​បាន​រង្វាន់​ 5,000​ រៀល​ និង​ឱកាស​ឈ្នះ​ 4,000,000​រៀល​ រាល់ពេល​ណែនាំ​ឲ្យ​គេ​បើក​គណនី​រហ័ស​ ABA​ ដោយ​ជោគជ័យ​

07/Apr/2026

ចែករំលែក​ភាព​ងាយស្រួល​ ហើយ​បាន​រង្វាន់​ជាមួយ​ ABA​ Mobile​ –​ ណែនាំ​អ្នក​ណា​ម្នាក់​ឲ្យ​បើក​គណនី​រហ័ស​ ABA​ បាន​រង្វាន់​លើកទឹកចិត្ត​!​ អ្នក​នឹង​ទទួល​បាន​រង្វាន់​ 5,000​ រៀល​ (​ឬ​ 1.25​ ដុល្លារ​)​ រាល់ពេល​ដែល​ អ្នក​ទទួល​ការ​ណែនាំ​ ពី​អ្នក​ បាន​បើក​គណនី​រហ័ស​ដោយ​ជោគជ័យ​ ហើយ​ដាក់​ប្រាក់​ចូល​គណនី​នោះ​!​ ​មិនតែប៉ុណ្ណោះ​ រាល់​ការ​ណែនាំ​បាន​ជោគជ័យ​ អ្នក​នឹង​មានឈ្មោះ​ចូលរួម​ក្នុង​ការ​ចាប់​រង្វាន់​ប្រចាំខែ​ ដែល​អាច​ឈ្នះ​ 4​ លាន​រៀល​។​ ​

សូម​ចូល​ទៅ​កាន់​ ABA​ Mobile​ របស់​អ្នក​ ចុច​ប៊ូ​តុង​ ណែនាំ​ដល់​មិត្តភក្តិ​ ហើយ​ផ្ញើ​លីង​/​ កូដ​ QR​ ណែនាំ​ នោះ​ទៅ​កាន់​បងប្អូន​ មិត្តភក្តិ​ និង​អ្នក​ស្គាល់គ្នា​ តាម​កម្មវិធី​ឆាត​ណាមួយ​ដែល​អ្នក​ចង់​ប្រើ​ ឬ​គ្រាន់តែ​បង្ហាញ​កូដ​ QR​ នៅ​លើ​អេ​ក្រង់​ ឲ្យ​ពួក​គាត់​ស្គែ​ន​ ជា​ការ​ស្រេច​។​ ចែករំលែក​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​សេវា​ធនាគារ​ជាមួយ​ ABA​ កាន់តែ​ងាយស្រួល​ និង​ចំណេញ​។​ ចាប់ផ្ដើម​ណែនាំ​ ថ្ងៃនេះ​ ដើម្បី​មានឱកាស​ឈ្នះ​!​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 7​ មេ​សា​ ដល់​ថ្ងៃ​ទី​ 31​ ធ្នូ​ 2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​) ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​

  • បាន​រង្វាន់​ទឹកប្រាក់​ 5,000​ រៀល​ (​ឬ​ 1.25​ ដុល្លារ​)​ រាល់​ការ​ណែនាំ​ត្រូវ​តាម​លក្ខខណ្ឌ​ នៅ​ពេល​អ្នក​ដែល​ ទទួល​ការ​ណែនាំ​ពី​អ្នក​ ប្រើ​លីង​/QR​ ណែនាំ​ របស់​អ្នក​ ដើម្បី​បើក​គណនី​រហ័ស​ ABA1​ ហើយ​បញ្ចូល​ទឹកប្រាក់​ក្នុង​គណនី​ថ្មី​នោះ​2​ ។​
  • ​រាល់​ការ​ណែនាំ​ជោគជ័យ​ អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ប្រចាំខែ​ ទឹកប្រាក់​ 4​ លាន​រៀល​។​

1​សូម​ប្រាកដ​ថា​ អ្នក​ទទួល​ការ​ណែនាំ​ ពី​អ្នក​ បញ្ចប់​ដំណើរការ​បើក​គណនី​រហូត​ចប់​រួចរាល់​ បន្ទាប់​ពី​បាន​ចុច​លីង​/​ ស្គែ​ន​ QR​ ណែនាំ​ រួច​ ទើប​អ្នក​ទទួល​បាន​ប្រាក់​រង្វាន់​នេះ​។​ ប្រសិនបើ​ឈប់​នៅ​ត្រង់​ជំហាន​ណាមួយ​ ឬ​បី​ទ​កម្មវិធី​ ABA​ Mobile​ ដោយ​ប្រការ​ណាមួយ​ អ្នក​ទទួល​ការ​ណែនាំ​ នឹង​ត្រូវ​ចុច​លីង​/​ស្គែ​ន​ QR​ ណែនាំ​ម្តងទៀត​ ដើម្បី​ចាប់ផ្ដើម​ដំណើរការ​បើក​គណនី​សារ​ឡើង​វិញ​។​

2​គណនី​រហ័ស​ថ្មី​ អាច​បញ្ចូល​ទឹកប្រាក់​បាន​ តាម​រយៈ​ការ​ផ្ទេរ​ប្រាក់​ពី​អ្នក​ដែល​មាន​ ABA​ ដូច​គ្នា​ ឬ​ផ្ទេរ​ពី​ធនាគារ​ផ្សេង​,​ ដាក់​ប្រាក់​តាម​ម៉ាស៊ីន​ ដូច​ជា​ម៉ាស៊ីន​ដាក់​ប្រាក់​ ឬ​ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់​,​ ផ្ទេរ​ប្រាក់​ពី​ Wing,​ TrueMoney,​ ឬ​គណនី​ Bakong​។

​ ​ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ សម្រាប់​អតិថិជន​ ABA​ Mobile​ ទាំងអស់​។​
  • ​អតិថិជន​ ABA​ Mobile​ ដែល​ផ្ញើ​លីង​/QR​ ណែនាំ​ ទៅ​កាន់​បងប្អូន​ មិត្តភក្តិ​ ឬ​អ្នក​ស្គាល់គ្នា​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ ‘​អ្នក​ណែនាំ​’​។​ អតិថិជន​គណនី​រហ័ស​ថ្មី​ ដែល​បើក​គណនី​តាម​លីង​/​ QR​ របស់​អ្នក​ណែនាំ​ ហើយ​ដាក់​ប្រាក់​ចូល​គណនី​នោះ​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​ នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ ‘​អ្នក​ទទួល​ការ​ណែនាំ​’​។​
  • ​រង្វាន់​ទឹកប្រាក់​ 5,000​រៀល​ (​ឬ​ 1.25​ ដុល្លារ​)​ នឹង​ត្រូវ​ផ្ទេរ​ចូល​គណនី​អ្នក​ណែនាំ​ នៅ​ថ្ងៃ​បន្ទាប់​ នៅ​ពេល​គណនី​រហ័ស​បាន​បើក​តាម​លីង​/QR​ ណែនាំ​ដោយ​ជោគជ័យ​ និង​បាន​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​ថ្មី​នោះ​អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។​
  • ​អ្នក​ណែនាំ​ អាច​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ 5,000​រៀល​ (​ឬ​ 1.25​ ដុល្លារ​)​ ច្រើន​លើក​ ដោយ​មិន​កំណត់​ ឲ្យ​តែ​បាន​ណែនាំ​ដល់​អតិថិជន​ថ្មីៗ​បើក​គណនី​រហ័ស​ និង​ដាក់​ប្រាក់​ចូល​ដោយ​ជោគជ័យ​អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។​
  • ពេល​អ្នក​ទទួល​ការ​ណែនាំ​បើក​គណនី​រហ័ស​តាម​លីង​/QR​ ណែនាំ​ និង​បាន​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​ថ្មី​នោះ​អំឡុង​ពេល​ប្រូ​ម៉ូ​សិន​ នោះ​ជា​ការ​ណែនាំ​បាន​ជោគជ័យ​។​ រាល់​ការ​ណែនាំ​បាន​ជោគជ័យ​ម្តង​ នឹង​ទទួល​បាន​ឱកាស​មួយ​ដង​ ចូលរួម​ការ​ចាប់​រង្វាន់​ប្រចាំខែ​ទឹកប្រាក់​ 4​លាន​រៀល​។​
  • ចំនួន​ដង​នៃ​ឱកាស​ចូលរួម​សម្រាប់​រង្វាន់​ 4​លាន​រៀល​ នឹង​រាប់​បញ្ចូល​ប្រចាំខែ​ ហើយ​មិន​រាប់​បន្ដ​ទៅ​ខែ​បន្ទាប់​នោះ​ទេ​។​
  • ការ​ចាប់​រង្វាន់​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​មួ​យស​ប្តា​ហ៍​ ក្រោយ​ចប់​ខែ​ប្រូ​ម៉ូ​សិន​នីមួយៗ​។​
  • រង្វាន់​ទឹកប្រាក់​ 4​ លាន​រៀល​ ចំនួន​ 9​ រង្វាន់​ នឹង​ផ្ដល់​ជូន​អំឡុង​ពេល​ប្រូ​ម៉ូ​សិន​ទាំងមូល​។​
  • ​មិន​មានការ​ទាក់ទង​ពី​បុគ្គលិក​ធនាគារ​ ABA​ សម្រាប់​រង្វាន់​លើកទឹកចិត្ត​ 5,000​រៀល​ (​ឬ​ 1.25​ ដុល្លារ​)​។​
  • ក្រុមការងារ​ ABA​ នឹង​ទាក់ទង​ទៅ​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​ 4​ លាន​រៀល​ ដោយ​ផ្ទាល់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ ដើម្បី​បញ្ជាក់​ពី​ការ​ទទួល​រង្វាន់​ តាម​លេខ​ទូរស័ព្ទ​តែ​មួយ​ខ្សែ​គត់​ 098​ 203​ 203​។​ អ្នក​ឈ្នះ​ត្រូវ​ឆ្លើយ​តប​ និង​បញ្ជាក់​អំឡុង​ពេល​ដែល​ក្រុមការងារ​បាន​ខ​ល​ទៅ​។​ ប្រសិនបើ​អតិថិជន​មិន​បាន​លើក​ទូរស័ព្ទ​ ឬ​បញ្ជាក់​ពី​ការ​ទទួល​រង្វាន់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ នោះ​យើងខ្ញុំ​នឹង​ជ្រើសរើស​អ្នក​ឈ្នះ​ថ្មី​មក​ជំនួស​។
  • ​អ្នក​ឈ្នះ​រង្វាន់​ត្រូវ​អញ្ជើញ​មក​ការិយាល័យ​កណ្តាល​របស់​ធនាគារ​ ABA​ ឬ​សាខា​ធនាគារ​ ABA​ ដែល​នៅ​ជិត​បំផុត​ ដើម្បី​ចុះហត្ថលេខា​លើ​ទម្រង់​បែបបទ​ទទួល​រង្វាន់​។​ 12.​​អ្នក​ឈ្នះ​ត្រូវ​អញ្ជើញ​មក​ទទួល​រង្វាន់​ក្នុង​រយៈពេល​ 3​ថ្ងៃ​ បន្ទាប់​ពី​ក្រុមការងារ​ ABA​ ទាក់ទង​ទៅ​រួច​។​ ប្រសិនបើ​អតិថិជន​មិន​មក​តាម​ពេល​ដែល​បាន​កំណត់​នោះ​ទេ​ យើងខ្ញុំ​នឹង​ជ្រើសរើស​អ្នក​ឈ្នះ​ថ្មី​មក​ជំនួស​។
  • ​​រង្វាន់​ទឹកប្រាក់​ 4​ លាន​រៀល​ នឹង​ផ្ទេរ​ចូល​គណនី​អ្នក​ឈ្នះ​ក្នុង​រយៈពេល​ល​ 7​ ថ្ងៃ​ (​ថ្ងៃ​ធ្វើការ​)​ ក្រោយ​ពី​បំពេញ​ទម្រង់​បែបបទ​ទទួល​រង្វាន់​រួច​។​
  • តាម​រយៈ​ការ​ចូលរួម​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​ អ្នក​ឈ្នះ​បាន​យល់ព្រម​ដោយ​ស្វ័យប្រវត្ត​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​នានា​ ដែល​ក្នុង​នោះ​ ឈ្មោះ​ និង​រូបថត​របស់​អ្នក​ឈ្នះ​ អាច​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ​។​
  • ធនាគារ​ ABA​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ ផ្លាស់​ប្ដូរ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ អំពី​បញ្ហា​ណាមួយ​ជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។