA
04/Aug/2025

ចាក់សាំង ចាក់ម៉ាស៊ូត បញ្ចូលហ្គាស មានឱកាសឈ្នះលុយរាប់លាន! អ្នកប្រើ ABA Mobile អាចឈ្នះរហូតដល់ 100លានរៀល ពេលស្គែន ABA KHQR ឬម៉ាស៊ីន ABA POS នៅគ្រប់ស្ថានីយ តេលាខ្មែរ ចាប់ពីថ្ងៃទី1 កក្កដា ដល់ថ្ងៃ 30 កញ្ញា 2026 ។ កុំខកខានឱកាសដ៏កម្រនេះណា៎ - ស្គែន ABA KHQR ជានិច្ច ដើម្បីមានឱកាសឈ្នះ!
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ឥឡូវ ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី1 កក្កដា ដល់ថ្ងៃ 30 កញ្ញា 2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន៖ អ្នកប្រើ ABA Mobile មានឱកាសឈ្នះរង្វាន់ធំ ពេលទូទាត់ជាមួយ ABA KHQR ឬម៉ាស៊ីន ABA POS នៅស្ថានីយ តេលាខ្មែរ។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អ្នកប្រើ ABA Mobile ទាំងអស់ ដែលស្គែនទូទាត់ជាមួយ ABA KHQR ឬ ម៉ាស៊ីន POS របស់ ABA នៅស្ថានីយ តេលាខ្មែរ។
- ប្រូម៉ូសិននេះអនុវត្តចំពោះការចាក់ប្រេងសាំង ម៉ាស៊ូត និងបញ្ខូលហ្គាស (LPG) នៅគ្រប់ស្ថានីយ តេលាខ្មែរ ទូទាំងប្រទេស ក្នុងអំឡុងពេលប្រូម៉ូសិន។
- អ្នកប្រើ ABA Mobile អាចទទួលបានឱកាសក្នុងការចាប់រង្វាន់ទៅតាមចំនួនប្រតិបត្តិការ ដូចខាងក្រោម៖
- សម្រាប់ប្រតិបត្តិការចាប់ពី 8,000រៀល ដល់ 159,999រៀលក្នុងមួយលើក ទទួលបានឱកាស 1ដង។
- សម្រាប់ប្រតិបត្តិការចាប់ពី 160,000 រៀលក្នុងមួយលើក ទទួលបានឱកាស 3ដង។
- សន្លឹកឆ្នោតរបស់អតិថិជនដែលមិនបានឈ្នះរង្វាន់ ក្នុងការចាប់រង្វាន់មួយលើកៗ នឹងត្រូវបូកបញ្ចូលទៅក្នុងការចាប់រង្វាន់ក្រោយៗទៀត។
- ប្រូម៉ូសិននេះ នឹងមានអ្នកឈ្នះសរុប 903រូប ដោយក្នុងនោះ
- 1 រូប ជាម្ចាស់រង្វាន់ធំ ទឹកប្រាក់ 100លានរៀល
- 1 រូប ជាម្ចាស់រង្វាន់ធំទី2 ទឹកប្រាក់ 30លានរៀល។
- 1 រូប ជាម្ចាស់រង្វាន់ធំទី3 ទឹកប្រាក់ 10លានរៀល។
- អ្នកឈ្នះរង្វាន់ប្រចាំខែ ទឹកប្រាក់ 400,000រៀល ចំនួន 200នាក់ ដែលនឹងចាប់រង្វាន់នៅថ្ងៃទី 7 សីហា 2026។
- អ្នកឈ្នះរង្វាន់ប្រចាំខែ ទឹកប្រាក់ 400,000រៀល ចំនួន 200នាក់ ដែលនឹងចាប់រង្វាន់នៅថ្ងៃទី 7 កញ្ញា 2026។
- អ្នកឈ្នះរង្វាន់ប្រចាំខែ ទឹកប្រាក់ 400,000រៀល ចំនួន 500នាក់ ដែលនឹងចាប់រង្វាន់នៅថ្ងៃទី 7 តុលា2026។
- ការចាប់រង្វាន់នឹងធ្វើឡើងទៅតាមកាលវិភាគដូចខាងក្រោម៖
- ការចាប់រង្វាន់លើកទី1 នៅថ្ងៃទី7 សីហា 2026
- ជ្រើសរើសអ្នកឈ្នះរង្វាន់ប្រចាំខែចំនួន 200 នាក់ ដោយម្នាក់ៗទទួលបានទឹកប្រាក់ 400,000 រៀល
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី1 ដល់ថ្ងៃ31 កក្កដា 2026
- ការចាប់រង្វាន់លើកទី2 នៅថ្ងៃទី7 កញ្ញា 2026
- ជ្រើសរើសអ្នកឈ្នះរង្វាន់ប្រចាំខែចំនួន 200 នាក់ ដោយម្នាក់ៗទទួលបានទឹកប្រាក់ 400,000 រៀល
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 កក្កដា ដល់ថ្ងៃ 31 សីហា 2026។
- ការចាប់រង្វាន់លើកទី3 នៅថ្ងៃទី7 តុលា 2026
- ជ្រើសរើស
- អ្នកឈ្នះរង្វាន់ធំទី 1 ទឹកប្រាក់ 100 លានរៀល
- អ្នកឈ្នះរង្វាន់ធំទី 2 ទឹកប្រាក់ 30 លានរៀល
- អ្នកឈ្នះរង្វាន់ធំទី 3 ទឹកប្រាក់ 10 លានរៀល
- អ្នកឈ្នះរង្វាន់ប្រចាំខែចុងក្រោយចំនួន 500 នាក់ ដោយម្នាក់ៗទទួលបានទឹកប្រាក់ 400,000 រៀល
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី1 កក្កដា ដល់ថ្ងៃទី30 កញ្ញា 2026។
- ជ្រើសរើស
- ការចាប់រង្វាន់លើកទី1 នៅថ្ងៃទី7 សីហា 2026
- រង្វាន់មិនអាចផ្ទេរទៅអ្នកផ្សេង មិនអាចជំនួស និងមិនអាចដូរជាវត្ថុ ឬអត្ថប្រយោជន៍ផ្សេងនោះទេ។
- អ្នកប្រើប្រាស់ ABA Mobile ម្នាក់ អាចឈ្នះបានតែ 1ដងប៉ុណ្ណោះ នៅក្នុងការចាប់រង្វាន់នីមួយៗ នៅថ្ងៃទី7 ខែសីហា, ថ្ងៃទី7 ខែកញ្ញា និង ថ្ងៃទី7 ខែតុលា ឆ្នាំ2026 ។
- សម្រាប់រង្វាន់ប្រចាំខែ ធនាគារ ABA នឹងមិនធ្វើការទាក់ទងទៅអ្នកឈ្នះឡើយ។ អ្នកឈ្នះរង្វាន់នឹងត្រូវប្រកាសនៅលើគណនីបណ្តាញសង្គមផ្លូវការរបស់ ធនាគារ ABA និងតេលាខ្មែរ រួមមាន Facebook, Instagram និង Telegram។ រង្វាន់ទឹកប្រាក់នឹងត្រូវបញ្ចូលទៅក្នុងគណនី ABA របស់អ្នកឈ្នះ ក្នុងរយៈពេល 15 ថ្ងៃ (ថ្ងៃធ្វើការ) ក្រោយចាប់រង្វាន់រួច។
- ធនាគារ ABA នឹងព្យាយាមទាក់ទងអ្នកឈ្នះរង្វាន់ធំ តាមរយៈលេខទូរស័ព្ទ 098 203 203 ក្នុងរយៈពេល 3ថ្ងៃ ដើម្បីបញ្ជាក់ពីរង្វាន់ដែលបានឈ្នះ។ អ្នកឈ្នះរង្វាន់ត្រូវឆ្លើយតបដោយផ្ទាល់ក្នុងអំឡុងពេលនេះ ដើម្បីទទួលយករង្វាន់ដែលបានឈ្នះ។ ប្រសិនបើក្រុមការងារមិនអាចទាក់ទងបាន ឬមិនមានការឆ្លើយតបមកវិញ ក្នុងរយៈពេលកំណត់ 3 ថ្ងៃ អ្នកឈ្នះនឹងត្រូវដកសិទ្ធិ ហើយរង្វាន់នឹងត្រូវផ្តល់ជូនអ្នកឈ្នះថ្មី តាមការសម្រេចចិត្តរបស់ ធនាគារ ABA និងកម្ពុជាតេលា។
- អ្នកឈ្នះត្រូវអញ្ជើញមកទទួលរង្វាន់នៅការិយាល័យកណ្តាលរបស់ធនាគារ ABA ដោយចុះហត្ថលេខាលើទម្រង់បែបបទទទួលរង្វាន់។
- អ្នកឈ្នះត្រូវអញ្ជើញមកទទួលរង្វាន់នៅការិយាល័យកណ្តាលរបស់ធនាគារ ក្នុងរយៈពេល 10 ថ្ងៃ បន្ទាប់ពីការជូនដំណឹង។ ប្រសិនបើអតិថិជនមិនមកតាមពេលដែលបានកំណត់នោះទេ អ្នកឈ្នះនឹងត្រូវដកសិទ្ធិ ហើយរង្វាន់នឹងត្រូវផ្តល់ជូនអ្នកឈ្នះថ្មី តាមការសម្រេចចិត្តរបស់ ធនាគារ ABA និងកម្ពុជាតេលា។
- រង្វាន់ទឹកប្រាក់ នឹងត្រូវផ្ទេរចូលគណនី ABA របស់អ្នកឈ្នះដោយផ្ទាល់ ក្នុងអំឡុងពេល 5 ថ្ងៃធ្វើការ បន្ទាប់ពីបំពេញនីតិវិធី និងឯកសារចាំបាច់ទាំងអស់រួចរាល់។
- តាមរយៈការចូលរួមក្នុងប្រូម៉ូសិននេះ អ្នកឈ្នះនឹងតម្រូវឲ្យចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយនានាស្វ័យប្រវត្ត ដោយឈ្មោះ និងរូបភាព អាចនឹងត្រូវបង្ហាញជាសាធារណៈ។
- បុគ្គលិកធនាគារ ABA និងបុគ្គលិកក្រុមហ៊ុនកម្ពុជាតេលា មិនមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះទេ។
- ធនាគារ ABA និងក្រុមហ៊ុនកម្ពុជាតេលា រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់កម្មវិធីប្រូម៉ូសិននេះ ឬផ្លាស់ប្ដូរ, កែប្រែ, ឬបន្ថែម ខនិងលក្ខខណ្ឌណាមួយទាំងនេះ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងក្រុមហ៊ុនកម្ពុជាតេលា អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចុងក្រោយ និងផ្លូវការ ដោយមិនមានការកែប្រែឡើយ។

