ចុះ​ 10​ ភាគរយ​លើ​សំបុត្រ​កុន​ Legend​ Cinema​ ថែម​អាហារ​សម្រន់​1​ឈុត​ Free​ ពី​កាត​វី​សា​ ABA​

30/Oct/2018

​ខណៈ​ដែល​លោក​អ្នក​ទស្សនា​ដោយ​រំភើប​រីករាយ​ជាមួយ​កុន​ល្បីៗ​ទើប​ចេញ​ថ្មី​ យើងខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ផ្តល់​ជូន​ការ​ចុះថ្លៃ​ពិសេស​ជាមួយ​កាត​វី​សា​ ABA​ របស់​អ្នក​!

​លោក​អ្នក​គ្រាន់តែ​ទិញ​សំបុត្រ​កុន​នៅ​ Legend​ Cinema​ លើក​ក្រោយ​ដោយ​ចាយ​តាម​កាត​វី​សា​ ABA​ ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​10%​ លើ​សំបុត្រ​កុន​គ្រប់​ប្រភេទ​ ហើយ​ទទួល​បាន​អាហារ​សម្រន់​1​ឈុត​ FREE​ ផង​ដែ​!

បានការ​បញ្ចុះតម្លៃ​ ថែម​អាហារ​សម្រន់​១​ឈុត​ FREE​ ពេល​ប្រើ​កាត​វី​សា​ ABA​ ហើយ​បាន​មើល​រឿង​ដែល​អ្នក​ទន្ទឹងរង់ចាំ​!

​មិន​ទាន់​មាន​កាត​វី​សា​ ABA?​ លោក​អ្នក​អាច​ស្នើ​សុំ​នៅ​ថ្ងៃនេះ​បាន​យ៉ាង​ងាយស្រួល​ នៅ​តាម​សាខា​ណាមួយ​របស់​ ABA​។​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កាត​ ABA​ អ្នក​អាច​ចូល​ទៅ​កាន់​ ទំព័រ​កាត​ទូទាត់ ​របស់​យើង​។​

លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ផ្តល់​ជូន​តែ​ម្ចាស់​កាត​វី​សា​ ABA​ តែ​ប៉ុណ្ណោះ​ និង​មាន​រហូត​ដល់​ថ្ងៃ​ទី​ 31​ ខែ ធ្នូ​ ឆ្នាំ​ 2018​។​
  • ប្រូ​ម៉ូ​សិន​នេះ​អាច​ទិញ​បាន​សំបុត្រ​កុន​គ្រប់​ប្រភេទ​ (2D,​ 3D,​ VIP)​ នៅ​បញ្ជរ​ផ្ទាល់​នៅ​គ្រប់​សាខា​រោងកុន​ Legend​ Cinema​ ទាំងអស់​។​ ការ​ទូទាត់​តាម​អន​ឡាញ​មិន​អាច​ទទួល​បាន​ប្រូ​ម៉ូ​សិន​នេះ​ទេ​។​
  • កាត​វី​សា​ ABA​ មួយ​អាច​ទទួល​បាន​អាហារ​សម្រន់​មួយ​ឈុត​ដោយ​ឥត​គិតថ្លៃ​ ក្នុង​មួយ​ថ្ងៃ​ និង​មួយ​សាខា​។​
  • ប្រូ​ម៉ូ​សិន​នេះ​មិន​អាច​ផ្ទេរ​បាន​ មិន​អាច​ផ្លាស់​ប្តូរ​ជា​សាច់ប្រាក់​ឬ​អីវ៉ាន់​ដទៃ​ទៀត​បាន​ ហើយ​មិន​អាច​ប្រើ​បូក​បញ្ចូល​ជាមួយ​ប្រូ​ម៉ូ​សិន​,​ ការ​បញ្ចុះតម្លៃ​,​ គូ​ប៉ុង​,​ ឬ​ការ​ផ្តល់​ជូន​ពិសេស​ដទៃ​ទៀត​បាន​ទេ​ មិន​ថា​ដោយ​ធនាគារ​ ABA,​ រោងកុន​ Legend​ Cinema,​ ឬ​ក៏​ Visa​។​ -​ធនាគារ​ ABA​ ឬ​ ក្រុមហ៊ុន​កាត​ Visa​ មិន​ទទួលខុសត្រូវ​ឬ​ទទួល​សង​ ក្នុង​ទម្រង់​ណា​ក៏​ដោយ​ ចំពោះ​កង្វះខាត​ឬ​ចន្លោះ​ប្រហោង​នៃ​ការ​ផ្តល់​សេវាកម្ម​ឬ​គុណភាព​ទំនិញ​ដែល​បាន​ជាវ​ក្រោម​ប្រូ​ម៉ូ​សិន​នេះ​ទេ​ ហើយ​ម្ចាស់​កាត​វី​សា​ ABA​ ត្រូវ​ទាក់ទង​ Legend​ Cinema​ ដោយ​ផ្ទាល់​ក្នុង​ករណី​មាន​សំណួរ​ឬ​ចង់​តវ៉ា​អំពី​សេវា​ឬ​ទំនិញ​ដែល​បាន​ទិញ​នោះ​។​
  • ​ធនាគារ​ ABA​ រក្សា​សិទ្ធិ​ក្នុង​ការ​ឈប់​ និង​/​ឬ​ ការ​កែប្រែ​ទៅ​លើ​ចំណុច​ណាមួយ​នៃ​លក្ខខណ្ឌ​របស់​ប្រូ​ម៉ូ​សិន​នេះ​ ដោយ​មិន​ចាំបាច់​ផ្តល់​ដំណឹង​ទុកជា​មុន​។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​លក្ខខណ្ឌ​នេះ​ សូម​ចូល​ទៅ​កាន់ ​ទំព័រ​ការ​ផ្តល់​ជូន​ របស់​ Visa​។​