ទទួល​បាន​ 15% បន្ថែម​ សម្រាប់​ការ​កក់​សណ្ឋាគារ​នៅ​ទូ​ទាំង​ពិភពលោក​ដោយ​ប្រើ​ ABA​ Mastercard

01/Jan/2019

​តើ​អ្នក​ត្រូវធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ ឬ​កំពុង​រៀប​គម្រោង​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​មែន​ទេ​?​ ចុះបើ​ទទួល​បានការ​បញ្ចុះ​តម្លៃបន្ថែម​លើ​ការ​ផ្តល់​ជូន​របស់​សណ្ឋាគារ​ទៀត​យ៉ាងម៉េច​ដែរ​?

ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​ 28​ កុម្ភៈ​ 2019​ ម្ចាស់​ ABA​ Mastercard​ ទាំងអស់​ អាច​រីករាយ​ជាមួយនឹង​ការ​បញ្ចុះ​តម្លៃបន្ថែម​ 15%​ សម្រាប់​ការ​កក់​បន្ទប់​រៀងរាល់ថ្ងៃ​ពុធ​ និង​10%​ សម្រាប់​ការ​កក់​ថ្ងៃ​ផ្សេង​ទៀត​ នៅ​លើ​វិ​ប​សាយ​ Agoda​ ខាងក្រោម​ ដោយ​បង់ប្រាក់​តាម​ ABA​ Mastercard​។​

ចាប់​យក​ឱកាស​ ហើយ​កក់​កន្លែង​ស្នាក់​នៅ​របស់​អ្នក​នៅ​ថ្ងៃនេះ​!

ចន្លោះ​ពេល​កក់​៖​ ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​ 28​ កុម្ភៈ​ 2019​ (​ថ្ងៃ​ចុង​ក្រោយ​ត្រូវ​បាន​រាប់​បញ្ចូល​)

ចន្លោះ​ពេល​ស្នាក់​នៅ​៖​ ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​ 31​ កក្កដា​ 2019​ (​ថ្ងៃ​ចុង​ក្រោយ​ត្រូវ​បាន​រាប់​បញ្ចូល​)

ទទួលយក​អត្ថប្រយោជន៍​បន្ថែម​តាម​រយៈ​ជំហាន​ខាងក្រោម​៖

  • ចូល​ទៅ​កាន់​៖​ https://www.agoda.com/mastercardkh
  • ជ្រើសរើស​សណ្ឋាគារ​ដែល​មាន​ពាក្យ​*​ “Promo​ Eligible”​ និង​រយៈពេល​នៃ​ការ​ស្នាក់​នៅ​
  • បង់ប្រាក់​ជាមួយ​ ABA​ Mastercard​ ហើយ​សូម​ពិនិត្យ​អត្រា​បញ្ចុះតម្លៃ​**
  • បញ្ជាក់​ការ​បង់ប្រាក់​របស់​អ្នក​

*​សម្រាប់​តែ​សណ្ឋាគារ​ដែល​បង់ប្រាក់​មុន​ និង​មាន​ពាក្យ​ Promo​ Eligible​ តែ​ប៉ុណ្ណោះ​។​
**​ប្រសិនបើ​មិនឃើញ​មានការ​បញ្ចុះតម្លៃ​ សូម​ចាកចេញ​ ហើយ​ចាប់ផ្ដើម​កក់​ម្ដងទៀត​។​

មិន​ទាន់​មាន​ ABA​ Mastercard​ ទេ​មែន​ទេ​?​ សូម​ស្នើ​សុំ​នៅ​ថ្ងៃនេះ​ នៅ​តាម​សាខា​ធនាគារ​ ABA​ មួយ​ណា​ក៏​បាន​ ហើយ​រីករាយ​ជាមួយ​ការ​ផ្តល់​ជូន​ដ៏​ពិសេស​នេះ​។​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កាត​ធនាគារ​ ABA​ សូម​ចូល​ទៅ​កាន់​ទំព័រ​ កាត​ទូទាត់​ របស់​យើង​។​

លក្ខខណ្ឌ​

  1. ការ​បញ្ចុះតម្លៃ​ 15%​ផ្តល់​ជូន​ចំពោះ​ការ​កក់​រៀងរាល់ថ្ងៃ​ពុធ​ និង​ 10%​សម្រាប់​ការ​កក់​នៅ​ថ្ងៃ​ផ្សេង​ទៀត​នៃ​ស​ប្តា​ហ៍​។​
  2. រាល់​ការ​ទូទាត់​ទាំងអស់​ត្រូវធ្វើ​ជាមួយ​កាត​ ABA​ Mastercard​។​
  3. ប្រូ​ម៉ូ​សិន​នេះ​ មាន​ផ្តល់​ជូន​ចំពោះតែ​ការ​កក់​បន្ទប់​សណ្ឋាគារ​(​ដែល​បង់ប្រាក់​មុន​តែ​ប៉ុណ្ណោះ​)​ ដែល​បាន​ចូលរួម​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​ និង​សម្រាប់​តែ​ការ​កក់​តាម​វិ​ប​សាយ https://www.agoda.com/mastercardkh​ ប៉ុណ្ណោះ​។​
  4. ​ប្រូ​ម៉ូ​សិន​ចុះថ្លៃ​នេះ​ ផ្តល់​ជូន​តែ​ចំពោះ​តម្លៃ​បន្ទប់​សណ្ឋាគារ​តែ​ប៉ុណ្ណោះ​ (​មិន​រាប់​បញ្ចូល​កម្រៃ​ផ្សេង​ទៀត​ដូច​ជា​ ពន្ធ​ក្នុងស្រុក​ ថ្លៃ​សេវាកម្ម​ ការ​គិត​ប្រាក់​បន្ថែម​ ព្រមទាំង​ការ​ចំណាយ​ផ្ទាល់ខ្លួន​ផ្សេងៗ​ទៀត​នោះ​ទេ​)​។​
  5. ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ផ្ទេរ​ និង​មិន​អាច​បូក​បញ្ចូល​គ្នា​,​ មិន​អាច​ប្តូរ​ជា​សាច់ប្រាក់​ ឬ​ជា​ផលិតផល​ផ្សេង​ទៀត​បាន​,​ និង​មិន​អាច​ប្រើ​បូក​ជាមួយ​ការ​បញ្ចុះតម្លៃ​,​ ប្រូ​ម៉ូ​សិន​,​ សេវា​ដែល​មាន​បញ្ចុះតម្លៃ​ស្រាប់​,​ និង​សេវា​ដែល​មាន​ថ្លៃថេរ​ឡើយ​ (​លុះត្រា​ណា​មានការ​បញ្ជាក់​)​។​
  6. ​ប្រូ​ម៉ូ​សិន​ចុះថ្លៃ​នេះ​ នឹង​ត្រូវ​បង្ហាញ​នៅ​លើ​ទំព័រ​បង់ប្រាក់​បន្ទាប់​ពី​វាយ​បញ្ចូល​លេខ​កាត​ ABA​ Mastercard​ ដែល​មាន​សុពលភាព​ត្រឹមត្រូវ​។​
  7. ប្រូ​ម៉ូ​សិន​នេះ​ ផ្តល់​ជូន​តាម​គោលការណ៍​ “​មក​មុន​ បាន​មុន​”​។​
  8. ប្រូ​ម៉ូ​សិន​នេះ​ គឺ​ស្ថិត​ក្នុង​លក្ខន្តិកៈ​របស់​ Agoda.com,​ Mastercard​ និង​ធនាគារ​ ABA​។​ ករណី​មាន​វិវាទ​ណាមួយ​កើតឡើង​ សេចក្តីសម្រេច​របស់​ Agoda.com​ ជា​សេចក្តី​ស​ម្រ​ច​ចុង​ក្រោយ​។​
  9. ធនាគារ​ ABA,​ Agoda.com​ និង​/​ឬ​ Mastercard​ អាច​ធ្វើការ​ផ្លាស់​ប្តូរ​លក្ខខណ្ឌ​ណាមួយ​បាន​គ្រប់ពេល​។​ ប្រូ​ម៉ូ​សិន​នេះ​ អាច​នឹង​ត្រូវ​ព្យួរ​ទុក​ ឬ​លុប​ចោល​ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​