ឱកាសឈ្នះរង្វាន់ 10,000,000 រៀល ពេលទុកលុយក្នុងគណនីប្រាក់រៀល ABA
29/Aug/2025

ប្រើ ABA Mobile សម្រាប់គាំទ្រប្រាក់រៀល មានឱកាសឈ្នះរង្វាន់ទឹកប្រាក់! អតិថិជន ABA Mobile អាចឈ្នះរង្វាន់ធំលុយ 10 លានរៀល ឬរង្វាន់លុយ 500,000 រៀល រាល់ខែ ពេលទុកលុយក្នុងគណនីប្រាក់រៀល ABA ចាប់ពី 400,000 រៀល ឡើងទៅ។
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ ឥឡូវ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 1 កញ្ញា ឆ្នាំ 2025 ដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន៖ អតិថិជន ABA មានឱកាសឈ្នះរង្វាន់ធំលុយ 10,000,000 រៀល ឬរង្វាន់តូចលុយ 500,000 រៀល រៀងរាល់ខែ ពេលទុកលុយក្នុងគណនីប្រាក់រៀល ABA ចាប់ពី 400,000 រៀល ឡើងទៅ។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់អតិថិជន ABA Mobile ដែលមានគណនីប្រាក់រៀល ABA ។
- អតិថិជន ABA Mobile ដែលទុកលុយក្នុងគណនីប្រាក់រៀល ABA ចាប់ពី 400,000 រៀល រៀងរាល់ខែ អំឡុងពេលប្រូម៉ូសិន នឹងមានឱកាសឈ្នះរង្វាន់ធំលុយ 10,000,000 រៀល ឬរង្វាន់តូចលុយ 500,000 រៀលនៅក្នុងកម្មវិធីចាប់ឆ្នោតប្រចាំខែ។
- ប្រម៉ូសិននេះ អនុវត្តសម្រាប់សមតុល្យទឹកប្រាក់នៅក្នុងគណនីចរន្ត និងគណនីសន្សំប្រាក់រៀល ABA ប៉ុណ្ណោះ ។ គណនីកាលកំណត់ មិនរាប់បញ្ចូលទៅក្នុងប្រូម៉ូសិននេះទេ។
- អតិថិជន ABA Mobile ដែលមានទឹកប្រាក់សរុបចាប់ពី ចាប់ពី 400,000 រៀល នៅក្នុងគណនីចរន្ត និងគណនីសន្សំប្រាក់រៀល ABA នឹងមានឈ្មោះក្នុងការចាបរង្វាន់។ ទឹកប្រាក់សរុបគឺជាទឹកប្រាក់ក្នុងគណនីប្រាក់រៀលទាំងអស់របស់អតិថិជន បូកបញ្ចូលគ្នា ប្រសិនជាអតិថិជនមានគណនីច្រើន។
- អតិថិជន ABA Mobile ពុំតម្រូវឲ្យរក្សាសមតុល្យអប្បបរមាប្រចាំថ្ងៃនោះទេ។ ដើម្បីមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់នេះ អតិថិជន ABA Mobile ត្រូវរក្សាសមតុល្យអប្បបរមានៅថ្ងៃចុងក្រោយនៃខែនីមួយៗក្នុងអំឡុងពេលប្រូម៉ូសិន។
- អតិថិជន ABA Mobile នឹងមានឈ្មោះចូលរួមក្នុងការចាប់ឆ្នោតចំនួន 1 ដង នៅពេលរក្សាទុកលុយដល់កម្រិតដែលបានកំណត់។
- រង្វាន់ធំទឹកប្រាក់ 10,000,000 រៀល ចំនួន 16 រង្វាន់ និង រង្វាន់តូចទឹកប្រាក់ 500,000 រៀល ចំនួន 320 រង្វាន់ នឹងផ្ដល់ជូនអំឡុងពេលប្រូម៉ូសិនទាំងមូល។
- អ្នកឈ្នះរង្វាន់ធំចំនួនមួយរូប និងអ្នកឈ្នះរង្វាន់តូចចំនួនម្ភៃរូប នឹងត្រូវជ្រើសរើសតាមរយៈការចាប់ឆ្នោតជារៀងរាល់ខែ។
- ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ខែក្នុងអំឡុងពេលមួយសប្តាហ៍បន្ទាប់ពីខែប្រម៉ូសិននីមួយៗ។
- ក្រុមការងារ ABA នឹងទាក់ទងទៅអ្នកឈ្នះរង្វាន់ដោយផ្ទាល់ក្នុងរយៈពេលពីរថ្ងៃ ដើម្បីបញ្ជាក់ពីការទទួលរង្វាន់ តាមលេខទូរស័ព្ទតែមួយខ្សែគត់ 098 203 203។ អ្នកឈ្នះត្រូវឆ្លើយតប និងបញ្ជាក់អំឡុងពេលដែលក្រុមការងារបានខលទៅ។ ប្រសិនបើអតិថិជនមិនបានលើកទូរស័ព្ទ ឬបញ្ជាក់ពីការទទួលរង្វាន់ក្នុងរយៈពេលពីរថ្ងៃ នោះយើងខ្ញុំនឹងជ្រើសរើសអ្នកឈ្នះថ្មីមកជំនួស។
- អ្នកឈ្នះរង្វាន់ធំត្រូវអញ្ជើញមកការិយាល័យកណ្តាលរបស់ធនាគារ ABA ឬសាខាធនាគារ ABA ដែលនៅជិតបំផុត ដើម្បីចុះហត្ថលេខាលើទម្រង់បែបបទទទួលរង្វាន់។
- អ្នកឈ្នះរង្វាន់ធំត្រូវអញ្ជើញមកកាន់ការិយាល័យកណ្តាល ឬសាខាធនាគារ ABA ក្នុងរយៈពេល 3 ថ្ងៃ បន្ទាប់ពីក្រុមការងារ ABA ទាក់ទងទៅរួច។ ប្រសិនបើអតិថិជនមិនមកតាមពេលដែលបានកំណត់នោះទេ យើងខ្ញុំនឹងជ្រើសរើសអ្នកឈ្នះថ្មីមកជំនួស។
- រង្វាន់ទឹកប្រាក់ 10,000,000 រៀល នឹងផ្ទេរចូលគណនីអ្នកឈ្នះរង្វាន់ធំក្នុងរយៈពេល 5 ថ្ងៃ នៃធ្វើការ ក្រោយពីការបំពេញទម្រង់បែបបទទទួលរង្វាន់រួច។
- រង្វាន់ទឹកប្រាក់ 500,000 រៀល នឹងផ្ទេរចូលគណនីអ្នកឈ្នះរង្វាន់ក្នុងរយៈពេល 10 ថ្ងៃ នៃធ្វើការ បន្ទាប់ពីជ្រើសរើសអ្នកឈ្នះរួច។
- អតិថិជនម្នាក់អាចឈ្នះតែម្តងប៉ុណ្ណោះជារៀងរាល់ខែ។
- រង្វាន់នេះមិនអាចដោះដូរទៅផលិតផលផ្សេង ឬផ្ទេរបាននោះទេ។
- តាមរយៈការចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ អ្នកឈ្នះរង្វាន់បានយល់ព្រមដោយស្វ័យប្រវត្តិក្នុងសកម្មភាពផ្សព្វផ្សាយនានា ដែលក្នុងនោះ ឈ្មោះ និងរូបថតរបស់អ្នកឈ្នះ អាចនឹងត្រូវបង្ហាញជាសាធារណៈ។
- បុគ្គលិកធនាគារ ABA មិនមានសិទ្ធឈ្នះរង្វាន់ធំក្នុងកម្មវិធីប្រូម៉ូសិននេះទេ។
- ធនាគារ ABA រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។

