ផ្ទេរប្រាក់ពី ABA Mobile ទៅ TrueMoney App ដោយមិនគិតថ្លៃ
21/Jan/2019
សូមអរគុណសម្រាប់ការគាំទ្រប្រូម៉ូសិននេះ! ដោយយោងទៅលើការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជន និងដើម្បីជាការអរគុណដល់អតិថិជនទាំងអស់ យើងខ្ញុំសម្រេចចិត្តពន្យារកាលបរិច្ឆេទនៃប្រូម៉ូសិន ផ្ទេរប្រាក់មិនអស់ថ្លៃសេវានេះ រហូតដល់ថ្ងៃទី15 ឧសភា 2020។
ចាប់ពីថ្ងៃទី 18 តុលា 2019 ដល់ថ្ងៃទី 17 មេសា 2020 15 ឧសភា 2020 (រាប់បញ្ចូលថ្ងៃទាំងពីរផងដែរ) លោកអ្នកអាចធ្វើការផ្ទេរប្រាក់ពីកម្មវិធី ABA Mobile ទៅកាន់កម្មវិធី TrueMoney App ដោយមិនគិតថ្លៃសេវា! បន្ទាប់មក អ្នកទទួលអាចដកប្រាក់នៅតាមភ្នាក់ងារទ្រូម៉ាន់នីណាមួយក៏បាន ហើយអាចរីករាយជាមួយនឹងការផ្តល់ជូនពិសេសផ្សេងៗទៀតពីទ្រូម៉ាន់នី នៅតាមបណ្តាញភ្នាក់ងាររបស់ក្រុមហ៊ុន ក្នុងអំឡុងពេលប្រូម៉ូសិននេះផងដែរ។
សូមរីករាយជាមួយការផ្ទេរប្រាក់ដោយឥតគិតថ្លៃពីកម្មវិធី ABA Mobile ទៅកាន់ TrueMoney App និងសូមចែករំលែកព័ត៌មាននេះទៅដល់អ្នកដទៃផង!
មិនទាន់មានកម្មវិធី ABA Mobile មែនទេ? ដោនឡូដ ដោយមិនគិតថ្លៃ និងបើកដំណើរការវាឥឡូវនេះ ដើម្បីធ្វើការផ្ទេរប្រាក់។ លោកអ្នកអាចស្វែងយល់បន្ថែមពីរបៀបផ្ញើប្រាក់រវាង ABA Mobile និង TrueMoney App ដោយចូលទៅកាន់ទំព័រ ផ្ទេរពី ABA ទៅ TrueMoney។
លក្ខខណ្ឌត្រូវអនុវត្ត
- ប្រូម៉ូសិននេះ ផ្តល់ជូនផ្តាច់មុខសម្រាប់អ្នកប្រើប្រាស់ ABA Mobile ទាំងថ្មី ទាំងចាស់។
- ចំនួនប្រាក់ដែលអាចផ្ទេរបានច្រើនបំផុតពី ABA Mobile ទៅ TrueMoney App គឺ 1,000 ដុល្លារ ឬ 4 លានរៀល ក្នុងមួយថ្ងៃ និងមិនមានកំណត់ចំនួនប្រតិបត្តិការឡើយ។
- ប្រូម៉ូសិននេះ អនុវត្តទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនទាំងពីរ។ ក្នុងករណីមានបណ្តឹងកើតឡើងពីអតិថិជន ការសម្រេចចិត្តរបស់ធនាគារ ABA និង/ឬ TruMoney ជាការសម្រេចចិត្តចុងក្រោយ។
- ធនាគារ ABA និង TrueMoney សូមរក្សាសិទ្ធិក្នុងការបញ្ចប់ប្រូម៉ូសិននេះ ឬកែប្រែ លុបឬបន្ថែមលក្ខខណ្ឌដោយមិនចាំបាច់ជូនដំណឹងជាមុន។