ប្រើ ABA KHQR មានឱកាសឈ្នះឡាន Toyota Hilux Travo 2027!
16/Oct/2026

ធនាគារ ABA បើកដំណើរការ 30ឆ្នាំហើយ! ដើម្បីអបអរខួបដ៏ពិសេសនេះ យើងខ្ញុំមានកាដូជូនអតិថិជន និងដៃគូអាជីវករ ជាការថ្លែងអំណរគុណសម្រាប់ការបន្ដប្រើប្រាស់សេវាជាមួយ ABA។ រាល់ប្រតិបត្តិការត្រូវតាមលក្ខខណ្ឌជាមួយ ABA KHQR ទាំងអ្នកប្រើ ABA Mobile និងអាជីវករ ABA អាចមានឱកាសឈ្នះរង្វាន់ដ៏រំភើបរីករាយ រួមមានរថយន្ត Toyota Hilux Travo 2027 (L-Edition) និងលុយសុទ្ធ 3,000,000 រៀល។
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ឥឡូវ ដោយមិនចាំបាច់ បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី19 ខែតុលា ដល់ថ្ងៃទី18 ខែធ្នូ ឆ្នាំ2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន
- អ្នកប្រើ ABA Mobile ស្គែនគិតលុយតាម ABA KHQR ចាប់ពី 30 ដង ក្នុងខែប្រូម៉ូសិននីមួយៗ នឹងមានឈ្មោះក្នុងការចាប់រង្វាន់ អាចឈ្នះទឹកប្រាក់ 3 លានរៀល ឬរង្វាន់ធំឡាន Toyota Hilux Travo 2027 (L-Edition)
- អាជីវករ ABA គិតលុយពីភ្ញៀវតាម ABA KHQR ចាប់ពី 100 ដង ក្នុងខែប្រូម៉ូសិននីមួយៗ នឹងមានឈ្មោះក្នុងការចាប់រង្វាន់ អាចឈ្នះទឹកប្រាក់ 3 លានរៀល ឬរង្វាន់ធំឡាន Toyota Hilux Travo 2027 (L-Edition)
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អ្នកប្រើ ABA Mobile និងអាជីវករ ABA ទាំងអស់។
- នៅក្នុង ខ និងលក្ខខណ្ឌ នេះ អ្នកប្រើ ABA Mobile និងអាជីវករ ABA នឹងត្រូវបានហៅរួមគ្នាថា អ្នកចូលរួម។
- ដើម្បីមានឈ្មោះក្នុងការចាប់រង្វាន់៖
- សម្រាប់អ្នកប្រើ ABA Mobile
- ស្គែនគិតលុយតាម ABA KHQR ចាប់ពី 30 ដង ក្នុងខែប្រូម៉ូសិននីមួយៗ
- គិតលើប្រតិបត្តិការចាប់ពី 1,000 រៀល/ 0.25 ដុល្លារឡើងទៅ
- សម្រាប់អាជីវករ ABA (រូបវន្តបុគ្គល)
- គិតលុយពីភ្ញៀវដែលជាអ្នកប្រើ ABA Mobile និងអេបធនាគារផ្សេង តាម ABA KHQR ចាប់ពី 100 ដង ក្នុងខែប្រូម៉ូសិននីមួយៗ
- គិតលើប្រតិបត្តិការចាប់ពី 1,000 រៀល/ 0.25 ដុល្លារឡើងទៅ
- សម្រាប់អ្នកប្រើ ABA Mobile
- អ្នកត្រូវដកចេញ៖
- ក្រុមហ៊ុនអាជីវកម្ម ស្ថាប័នពាក់ព័ន្ធនឹងរដ្ឋាភិបាល និងអាជីវករដែលមិនបំពេញតាមលក្ខខណ្ឌកំណត់ដោយធនាគារ ABA មិនមានសិទ្ធិចូលរួមក្នុងកម្មវិធីប្រូម៉ូសិនខួបលើកទី 30 របស់ធនាគារ ABA ឡើយ។
- សម្រាប់ប្រូម៉ូសិននេះ
- ខែប្រូម៉ូសិនទី 1 គិតចាប់ពីថ្ងៃ 19 ខែតុលា ដល់ថ្ងៃទី18 ខែវិច្ឆិកា 2026
- ខែប្រូម៉ូសិនទី 2 គិតចាប់ពីថ្ងៃ 19 ខែវិច្ឆិកា ដល់ថ្ងៃទី18 ខែធ្នូ 2026
- អ្នកចូលរួមត្រូវមានចំនួនប្រតិបត្តិការត្រូវតាមលក្ខខណ្ឌ និងគ្រប់ចំនួនកំណត់ ក្នុងខែប្រូម៉ូសិននីមួយៗ ដើម្បីមានឈ្មោះក្នុងការចាប់រង្វាន់ក្នុងកម្មវិធីប្រូម៉ូសិនខួបលើកទី 30 របស់ធនាគារ ABA ។
- ប្រតិបត្តិការត្រូវតាមលក្ខខណ្ឌមួយដង ស្មើនឹងមួយឱកាស នៅក្នុងការចាប់រង្វាន់។ ធ្វើប្រតិបត្តិការកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន។
- ការចាប់រង្វាន់នឹងធ្វើឡើងនៅថ្ងៃទី 24 ធ្នូ 2026 ។
- ប្រូម៉ូសិននេះនឹងមានអ្នកឈ្នះសរុបចំនួន 102 នាក់៖
- អ្នកប្រើ ABA Mobile ចំនួន 50 នាក់ និងអាជីវករ ABA ចំនួន 50 នាក់ នឹងឈ្នះរង្វាន់ទឹកប្រាក់ម្នាក់ៗចំនួន 3 លានរៀល ។
- អ្នកប្រើ ABA Mobile ចំនួន 1 នាក់ និងអាជីវករ ABA ចំនួន 1 នាក់ នឹងឈ្នះរង្វាន់ធំ Toyota Hilux Travo 2027 (L-Edition) ម្នាក់មួយគ្រឿង។
- អ្នកចូលរួម អាចឈ្នះរង្វាន់តែមួយប៉ុណ្ណោះក្នុងប្រូម៉ូសិននេះ។
- ធនាគារ ABA នឹងមិនទាក់ទងទៅអ្នកឈ្នះរង្វាន់ទឹកប្រាក់នោះទេ។ ទឹកប្រាក់រង្វាន់នឹងត្រូវដាក់ចូលទៅក្នុងគណនីអ្នកឈ្នះដោយស្វ័យប្រវត្ត ក្នុងអំឡុងពេល 15 ថ្ងៃធ្វើការ បន្ទាប់ពីការចាប់រង្វាន់។
- ធនាគារ ABA នឹងទាក់ទងទៅអ្នកឈ្នះរង្វាន់ធំដោយផ្ទាល់ក្នុងរយៈពេលពីរថ្ងៃ ដើម្បីបញ្ជាក់ពីការទទួលរង្វាន់ តាមលេខទូរស័ព្ទតែមួយខ្សែគត់ 098 203 203 ។ អ្នកឈ្នះត្រូវឆ្លើយតប និងបញ្ជាក់អំឡុងពេលដែលក្រុមការងារបានខលទៅ។ ប្រសិនបើអតិថិជនមិនបានលើកទូរស័ព្ទ ឬបញ្ជាក់ពីការទទួលរង្វាន់ក្នុងរយៈពេលពីរថ្ងៃ នោះយើងខ្ញុំនឹងជ្រើសរើសអ្នកឈ្នះថ្មីមកជំនួស។
- អ្នកឈ្នះត្រូវអញ្ជើញមកទទួលរង្វាន់នៅការិយាល័យកណ្តាល ឬសាខាដែលនៅជិតបំផុតរបស់ធនាគារ ABA ដោយចុះហត្ថលេខាលើទម្រង់បែបបទទទួលរង្វាន់ ក្នុងរយៈពេល 3 ថ្ងៃ បន្ទាប់ពីក្រុមការងារ ABA បានទាក់ទងរួច។ ប្រសិនបើអតិថិជនមិនមកតាមពេលដែលបានកំណត់នោះទេ យើងខ្ញុំនឹងជ្រើសរើសអ្នកឈ្នះថ្មីមកជំនួស។
- សម្រាប់រង្វាន់ធំ ធនាគារ ABA នឹងកំណត់ថ្ងៃប្រគល់រង្វាន់ ដោយមានការព្រមព្រៀងជាមួយអ្នកឈ្នះ នៅក្រុមហ៊ុន Toyota Cambodia ផ្ទាល់ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន និងអាស្រ័យលើកាលវិភាគប្រគល់រថយន្តរបស់ Toyota Cambodia។
- រង្វាន់មិនអាចផ្ទេរទៅអ្នកផ្សេង ឬដូរយកជាសាច់ប្រាក់បានទេ។ រូបភាពនៃរង្វាន់ដែលបានឃើញក្នុងការផ្សព្វផ្សាយណាមួយ គឺគ្រាន់តែជារូបភាពយោងប៉ុណ្ណោះ។ រង្វាន់ពិតប្រាកដអាចខុសពីរូបភាព។
- តាមរយៈការចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ អ្នកឈ្នះរង្វាន់បានយល់ព្រមដោយស្វ័យប្រវត្តក្នុងសកម្មភាពផ្សព្វផ្សាយនានា ដែលក្នុងនោះ ឈ្មោះ និងរូបថតរបស់អ្នកឈ្នះ អាចនឹងត្រូវបង្ហាញជាសាធារណៈ។
- បុគ្គលិកធនាគារ ABA មិនមានសិទ្ធចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះទេ។
- ធនាគារ ABA រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។

