​បើក​កាត​ ABA​ Visa​ Platinum​ មានឱកាស​ឈ្នះ​កញ្ចប់​ធ្វើ​ដំណើរ​ សម្រាប់​ទស្សនាការ​ប្រកួត​ FIFA​ World​ Cup​ នៅ​កា​ណា​ដា​

04/Aug/2025

ដំណឹង​ល្អ​សម្រាប់​ហ្វែ​នៗ​បាល់ទាត់​!​ រដូវ​កាល​ FIFA​ World​ Cup​ 2026​ ឈាន​ជិត​ចូល​មក​ដល់​ហើយ​ -​ អ្នក​អាច​មានឱកាស​ចូលរួម​ទស្សនាការ​ប្រកួត​ដោយ​ផ្ទាល់​។​ គ្រាន់​តែបើ​កកាត​ ABA​ Visa​ Platinum​ អ្នក​នឹង​មានឈ្មោះ​ស្វ័យប្រវត្ត​នៅ​ក្នុង​ការ​ចាប់​រង្វាន់​ដែល​អាច​ឈ្នះ​កញ្ចប់​ដំណើរ​កម្សាន្ដ​ សម្រាប់​ចូលរួម​ទស្សនាការ​ប្រកួត​ FIFA​ World​ Cup​ 2026​ នៅ​ទីក្រុង​វែ​ន​ឃូ​វើ​ ប្រទេស​កា​ណា​ដា​ណា​ នៅ​ថ្ងៃ​ទី​18​ មិថុនា​ 2026​។​ ​

បើក​កាត​ ABA​ Visa​ Platinum​ ថ្ងៃនេះ​ ដើម្បី​មានឱកាស​ទទួល​បាន​បទ​ពិសោធ​ផ្ទាល់​ ត្រជាក់​ភ្នែក​ នៃ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​បំផុត​របស់​ពិភពលោក​! ​

របៀប​ស្នើ​បើក​កាត​ ABA​ Visa​ Platinum​ ក្នុង​កម្មវិធី​ ABA​ Mobile

  • ចុច​លើ​ប៊ូ​តុង​ កាត​ នៅ​លើ​អេ​ក្រង់​ដើម
  • ​ចុច​លើ​ កាត​ឥណ​ពន្ធ​
  • ជ្រើសរើស​ កាត​ Visa​ Platinum
  • ជ្រើសរើស​ គណនី​ប្រាក់​ដុល្លារ​ណាមួយ​ ដែល​អ្នក​ចង់​ភ្ជាប់​កាត​ជាមួយ​
  • ​ជ្រើសរើស​ មធ្យោបាយ​ទទួល​កាត​ 6.​​បញ្ជាក់​ជាមួយ​លេខ​កូដ​ PIN​ ABA​ Mobile​ របស់​អ្នក​។

​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ថ្ងៃ​ទី​ 15​ ធ្នូ​ 2025​ ដល់​ថ្ងៃ​ទី​ 15​ កុម្ភៈ​ 2026 ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ អ្នក​ប្រើ​ ABA​ Mobile​ ដែល​បើក​កាត​ ABA​ Visa​ Platinum​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​ នឹង​មានឈ្មោះ​ដោយ​ស្វ័យប្រវត្ដ​ក្នុង​ការ​ចាប់​រង្វាន់​កញ្ចប់​ធ្វើ​ដំណើរ​សម្រាប់​ពីរ​នាក់​ទៅ​ទស្សនា​ FIFA​ World​ Cup​ នៅ​ទីក្រុង​វែ​ន​ឃូ​វើ​ ប្រទេស​កា​ណា​ដា​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​18​ មិថុនា​ 2026​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អ្នក​ប្រើ​ ABA​ Mobile​ ដែល​បើក​កាត​ ABA​ Visa​ Platinum​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​។​
  • អតិថិជន​ ABA​ នឹង​ទទួល​បាន​ឱកាស​មួយ​ដង​នៅ​ក្នុង​ការ​ចាប់​រង្វាន់​ រាល់ពេល​បើក​កាត​ ABA​ Visa​ Platinum​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។​
  • អ្នក​ឈ្នះ​ចំនួន​ 2​ រូប​ នឹង​ត្រូវ​ចាប់​ឈ្មោះ​ជ្រើសរើស​សម្រាប់​ កញ្ចប់​ធ្វើ​ដំណើរ​សម្រាប់​ពីរ​នាក់​ទៅ​ទស្សនា​ FIFA​ World​ Cup​ នៅ​ទីក្រុង​វែ​ន​ឃូ​វើ​ ប្រទេស​កា​ណា​ដា​។​
  • ការ​ចាប់​រង្វាន់​ នឹង​ត្រូវធ្វើ​ឡើង​ទៅ​តាម​កាលវិភាគ​ដូច​ខាងក្រោម​៖

    • កាលបរិច្ឆេទ​៖​ 17​ កុម្ភៈ​ 2026
    • ជ្រើសរើស​អ្នក​ឈ្នះ​ចំនួន​ 2​ រូប​

  • ​អ្នក​ឈ្នះ​រង្វាន់​ម្នាក់ៗ​ នឹង​ទទួល​បាន​កញ្ចប់​ធ្វើ​ដំណើរ​សម្រាប់​មនុស្ស​ 2​ នាក់​ទៅ​ប្រទេស​កា​ណា​ដា​ និង​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​ FIFA​ World​ Cup​។​ កញ្ចប់​ដំណើរ​កម្សាន្ដ​នេះ​ នឹង​រ៉ាប់រង​លើ​ការ​ចំណាយ​ដូច​ជា​៖

    • ​ថ្លៃ​ទិដ្ឋាការ​ទៅ​ប្រទេស​កា​ណា​ដា​សម្រាប់​មនុស្ស​ 2​ នាក់​
    • សំបុត្រ​យន្តហោះ​ទៅ​មក​ ភ្នំពេញ​-​វែ​ន​ឃូ​វើ​ ចំនួន​ 2​ សន្លឹក​
    • ការ​ស្នាក់​នៅ​ 4​ យប់​ នៅ​សណ្ឋាគារ​ផ្កាយ​បួន​ នៅ​ទីក្រុង​វែ​ន​ឃូ​វើ​
    • សំបុត្រ​ 2​ សន្លឹក​ សម្រាប់​ទស្សនាការ​ប្រកួត​វគ្គ​ជម្រុះ​ Match​ 27​ របស់​ FIFA​ World​ Cup​ 2026​ នៅ​ថ្ងៃ​ទី​18​ មិថុនា​ 2026
    • ​ការ​ធ្វើ​ដំណើរ​ពី​សណ្ឋាគារ​ទៅ​ព្រ​លាន​យន្ដហោះ​ក្នុង​ទីក្រុង​វែ​ន​ឃូ​វើ​
    • ការ​ធ្វើ​ដំណើរ​ទៅ​មក​ពី​សណ្ឋាគារ​ និង​កីឡដ្ឋាន​

  • ការ​ចំណាយ​លើ​អាហារ​ អីវ៉ាន់​ផ្ទាល់ខ្លួន​ និង​ចំណាយ​ផ្សេង​ទៀត​ ដែល​មិន​មាន​បញ្ជាក់​នៅ​ក្នុង​កញ្ចប់​ដំណើរ​កម្សាន្ដ​នេះ​ មុន​ ឬ​អំឡុង​ពេល​ស្នាក់​នៅ​ទីក្រុង​វែ​ន​ឃូ​វើ​ គឺជា​បន្ទុក​ផ្ទាល់​របស់​អ្នក​ឈ្នះ​។​
  • ធនាគារ​ ABA​ នឹង​ធានា​រៀប​ចំការ​ហោះហើរ​ និង​ការ​ស្នាក់​នៅ​ ឲ្យ​មាន​លក្ខណៈ​សមរម្យ​។​ ការ​ផ្ដល់​ជូន​នៅ​ក្នុង​កញ្ចប់​ធ្វើ​ដំណើរ​នេះ​ត្រូវ​បាន​កំណត់​ទាំងស្រុង​ដោយ​ធនាគារ​ ABA​។​ អ្នក​ឈ្នះ​មិន​អាច​ស្នើ​សុំ​កែប្រែ​ ឬ​កែសម្រួល​ណាមួយ​ពាក់ព័ន្ធ​នឹង​កញ្ចប់​ធ្វើ​ដំណើរ​នេះ​ទេ​។​ ដោយឡែក​ អ្នក​ឈ្នះ​អាច​ស្នើ​សុំ​បន្ថែម​ ឬ​ដំឡើង​សេវាកម្ម​ណាមួយ​ ប៉ុន្ដែ​ជា​បន្ទុក​ចំណាយ​ផ្ទាល់​របស់​អ្នក​ឈ្នះ​ និង​អាស្រ័យ​លើ​ការ​យល់ព្រម​ពី​ធនាគារ​ ABA​ និង​ភ្នាក់ងារ​រៀបចំ​ដំណើរ​កម្សាន្ដ​។
  • ​ភ្នាក់ងារ​រៀបចំ​ដំណើរ​កម្សាន្ដ​នឹង​ជួយ​សម្របសម្រួល​ដល់​ដំណើរការ​ស្នើ​សុំ​ទិដ្ឋាការ​ និង​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​ដល់​អ្នក​ឈ្នះ​។​

    • ​អ្នក​ឈ្នះ​ត្រូវ​ផ្តល់​រាល់​ឯកសារ​ដែល​ចាំបាច់​ សម្រាប់​ការ​ស្នើ​ទិដ្ឋាការ​ ការ​រៀបចំ​ការ​ធ្វើ​ដំណើរ​ និង​ការ​ផ្ទៀងផ្ទាត់​ផ្សេងៗ​។​
    • ការិយាល័យ​អន្តោប្រវេសន៍​ ទិដ្ឋាការ​ និង​សញ្ជាតិ​ (IRCC)​ របស់​កា​ណា​ដា​ ជា​អ្នកមាន​យុត្តាធិការ​សម្រេច​តែ​មួយ​គត់​លើ​ការ​ចេញ​ទិដ្ឋាការ​។​ អ្នក​ឈ្នះ​ទទួលខុសត្រូវ​ទាំងស្រុង​ក្នុង​ការ​អនុលោម​តាម​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​អន្ដោប្រវេសន៍​របស់​ប្រទេស​កា​ណា​ដា​ជា​ធរមាន​។​
    • ប្រសិនបើ​មិន​ទទួល​បាន​ទិដ្ឋាការ​ (​ធ្លាក់​វី​សា​)​ នោះ​អ្នក​ឈ្នះ​នឹង​ត្រូវ​ដក​ចេញពី​ការ​ទទួល​រង្វាន់​នេះ​ដោយ​ស្វ័យប្រវត្ត​។​ ក្នុង​ករណី​បែប​នេះ​ អ្នក​ឈ្នះ​អាច​នឹង​ទទួល​បាន​កញ្ចប់​ធ្វើ​ដំណើរ​ទៅ​សិង្ហ​បុរី​ចំនួន​បី​ថ្ងៃ​ពីរ​យប់​ ជំនួស​វិញ​។​ មិន​មានការ​ផ្តល់​សំណង​ផ្សេង​ពី​នេះ​ ឬ​ការ​ពន្យារពេល​ណាមួយ​ សម្រាប់​អតិថិជន​នោះ​ទេ​។​
    • ធនាគារ​ ABA​ រក្សា​សិទ្ធិ​ក្នុង​ការ​រើស​អ្នក​ឈ្នះ​ថ្មី​មក​ជំនួស​សម្រាប់​រង្វាន់​កញ្ចប់​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​វែ​ន​ឃូ​វើ​ ក្នុង​ករណី​អ្នក​ឈ្នះ​ដំបូង​ មិន​បាន​ទទួល​ទិដ្ឋាការ​។​

  • ​ក្រុមការងារ​ ABA​ នឹង​ទាក់ទង​ទៅ​អ្នក​ឈ្នះ​រង្វាន់​ដោយ​ផ្ទាល់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ ដើម្បី​បញ្ជាក់​ពី​ការ​ទទួល​រង្វាន់​ តាម​លេខ​ទូរស័ព្ទ​តែ​មួយ​ខ្សែ​គត់​ 098​ 203​ 203​ ។​ អ្នក​ឈ្នះ​ត្រូវ​ឆ្លើយ​តប​ និង​បញ្ជាក់​ទទួល​រង្វាន់​ ពេល​ក្រុមការងារ​ទាក់ទង​។​ ប្រសិនបើ​អតិថិជន​មិន​បាន​លើក​ទូរស័ព្ទ​ ឬ​បញ្ជាក់​ពី​ការ​ទទួល​រង្វាន់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ នោះ​យើងខ្ញុំ​នឹង​ជ្រើសរើស​អ្នក​ឈ្នះ​ថ្មី​មក​ជំនួស​។
  • ​​អ្នក​ឈ្នះ​ត្រូវ​អញ្ជើញ​មក​ទទួល​រង្វាន់​នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​ ABA​ ដោយ​ចុះហត្ថលេខា​លើ​ទម្រង់​បែបបទ​ទទួល​រង្វាន់​ ក្នុង​រយៈពេល​ 3​ ថ្ងៃ​ បន្ទាប់​ពី​ក្រុមការងារ​ ABA​ ទាក់ទង​ទៅ​រួច​។​ ប្រសិនបើ​អតិថិជន​មិន​មក​តាម​ពេល​ដែល​បាន​កំណត់​នោះ​ទេ​ យើងខ្ញុំ​នឹង​ជ្រើសរើស​អ្នក​ឈ្នះ​ថ្មី​មក​ជំនួស​។​
  • តាម​រយៈ​ការ​ទទួល​រង្វាន់​ អ្នក​ឈ្នះ​បាន​យល់​ព្រមទៅ​តាម​ការ​កំណត់​ផ្សេងៗ​ និង​ការ​ផ្ដល់​ជូន​ក្នុង​កញ្ចប់​ធ្វើ​ដំណើរ​ ដូចដែល​បាន​រៀបរាប់​ខាងលើ​ ហើយ​យល់ព្រម​សហការ​ជាមួយ​ភ្នាក់ងារ​រៀបចំ​ដំណើរ​កម្សាន្ដ​ និង​ធនាគារ​ ABA​ ក្នុង​ដំណើរការ​ស្នើ​សុំ​ទិដ្ឋាការ​ និង​រៀបចំ​ការ​ធ្វើ​ដំណើរ​ផ្សេងៗ​។​ អ្នក​ឈ្នះ​ នឹង​ត្រូវ​បាន​ជម្រាប​ដំណឹង​អំពី​ចន្លោះ​ពេល​ចាំបាច់​ សម្រាប់​ដាក់​ឯកសារ​ និង​បំពេញបែបបទ​ផ្សេងៗ​។​ ក្នុង​ករណី​មានការ​ ខក​ខានមិនបាន​ផ្តល់​ឯកសារ​ទាន់​ពេល​ ធនាគារ​ ABA​ មាន​សិទ្ធិ​ក្នុង​កា​រដក​រង្វាន់​ពី​អ្នក​ឈ្នះ​។​
  • ​ក្នុង​ករណី​អ្នក​ឈ្នះ​ស្ម័គ្រចិត្ត​ដកខ្លួន​ ឬ​ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​ដោយ​មិន​សម​ហេតុផល​ សម្រាប់​ការ​ស្នើ​សុំ​ទិដ្ឋាការ​ ធនាគារ​ ABA​ រក្សា​សិទ្ធិ​ក្នុង​កា​រដក​រង្វាន់​ពី​អ្នក​ឈ្នះ​។​ ករណី​នេះ​ នឹង​មិន​មាន​សំណង​ ឬ​ការ​កែប្រែ​កាលវិភាគ​ធ្វើ​ដំណើរ​ណាមួយ​នឹង​ត្រូវ​ផ្តល់​ជូន​នោះ​ទេ​។​
  • រង្វាន់​នេះ​មិន​អាច​ដូរ​យក​ជា​សាច់ប្រាក់​ ឬ​ផលិតផល​ផ្សេង​បាន​ទេ​។​ ដោយឡែក​ រង្វាន់​អាច​ផ្ទេរ​ទៅ​អតិថិជន​ដែល​ជា​ម្ចាស់​កាត​ ABA​ Visa​ ផ្សេង​បាន​ ដោយ​មានការ​បញ្ជាក់​ជា​លាយលក្ខណ៍អក្សរ​ពី​ម្ចាស់​រង្វាន់​ដើម​។​
  • តាម​រយៈ​ការ​ចូលរួម​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​ អ្នក​ឈ្នះ​នឹង​តម្រូវ​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​នានា​ស្វ័យប្រវត្ត​ ដោយ​ឈ្មោះ​ និង​រូបភាព​ អាច​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ​។​
  • បុគ្គលិក​ធនាគារ​ ABA​ មិន​អាច​ចូលរួម​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​ទេ​។​
  • ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Visa​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Visa​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេច​ចុង​ក្រោយ​ ដោយ​មិន​មានការ​កែប្រែ​។