កម្មវិធីផ្ទេរប្រាក់ឈ្នះរង្វាន់ ពី MoneyGram
22/Jan/2018

កម្មវិធីផ្ទេរប្រាក់ឈ្នះរង្វាន់ ពី MoneyGram
ប្រសិនបើលោកអ្នកត្រូវការផ្ញើប្រាក់ ឬទទួលប្រាក់ពីមិត្តភ័ក្តិ ក្រុមគ្រួសារ ឬដៃគូជំនួញ ឥឡូវនេះជាពេលវេលាដ៏ស័ក្តិសមបំផុត។ ធនាគារ ABA និងក្រុមហ៊ុន MoneyGram ចាប់ផ្តើមកម្មវិធី ផ្ទេរប្រាក់ ឈ្នះរង្វាន់ MEGA LUCKY DRAW!
ចាប់ពីថ្ងៃទី 22 ខែមករា ឆ្នាំ 2018 រហូតដល់ថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2018 អតិថិជនដែលធ្វើប្រតិបត្តិការ “ផ្ញើ” ឬ ”ទទួល” ក្នុងចំនួនទឹកប្រាក់អប្បបរមា 600ដុល្លារ ជាមួយ MoneyGram នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកដើម្បីធ្វើការចាប់រង្វាន់។ រង្វាន់សរុប 300 រង្វាន់កំពុងរង់ចាំលោកអ្នកដែលរួមមាន មួកសុវត្ថិភាព និងអាវភ្លៀងរបស់ធនាគារ ABA ម៉ាស៊ីនទឹកក្រឡុក ម៉ៃក្រូវេវ ទូរទស្សន៍ LED ទូទឹកកក ទូរស័ព្ទ iPhone 8 និង ម៉ូតូ ហុងដា Dream!
ប្រញាប់រួសរាន់ឡើង! សូមធ្វើការផ្ញើប្រាក់ជាមួយ MoneyGram នៃធនាគារ ABA ហើយលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ!
ដើម្បីស្វែងយល់បន្ថែមពីកម្មវិធីផ្ញើប្រាក់ MoneyGram សូមចូលទៅកាន់ទំព័រ MoneyGram
រយៈពេលប្រូម៉ូសិន
កម្មវិធីនេះ ចាប់ផ្ដើមពីថ្ងៃទី 22 ខែមករា ឆ្នាំ 2018 ដល់ថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2018
- ការចាប់រង្វាន់លើកទី1: 23 មីនា 2018។ ការប្រកាសលទ្ធផលលើកទី1: 30 មីនា 2018។
- ការចាប់រង្វាន់លើកទី2: 23 ឧសភា 2018។ ការប្រកាសលទ្ធផលលើកទី2: 30 ឧសភា 2018។
- ការចាប់រង្វាន់លើកទី3: 23 កក្កដា 2018។ ការប្រកាសលទ្ធផលលើកទី3: 30 កក្កដា 2018។
លក្ខខណ្ឌនានា
- កម្មវិធីចាប់រង្វាន់នេះផ្តល់ជូនសម្រាប់គ្រប់អតិថិជនដែល “ផ្ញើ” ឬ “ទទួល” ជាមួយ MoneyGram គ្រប់សាខាទាំងអស់របស់ ABA។
- គ្រប់អតិថិជនដែល“ផ្ញើ” ឬ “ទទួល” ចំពោះប្រតិបត្តិការ ក្នុងចំនួនទឹកប្រាក់អប្បបរមា 600ដុល្លារ ជាមួយ MoneyGram អ្នកនឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកដើម្បីចាប់រង្វាន់។ ការចាប់រង្វាន់ មិនអាស្រ័យលើចំនួនប្រតិបត្តិការឡើយ។
- សន្លឹកឆ្នោតត្រូវបំពេញដោយត្រឹមត្រូវអាចជាភាសាខែ្មរឬអង់គ្លេស។ ប្រសិនបើមិនត្រឹមត្រូវឬ មានកំហុសណាមួយសន្លឹកឆ្នោតរបស់លោកអ្នកនឹងត្រូវចាត់ទុកជាមោឃៈ។
- បុគ្គលិករបស់ ABA និងសមាជិកគ្រួសារ មិនមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះឡើយ។
- អ្នកឈ្នះនឹងត្រូវជ្រើសរើសតាមការចាប់ឆ្នោតដែលអាស្រ័យតាមលេខរៀងដែលមានស្រាប់លើសន្លឹកឆ្នោត។ .ឈ្មោះអ្នកឈ្នះនឹងត្រូវប្រកាសជាសាធារណៈ នូវរូបថត ឈ្មោះ សញ្ជាតិ និង ប្រទេស។
- បើអតិថិជនមិនអញ្ជើញមកបើករង្វាន់ក្នុងរយៈពេល 14 ថ្ងៃ ក្រោយពីប្រកាសលទ្ធផលរួច យើងនឹងធ្វើការចាប់ឆ្នោតជ្រើសរើសអ្នកឈ្នះថ្មីជំនួសវិញ។ .រង្វាន់ដែលឈ្នះមិនអាចផ្ទេរឈ្មោះទៅអ្នកដទៃឬប្តូរជាសាច់ប្រាក់បានឡើយ។
- ធនាគារ ABA មានសិទ្ធិសម្រេចចិត្តជាចុងក្រោយក្នុងកាផ្តល់រង្វាន់ដោយពុំចាប់ចាប់ផ្តល់ជាដំណឹងដែលទាក់ទងនឹងការសម្រេចចិត្តណាមួយឡើយ។
សម្រាប់ព័ត៍មានលម្អិតទាំងទងនឹងលក្ខខណ្ឌ នៃកម្មវិធី MEGA LUCKY DRAW សូមចុច លីងទីនេះ។

