Emirates បញ្ចុះតម្លៃផ្តាច់មុខសម្រាប់ ABA
14/Jan/2019

ដំណើរកំសាន្តថ្មីៗ និងអត្ថប្រយោជន៍ជាច្រើនកំពុងរងចាំម្ចាស់កាត ABA Visa និង Mastercard!
រហូតដល់ថ្ងៃទី 30 មេសា 2019 ម្ចាស់កាត ABA Visa និង Mastercard ទទួលបានការបញ្ចុះតម្លៃផ្តាច់មុខរហូតដល់ 10% ពេលដែលកក់សំបុត្រយន្តហោះពីក្រុមហ៊ុន Emirates និងធ្វើដំណើរចេញពីភ្នំពេញទៅកាន់ទិសដៅទាំង 150 ដែលក្រុមហ៊ុនប្រតិបត្តិការ។ ការផ្តល់ជូននេះ ក៏មានសុពលភាពសម្រាប់ការទិញសំបុត្រត្រលប់ដែលចេញពីភ្នំពេញទៅកាន់គោលដៅទាំងអស់របស់ក្រុមហ៊ុន Emirates ផងដែរ។
យកកាត ABA របស់អ្នកចេញមក ហើយធ្វើដំណើរតាម Emirates ជាមួយការបញ្ចុះតម្លៃនៅថ្ងៃនេះ!
អំឡុងពេលកក់៖ 11 កុម្ភៈ ដល់ 30 មេសា 2019 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។
អំឡុងពេលធ្វើដំណើរ៖ 14 កុម្ភៈ ដល់ 30 កញ្ញា 2019 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។
រយៈពេលប្រូម៉ូសិន
ប្រូម៉ូសិននេះផ្តល់ជូនរហូតដល់ ថ្ងៃទី 30 ខែមេសា ឆ្នាំ2019។
ទីតាំងចេញដំណើរ៖ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ជំហានងាយៗក្នុងការទទួលបានការបញ្ចុះតម្លៃ
- ចូលទៅកាន់ www.emirates.com/ababank
- ជ្រើសរើសភ្នំពេញជាទីតាំងចេញដំណើររបស់អ្នក និងជ្រើសរើសគោលដៅ។
- ជ្រើសរើសថ្ងៃចេញដំណើរ (និងថ្ងៃត្រលប់សម្រាប់សំបុត្រទៅមក) ក្នុងអំឡុងពេលដែលបានលើកឡើងខាងលើ។
- ជ្រើសរើសចំនួនអ្នកធ្វើដំណើរ និងប្រភេទកៅអី។
- ធ្វើការបញ្ជាក់ និងបង់ថ្លៃកក់ដោយប្រើកាត ABA Visa ឬ Mastercard
មិនទាន់មានកាត ABA ណាមួយទេមែនទេ? ដាក់ពាក្យស្នើសុំនៅសាខា ABA ណាមួយក៏បាន ហើយរីករាយជាមួយនឹងការផ្តល់ជូនមានកំណត់នៅថ្ងៃនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពីកាត ABA សូមចូលទៅកាន់ទំព័រកាតទូទាត់។
លក្ខខណ្ឌត្រូវអនុវត្ត
- ប្រូម៉ូសិននេះអនុវត្តចំពោះទាំង Economic Class និង Business Class។
- ការបញ្ចុះតម្លៃ 10% ចំពោះការកក់កៅអីក្នុងតម្លៃប្រភេទ Flex, Flex Plus និង 5% សម្រាប់ប្រភេទ Saver។ សូមចុចទីនេះដើម្បីស្វែងយល់បន្ថែមពីប្រភេទតម្លៃកៅអី Flex, Flex Plus និង Saver ។
- ផ្តល់ជូនអ្នកកាន់កាត ABA Visa និង Mastercardទាំងថ្មីទាំងចាស់ (អនុវត្តចំពោះទាំងកាតផ្លាស្ទិក និងកាតនិម្មិត)។
- អនុវត្តសម្រាប់តែការចេញដំណើរពីអាកាសយានដ្ឋានភ្នំពេញ ឆ្ពោះទៅកាន់គោលដៅដែលក្រុមហ៊ុនប្រតិបត្តិការតែប៉ុណ្ណោះ។
- ការបញ្ចុះតម្លៃនេះអនុវត្តចំពោះតែថ្លៃសំបុត្រយន្តហោះតែប៉ុណ្ណោះ ហើយមិនត្រូវបានអនុវត្តចំពោះការគិតថ្លៃបន្ថែមផ្សេងៗទៅលើប្រេងឥន្ទនៈ និងពន្ធអាកររបស់ភាគីទីបីឡើយ។
- ការបញ្ចុះតម្លៃមិនត្រូវអនុញ្ញាតឲ្យផ្ទេរ ឬដោះដូរយកជាប្រាក់ ឬផលិតផលអ្វីផ្សេងឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងក្រុមហ៊ុន Emirates ចំពោះបញ្ហាផ្សេងៗដែលកើតមានឡើងទាក់ទងនឹងកម្មវិធីនេះ គឺជាការសម្រេចចិត្តចុងក្រោយ និងមិនមានការតវ៉ាណាមួយត្រូវបានឆ្លើយតបឡើយ។

