សេវាផ្ទេរប្រាក់ MoneyGram

សេវា MoneyGram ជាមធ្យោបាយសុវត្ថិភាពដើម្បីផ្ញើ និងទទួល​ប្រាក់ពីអ្នកជាទីស្រឡាញ់របស់អ្នក នៅទូទាំងពិភពលោក ដោយធានាថា ប្រាក់របស់លោកអ្នកអាចមាននៅគ្រប់ទីកន្លែង​ដែលលោកអ្នកត្រូវការប្រញាប់។

ហេតុអ្វីត្រូវប្រើ MoneyGram?

  • សេវាលឿន – ប្រាក់របស់លោកអ្នកមាននៅគ្រប់ទីកន្លែង ដែលគ្រាន់តែចំណាយពេល 10 ប៉ុណ្ណោះ។*
  • សេវាមានភាពងាយស្រួល – ដោយមានភ្នាក់ងារផ្ទេរប្រាក់ចំនួន 256,000 កន្លែងនៅជុំវិញពិភពលោក សេវា MoneyGram តែងតែនៅជិតលោកអ្នកជានិច្ច។
  • សេវានេះ​អាចទទួលបានគ្រប់គ្នា – លោកអ្នកមិនចាំបាច់​មានគណនីធនាគារ ឬប័ណ្ណឥណទានឡើយ។
  • សេវាងាយស្រួល – មកកាន់ក្រុមហ៊ុនយើងខ្ញុំ និងបំពេញទម្រង់បែបបទដោយសាមញ្ញមួយ។
  • ជាសេវាផ្ទាល់ខ្លួន – លោកអ្នកអាចបន្ថែមសារចំនួន 10 ពាក្យបាន។

របៀបផ្ញើប្រាក់

  • អញ្ជើញទៅកាន់សាខាធនាគារ ABA ដែលនៅជិតលោកអ្នក
  • យកអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន (សម្រាប់ជនបរទេស) ទៅជាមួយ
  • បំពេញទម្រង់បែបបទផ្ញើប្រាក់ រួចហើយប្រគល់ទៅឲ្យបេឡា ជាមួយទឹកប្រាក់ត្រូវផ្ញើ និងថ្លៃសេវាផ្ញើ* អ្នកអាចនឹងត្រូវសរសេរសារ 10 ពាក្យក្នុងខ្លឹមសារបែបណាក៏បាន នៅលើទម្រង់បែបបទផងដែរ។
  • អ្នកនឹងទទួលបានលេខកូដផ្ញើ ដើម្បីប្រគល់ឲ្យអ្នកដែលត្រូវទទួលប្រាក់។ ត្រឹមតែ 10នាទីប៉ុណ្ណោះ** អ្នកទទួល នឹងអាចដកប្រាក់ចេញបានពីគ្រប់សាខាMoneyGram។

*បន្ថែមពីលើតម្លៃសេវាកម្ម សម្រាប់ប្រតិបត្តិការម្តងៗ អត្រាប្តូរប្រាក់ដែលកំណត់ដោយ MoneyGram ឬភ្នាក់ងារអាចនឹងត្រូវបានអនុវត្ត។ តម្លៃសេវា អាចនឹងត្រូវបានផ្លាស់ប្តូរគ្រប់ពេលវេលា។
**ការដកប្រាក់ អាចប្រែប្រួលទៅតាមភ្នាក់ងាររបស់ MoneyGram, តាមពេលវេលាធ្វើការ និងតាមតំបន់។

របៀបទទួលប្រាក់

  • សុំឱ្យអ្នកដែលផ្ញើប្រាក់ជូនលោកអ្នក​ផ្តល់លេខយោងជូនលោកអ្នក – លេខយោងនេះនឹងជួយ​ឱ្យលោកអ្នក ទទួលប្រាក់បានលឿន។
  • សូមមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នក ហើយយកអត្តសញ្ញាណប័ណ្ណរបស់ លោកអ្នក/ប័ណ្ណបើកបរ​សម្រាប់ប្រជាជនកម្ពុជា លិខិតឆ្លងដែនសម្រាប់ជនបរទេស។
  • បំពេញទម្រង់បែបបទ ‘ទទួល’ សាមញ្ញរបស់យើង បន្ទាប់មកបង្ហាញអត្តសញ្ញាណប័ណ្ណរបស់លោកអ្នក – នោះ លោកអ្នកនឹងទទួលបានប្រាក់។

ផ្ញើប្រាក់ទៅប្រទេសចិន

លក្ខខណ្ឌរបស់ MoneyGram ក្នុងការផ្ញើប្រាក់ទៅប្រទេសចិន៖

  • អនុញ្ញាតឲ្យផ្ញើបាន 1ប្រតិបត្តិការក្នុងមួយថ្ងៃ ហើយបង្កកប្រតិបត្តិការទី2
  • អនុញ្ញាតឲ្យផ្ញើបាន 2ប្រតិបត្តិការក្នុងមួយសប្តាហ៍ ហើយបង្កកប្រតិបត្តិការទី3, និង
  • អនុញ្ញាតឲ្យផ្ញើបាន 4ប្រតិបត្តិការក្នុងមួយខែ ហើយបង្កកប្រតិបត្តិការទី5។

សូមរំលឹកថា ប្រតិបត្តិការនឹងត្រូវបង្កក ហើយការផ្ទេរតាមរយៈប្រព័ន្ធរបស់ MoneyGram នឹងមិនសម្រេចជោគជ័យឡើយ ប្រសិនបើលោកអ្នកផ្ញើលើសចំនួនដែលបានកំណត់។

ដើម្បីដឹងពីតម្លៃសេវាកម្មនៃការផ្ញើប្រាក់ សូមចូលទៅកាន់ទំព័រគិតតម្លៃសេវាកម្មរបស់ MoneyGram

សូមមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត បន្ទាប់មកជួបជាមួយ ប្រធានផ្នែកគ្រប់គ្រងទំនាក់ទំនងដែលនឹងណែនាំលោកអ្នក​អំពីដំណើរការដាក់ពាក្យសុំ ឬ​ទាក់ទង​មកកាន់ធ​នាគារយើងខ្ញុំ​តាមរយៈទូរស័ព្ទលេខ 023 225 333 សម្រាប់ព័ត៌មានបន្ថែម។

សេវាកម្ម MoneyGram ជាមធ្យោបាយសុវត្ថិភាពដើម្បីផ្ញើរប្រាក់ និងទទួលប្រាក់ពីអ្នកជាទីស្រឡាញ់ របស់អ្នកនៅទូទាំងពិភពលោក ដោយធានាថាប្រាក់របស់លោកអ្នកអាចមាននៅគ្រប់ទីកន្លែងដែលលោកអ្នក ត្រូវការប្រញាប់។
ប្រទេសដែលធនាគារ ABA មិនអាចផ្ញើរប្រាក់តាមរយៈសេវាកម្ម  MoneyGram បានមានដូចជា៖
  • ប្រទេសបេឡារុស
  • ប្រទេសគុយបា
  • ប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
  • ប្រទេសអ៊ីរ៉ង់
  • ប្រទេសអ៊ីរ៉ាក់
  • ប្រទេសកូតឌីវ័រ
  • ប្រទេសលីបេរីយ៉ា
  • ប្រទេសមីយ៉ាន់ម៉ា
  • ប្រទេសកូរ៉េខាងជើង
  • ប្រទេសស៊ូដង់
  • ប្រទេសស៊ីរី
  • ប្រទេសយូហ្គោស្លាវី
  • ប្រទេសហ្ស៊ីមបាវេ
សំរាប់ថ្លៃសេវាកម្មផ្ញើរចេញតាមរយៈសេវាកម្ម  MoneyGram ពីប្រទេសកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនមានតម្លៃដូចខាងក្រោម៖
ចមនយនថ្លៃសេវា
$1 - $500$8.99
$500.1 - $1000$18.00
$1000.01 - $1500$27.00
$1,500.1 - $2,000&$36.00
$2,000.1 - $5,000$70.00
$5,000.1 - $7,500$140.00
$7,500 or above$200.00
ក្នុងការផ្ទេរប្រាក់តាមរយៈសេវាកម្ម MoneyGram ពីប្រទេសកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន យើងត្រូវចំណាយរយៈពេល 3ថ្ងៃនៃថ្ងៃធ្វើការ។
សំរាប់ថ្លៃសេវាកម្មផ្ញើរចេញតាមរយៈសេវាកម្ម  MoneyGram ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនមានតម្លៃដូចខាងក្រោម៖
ចមនយនថ្លៃសេវា
$0.01 - $3,000.00$17.00
$3,000.01 - $5,000.00$34.00
$5,000.01 - $7,500.00$60.00
$7,500.01 - $10,000.00$90.00
ក្នុងការផ្ទេរប្រាក់តាមរយៈសេវាកម្ម MoneyGram ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន យើងត្រូវចំណាយរយៈពេល 15នាទី។
ក្នុងការផ្ទេរប្រាក់តាមរយៈសេវាកម្ម MoneyGram ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន យើងត្រូវចំណាយរយៈពេល 15នាទី លើកលែងតែប្រទេសហ្វីលីពីន។
ចំនួនទឹកប្រាក់អតិបរមាដែលអតិថិជនអាចធ្វើការផ្ញើរប្រាក់បានក្នុងមួយប្រតិបត្តិការចំនួន 8,000 ដុល្លារអាមេរិច។

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader