ចំណេញបានរហូតដល់ 8 ភាគរយ ពេលប្រើកាត ABA ជាមួយ Agoda
28/Dec/2018

គិតចង់ឲ្យតម្លៃបន្ទប់ស្នាក់នៅចុះថ្លៃជាងមុន ដោយមិនប៉ះពាល់គុណភាពមែនទេ? លោកអ្នកមិនចាំបាច់តថ្លៃ ដែលអាចបណ្ដាលឲ្យគុណភាពបន្ទប់ និងសេវាថយចុះឡើយ!
ធនាគារ ABA ក្នុងកិច្ចសហការជាមួយ Agoda.com មានសេចក្ដីរីករាយសូមផ្ដល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់តម្លៃបន្ទប់សណ្ឋាគារ។ ឥឡូវនេះ លោកអ្នកអាចទទួលបានការបញ្ចុះតម្លៃ8% ពេលកក់បន្ទប់សណ្ឋាគាររាល់ថ្ងៃពុធ ឬ 6%សម្រាប់ការកក់នៅថ្ងៃផ្សេងៗទៀតនៃសប្ដាហ៍ តាម https://www.agoda.com/ababank ដោយប្រើកាត Visa, Mastercard និងកាត UnionPay អន្តរជាតិ (UPI) របស់ធនាគារ ABA។ ជាមួយកាតធនាគារ ABA ការធ្វើដំណើរលើកក្រោយ នឹងកាន់ពិសេស។
ការបញ្ចុះតម្លៃដ៏ពិសេសនេះ នឹងមានសុពលភាពរហូតដល់ថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2019។ សូមកុំឲ្យឱកាសចំណេញកន្លងផុតឲ្យសោះ។
ជំហានងាយៗ ដើម្បីទទួលបានប្រម៉ូសិននេះ
- សូមចូលទៅ https://www.agoda.com/ababank
- សូមជ្រើសរើសសណ្ឋាគារដែលលោកអ្នកពេញចិត្ត និងរយៈពេលស្នាក់នៅ*
- ទូទាត់តាម ABA Visa/Mastercard/UPI ហើយមើលអត្រាបញ្ចុះតម្លៃ**
- បញ្ជាក់ការទូទាត់
* ជ្រើសបន្ទប់ដែលមានដាក់ពាក្យ “Promotion Eligible” សំគាល់។ បន្ទប់ដែលមានពាក្យ “Pay at hotel” មិនទទួលបានប្រូម៉ូសិននេះទេ។
**ប្រសិនបើមិនមានបង្ហាញការបញ្ចុះតម្លៃទេ សូមចាកចេញ ហើយចាប់ផ្ដើមម្ដងទៀត
មិនទាន់មានកាត ABA មែនទេ? សូមស្នើសុំកាត ABA នៅតាមសាខាណាមួយនៅថ្ងៃនេះ ដើម្បីរីករាយជាមួយប្រូម៉ូសិនពិសេសៗជាច្រើន។ ដើម្បីជ្រាបព័ត៌មានបន្ថែម សូមចូលទៅកាន់ ទំព័រកាតទូទាត់ របស់យើងខ្ញុំ.
ខ និងលក្ខខណ្ឌ
- ចុះថ្លៃ 8% សម្រាប់ការកក់រាល់ថ្ងៃពុធ និង 6% សម្រាប់ការកក់ថ្ងៃផ្សេងៗទៀតនៃសប្ដាហ៍។
- ចន្លោះពេលកក់: 01 មករា 2019 – 28 កម្ភៈ 2019 (គិតបញ្ចូលថ្ងៃទាំងពីរ)។
- ចន្លោះពេលស្នាក់នៅ: 01 មករា 2019 – 31 មីនា 2019 (គិតបញ្ចូលថ្ងៃទាំងពីរ)។
- ត្រូវទូទាត់តាមកាត Visa/Mastercard/UPI របស់ ABA។
- ប្រូម៉ូសិននេះ អនុវត្តចំពោះការកក់បន្ទប់សណ្ឋាគារ (ទូទាត់មុនប៉ុណ្ណោះ) ទូទាំងពិភពលោក តាមវិបសាយhttps://www.agoda.com/ababank
- ប្រូសិនបញ្ចុះតម្លៃនេះ អនុវត្តលើតម្លៃបន្ទប់ប៉ុណ្ណោះ (ដោយមិនរួមបញ្ចូលថ្លៃពន្ធក្នុងស្រុក, ថ្លៃសេវាផ្សេងៗ, ការគិតថ្លៃបន្ថែម, ការប្រើប្រាស់សេវាផ្សេងៗផ្ទាល់ខ្លួន)។
- ប្រូម៉ូសិននេះ មិនអាចផ្ទេរឲ្យអ្នកផ្សេង, មិនអាចបូករួមបញ្ចូលគ្នា, មិនអាចដូរយកប្រាក់ ឬផលិតផលផ្សេងៗ, និងមិនអាចបូកបញ្ចូលជាមួយការបញ្ចុះតម្លៃ, ប្រូម៉ូសិន, និងទំនិញបញ្ចុះតម្លៃ និងទំនិញដាច់ថ្លៃផ្សេងៗ (លើកលែងមានការបញ្ជាក់ពិសេស)។
- ប្រូម៉ូសិនបញ្ចុះតម្លៃនេះ មានបង្ហាញតែនៅលើទម្រង់បែបបទកក់បន្ទប់ ក្រោយពីលោកអ្នកបញ្ចូលលេខកាត ABA Visa/Mastercard/ UPI ដែលត្រឹមត្រូវរួចហើយ។
- ប្រូម៉ូសិននេះ ឈរលើគោលការណ៍ “អ្នកកក់មុន បានមុន”។
- ប្រូម៉ូសិននេះ អាស្រ័យតាម ខនិងលក្ខខណ្ឌរបស់ Agoda.com, Visa, Mastercard, UPI, ធនាគារ ABA។ ករណីមានជម្លោះណាមួយកើតមានឡើង នោះការសម្រេចចិត្តរបស់ធនាគារ និង/ឬ Agoda.com ត្រូវចាត់ទុកថាការសម្រចចិត្តផ្លូវការចុងក្រោយ។
- ធនាគារ ABA, Agoda.com, និង/ឬ Visa, Mastercard, និង UPI មានសិទ្ធិផ្លាស់ប្ដូរខនិងលក្ខខណ្ឌបានគ្រប់ពេលវេលា។ ប្រូម៉ូសិននេះ អាចត្រូវព្យួរទុក ឬធ្វើមោឃភាពគ្រប់ពេលវេលាដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។

