មិនគិតថ្លៃសេវាទទួលប្រាក់តាមប្រព័ន្ធ SWIFT និងបានទឹកប្រាក់ត្រឡប់
01/Jan/2022

ដំណឹងល្អសម្រាប់ក្រុមហ៊ុន ឬធុរកិច្ចនាំចេញទាំងអស់! ធនាគារ ABA ផ្ដល់ជូនប្រូម៉ូសិនដ៏ពិសេសសម្រាប់ ការផ្ទេរប្រាក់មកកាន់គណនី ABA តាមប្រព័ន្ធ SWIFT ។ ពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ 2022 ពេលអ្នកទទួល ប្រាក់ពីអ្នកទិញ ឬដៃគូក្រៅប្រទេសតាមសេវា ផ្ទេរតាម SWIFT របស់ ABA អ្នកនឹងមិនអស់ថ្លៃសេវាទទួលប្រាក់ឡើយ ហើយថែមទាំងអាចទទួលបានប្រាក់ត្រឡប់ទៀតផង។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃ 1 មិថុនា ដល់ថ្ងៃ 31 ធ្នូ 2022 (រួមបញ្ចូលថ្ងៃទាំងពីរ)។
ព័ត៌មានលម្អិតអំពីប្រូម៉ូសិន
អតិថិជន ABA ដែលទទួលប្រាក់ចូលគណនី ABA របស់ពួកគេពីអ្នកទិញ ឬដៃគូក្រៅប្រទេស តាមប្រព័ន្ធ SWIFT ត្រូវផ្ញើអ៊ីមែលមក ttpromotion@ababank.com ជាមួយកម្មវត្ថុ “ប្រាក់ត្រឡប់សម្រាប់ការនាំចេញ” ហើយផ្តល់ឈ្មោះ និងលេខគណនី ABA ដើម្បីទទួលបាន៖
- ឥតគិតថ្លៃសេវាទទួលប្រាក់ សម្រាប់ចំនួនទឹកប្រាក់ផ្ទេរចាប់ពី 500,000 – 1,000,000 ដុល្លារអាមេរិក ឬ
- ឥតគិតថ្លៃសេវាទទួលប្រាក់ + ទឹកប្រាក់ត្រឡប់ 0.05% សម្រាប់ចំនួនទឹកប្រាក់ផ្ទេរចាប់ពី 1,000,000 ដុល្លារអាមេរិក។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ សម្រាប់តែក្រុមហ៊ុន ឬធុរកិច្ចនាំចេញ ដែលទទួលប្រាក់នាំចេញផ្ទេរចូលតាមប្រព័ន្ធ SWIFT មកកាន់គណនី ABA ពួកគេប៉ុណ្ណោះ (នាំចេញពីប្រទេសកម្ពុជា)។
- ប្រូម៉ូសិននេះ អនុវត្តចំពោះការផ្ទេរប្រាក់ចូលតាមប្រព័ន្ធ SWIFT សម្រាប់ចំនួនទឹកប្រាក់ចាប់ពី 500,000 ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការប៉ុណ្ណោះ។
- ក្រុមហ៊ុន ឬធុរកិច្ចនាំចេញ ត្រូវជូនដំណឹងមកធនាគារ ABA ដោយផ្ញើអ៊ីមែលមកកាន់ ttpromotion@ababank.com ជាមួយកម្មវត្ថុ “ប្រាក់ត្រឡប់សម្រាប់ការនាំចេញ” ហើយផ្តល់ឈ្មោះ និងលេខគណនី ABA ដែលប្រើសម្រាប់ទទួលប្រាក់ផ្ទេរតាម SWIFT។
- ទឹកប្រាក់ត្រឡប់នឹងបញ្ចូលទៅក្នុងគណនី ABA ដែលបានផ្ដល់នៅក្នុងអ៊ីមែល បន្ទាប់ពីមានការផ្ទៀងផ្ទាត់ និងការបញ្ជាក់អំពីប្រតិបត្តិការទទួលប្រាក់ផ្ទេរតាម SWIFT។
- រូបិយប័ណ្ណនៃប្រូម៉ូសិនប្រាក់ត្រឡប់នឹងផ្អែកលើរូបិយប័ណ្ណគណនីអតិថិជនដែលទទួលប្រាក់ហើយត្រូវបង់ថ្លៃសេវាប្ដូររូបិយប័ណ្ណ។ 6. ចំនួនទឹកប្រាក់ផ្ទេរចូលតាម SWIFT មិនមានកំណត់ឡើយ។
- ធនាគារ ABA រក្សាសិទ្ធិតាមឆន្ទានុសិទ្ធរបស់ខ្លួនក្នុងការបញ្ចប់ ឬកែប្រែ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ ហើយមិនមានការឆ្លើយឆ្លងណាមួយផ្សេងទៀតឡើយ។

