ចុះថ្លៃ​ 12ភាគរយ​ ពេល​កក់​សណ្ឋាគារ​តាម​ Agoda​ ជាមួយ​ Mastercard​ របស់​ ABA

02/Nov/2018

កំពុង​គ្រោង​ធ្វើ​ដំណើរ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ​ ឬ​ត្រូវធ្វើ​ដំណើរ​ក្នុង​កិច្ចការជំនួញ​ឬ​?​ សូម​មើល​ការ​ផ្ដល់​ជូន​ដ៏​ពិសេស​នេះ​!

​សម្រាប់​ម្ចាស់​ Mastercard​ របស់​ ABA​ អាច​រីករាយ​នឹង​ការ​ចុះថ្លៃ​ 12%​ ពេល​កក់​សណ្ឋាគារ​ទូ​ទាំង​ពិភពលោក​រាល់ថ្ងៃ​ពុធ​ និង​10%​ ពេល​កក់​នៅ​ថ្ងៃ​ផ្សេងៗ​ទៀត​ លើ​វិ​ប​សាយ​ Agoda​។​

​ចាប់ផ្ដើម​កក់​បន្ទប់​ស្នាក់​នៅ​របស់​អ្នក​ឥឡូវនេះ​!​ ការ​ផ្ដល់​ជូន​ដ៏​ពិសេស​នេះ​ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​1​ ខែវិច្ឆិកា​ ដល់​ថ្ងៃ​ទី​31​ ខែធ្នូ​ 2018​ សម្រាប់​ការ​ស្នាក់​នៅ​រហូត​ដល់​ថ្ងៃ​ទី​31​ ខែមិ​នា​ ឆ្នាំ​2019​។​

​អនុវត្ត​តាម​ជំហាន​ងាយៗ​ដូច​ខាងក្រោម​ ដើម្បី​បានការ​បញ្ចុះតម្លៃ​នេះ

  • ចូល​ទៅ​កាន់​ https://www.agoda.com/mastercardkh
  • ជ្រើសរើស​សណ្ឋាគារ​ដែល​អ្នក​ពេញចិត្ត​ដែល​មាន​ផ្លា​ក​ Promo​ Eligible*​ និង​ជ្រើសរើស​រយៈពេល​ស្នាក់​នៅ​
  • បង់ប្រាក់​ជាមួយ​ Mastercard​ របស់​ ABA​ ហើយ​មើល​អត្រា​បញ្ចុះតម្លៃ​**

*​មាន​សម្រាប់​សណ្ឋាគារ​ដែល​បង់ប្រាក់​មុន​ និង​មាន​ពាក្យ​ Promo​ Eligible​ តែ​ប៉ុណ្ណោះ​។​
**​ប្រសិនបើ​មិនឃើញ​មានការ​បញ្ចុះតម្លៃ​ សូម​ចាកចេញ​ ហើយ​ចាប់ផ្ដើម​កក់​ម្ដងទៀត​។

​លក្ខខណ្ឌ​

  • ​ការ​បញ្ចុះតម្លៃ​ 12%​ផ្តល់​ជូន​ចំពោះ​ការ​កក់​រៀងរាល់ថ្ងៃ​ពុធ​ និង​ 10%​សម្រាប់​ការ​កក់​នៅ​ថ្ងៃ​ផ្សេង​ទៀត​នៃ​ស​ប្តា​ហ៍​។​
  • រយៈពេល​កក់​៖​ 01​ វិច្ឆិកា​ -​ 31​ ធ្នូ​ 2018​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​2)។
  • ​រយៈពេល​ស្នាក់​នៅ​៖​ 01​ វិច្ឆិកា​ -​ 31​ មិ​នា​ 2019​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​2)។
  • រាល់​ការ​ទូទាត់​ទាំងអស់​ត្រូវធ្វើ​ជាមួយ​កាត​ ABA​ Mastercard។
  • ​ប្រូ​ម៉ូ​សិន​នេះ​ មាន​ផ្តល់​ជូន​ចំពោះតែ​ការ​កក់​បន្ទប់​សណ្ឋាគារ​(​ដែល​បង់ប្រាក់​មុន​តែ​ប៉ុណ្ណោះ​)​ដែល​បាន​ចូលរួម​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​ និង​សម្រាប់​តែ​ការ​កក់​តាម​វិ​ប​សាយ​ https://www.agoda.com/mastercardkh​ ប៉ុណ្ណោះ​។
  • ​​ប្រូ​ម៉ូ​សិន​ចុះថ្លៃ​នេះ​ ផ្តល់​ជូន​តែ​ចំពោះ​តម្លៃ​បន្ទប់​សណ្ឋាគារ​តែ​ប៉ុណ្ណោះ​ (​មិន​រាប់​បញ្ចូល​កម្រៃ​ផ្សេង​ទៀត​ដូច​ជា​ ពន្ធ​ក្នុងស្រុក​ ថ្លៃ​សេវាកម្ម​ ការ​គិត​ប្រាក់​បន្ថែម​ ព្រមទាំង​ការ​ចំណាយ​ផ្ទាល់ខ្លួន​ផ្សេងៗ​ទៀត​នោះ​ទេ​)​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ផ្ទេរ​ និង​មិន​អាច​បូក​បញ្ចូល​គ្នា​,​ មិន​អាច​ប្តូរ​ជា​សាច់ប្រាក់​ ឬ​ជា​ផលិតផល​ផ្សេង​ទៀត​បាន​,​ និង​មិន​អាច​ប្រើ​បូក​ជាមួយ​ការ​បញ្ចុះតម្លៃ​,​ ប្រូ​ម៉ូ​សិន​,​ សេវា​ដែល​មាន​បញ្ចុះតម្លៃ​ស្រាប់​,​ និង​សេវា​ដែល​មាន​ថ្លៃថេរ​ឡើយ​ (​លុះត្រា​ណា​មានការ​បញ្ជាក់​)​។
  • ​ប្រូ​ម៉ូ​សិន​ចុះថ្លៃ​នេះ​ នឹង​ត្រូវ​បង្ហាញ​នៅ​លើ​ទំព័រ​បង់ប្រាក់​បន្ទាប់​ពី​វាយ​បញ្ចូល​លេខ​កាត​ ABA​ Mastercard​ ដែល​មាន​សុពលភាព​ត្រឹមត្រូវ​។​​
  • ប្រូ​ម៉ូ​សិន​នេះ​ គឺ​ស្ថិត​ក្នុង​លក្ខន្តិកៈ​របស់​ Agoda.com,​ Mastercard​ និង​ធនាគារ​ ABA​។​ ករណី​មាន​វិវាទ​ណាមួយ​កើតឡើង​ សេចក្តីសម្រេច​របស់​ Agoda.com​ ជា​សេចក្តី​ស​ម្រ​ច​ចុង​ក្រោយ​។​
  • ធនាគារ​ ABA,​ Agoda.com​ និង​/​ឬ​ Mastercard​ អាច​ធ្វើការ​ផ្លាស់​ប្តូរ​លក្ខខណ្ឌ​ណាមួយ​បាន​គ្រប់ពេល​។​ ប្រូ​ម៉ូ​សិន​នេះ​ អាច​នឹង​ត្រូវ​ព្យួរ​ទុក​ ឬ​លុប​ចោល​ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​​

មិន​ទាន់​មាន​ ABA​ Mastercard​ ទេ​មែន​ទេ​?​ សូម​ស្នើ​សុំ​នៅ​ថ្ងៃនេះ​ នៅ​តាម​សាខា​ធនាគារ​ ABA​ មួយ​ណា​ក៏​បាន​ ហើយ​រីករាយ​ជាមួយ​ការ​ផ្តល់​ជូន​ដ៏​ពិសេស​នេះ​។​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កាត​ធនាគារ​ ABA​ សូម​ចូល​ទៅ​កាន់​ទំព័រ​ កាត​ទូទាត់​ របស់​យើង​។​