​ចុះថ្លៃ​ភ្លាមៗ​រហូត​ដល់​ 20%​ លើ​បន្ទប់​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ Sunway​ Medical​ Centre​ នៅ​ កូ​ឡា​ឡាំ​ពួរ​ ប្រទេស​ ម៉ា​ឡេ​ស៊ី​ ជាមួយ​កាត​ ABA

11/Jun/2026

បន្ថែម​ពីលើ​អត្ថប្រយោជន៍​នេះ​ ក៏​មានការ​បញ្ចុះតម្លៃ​ 10%​ លើ​ការ​ពិនិត្យ​សុខភាព​ និង​ការ​ស្នាក់​នៅ​មួយ​យប់​ឥត​គិតថ្លៃ​នៅ​ Sunway​ Sanctuary​ (​អាស្រ័យ​លើ​បន្ទប់​ទំនេរ​ជាក់ស្តែង​)​។​ នេះ​ជា​ឱកាស​ចំណេញ​ដ៏​ល្អ​ -​ ធូរ​លើ​ការ​ចំណាយ​លើ​ សេវា​ថែទាំ​សុខភាព​ ថែម​ទាំង​ទទួល​បាន​សេវាកម្ម​គុណភាព​ខ្ពស់​។​ ​

មិន​ទាន់​មាន​កាត​ ABA?​ សូម​មើល​ពី​របៀប​បើក​កាត​ ប្លា​ស្ទិ​ក​ Visa,​ Mastercard​ ឬ​ UnionPay​ ដោយ​ផ្ទាល់​តាម​កម្មវិធី​ ABA​ Mobile​។

​​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​15​ ខែមិថុនា​ 2026​ ដល់​ថ្ងៃ​ទី​ 31​ ធ្នូ​ ឆ្នាំ​ 2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ដំណើរការ​ប្រូ​ម៉ូ​សិន​៖​ ចុះថ្លៃ​ 20%​ ភ្លាមៗ​ លើ​បន្ទប់​សម្រាក​ព្យាបាល​ និង​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​ Sunway​ Medical​ Centre​ (​កូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​)​ ពេល​ទូទាត់​ជាមួយ​កាត​ ABA​។

​ជំហាន​ងាយៗ​ ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​នេះ​

  • ពេល​អញ្ជើញ​ទៅ​ដល់​មន្ទីរពេទ្យ​ Sunway​ Medical​ Centre​ Hospital​ សូម​ទៅ​កាន់​បញ្ជរ​ចុះ​ឈ្មោះ​
  • ​ជម្រាប​បុគ្គលិក​មន្ទីរពេទ្យ​នៅ​បញ្ជរ​ចុះ​ឈ្មោះ​ថា​ អ្នក​ចង់​បានការ​បញ្ចុះតម្លៃ​លើ​បន្ទប់​សម្រាក​ព្យាបាល​ ឬ​ការ​ពិនិត្យ​សុខភាព​។​
  • ទូទាត់​ជាមួយ​កាត​ ABA​ របស់​អ្នក​ ជា​ការ​ស្រេច​។​ ​សម្រាប់​ព័ត៌មាន​លម្អិត​នៃ​កញ្ជប់​ពិនិត្យ​សុខភាព​ សូម​ចុច​ទី​នេះ​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​ម្ចាស់​កាត​ប្លា​ស្ទិ​ក​ ABA​ Visa,​ Mastercard​ និង​ UnionPay​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​មន្ទីរពេទ្យ​ Sunway​ Medical​ Centre​ ដូច​ខាងក្រោម​៖

    • ចុះ​ 20%​ លើ​ថ្លៃ​បន្ទប់​សម្រាក​ព្យាបាល​
    • ចុះ​ 10%​ លើ​កញ្ចប់​ពិនិត្យ​សុខភាព​
    • ឥត​គិតថ្លៃ​ស្នាក់​នៅ​មួយ​យប់​នៅ​ Sunway​ Sanctuary​ (​សម្រាប់​អ្នក​សម្រាក​ព្យាបាល​ទាំងអស់​អាស្រ័យ​លើ​បន្ទប់​ទំនេរ​ជាក់ស្តែង​)
    • ​ចុះ​ 30%​ លើ​ សំបុត្រ​ Sunway​ Lagoon​ Day​ Park
    • ចុះ​ 35%​ លើ​ សំបុត្រ​ Sunway​ Lagoon​ Night​ Park
    • តម្លៃ​ពិសេស​សម្រាប់​ការ​ស្នាក់​នៅ​ Sunway​ Resort​ &​ Hotels​ (Sunway​ City​ Kuala​ Lumpur)​។​

  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​បើក​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​បាន​ឡើយ​។
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ និង​/​ឬ​មន្ទីរពេទ្យ​ Sunway Medical Centre, Sunway City​ ឡើយ​។​
  • ធនាគារ​ ABA​ និង​មន្ទីរពេទ្យ​ Sunway​ Medical​ Centre​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​មន្ទីរពេទ្យ​ Sunway​ Medical​ Centre​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។