កាលវិភាគប្រតិបត្តិការរបស់ធនាគារ ABA នៅថ្ងៃទី 13-16 ខែមេសា
09/Apr/2020
អតិថិជនជាទីគោរព
ដោយសារការលើកពេលឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីការពារការរីករាលដាលនៃមេរោគ COVID-19 ស្របតាមប្រកាស ០១២/២០ ក.ប / ស.ជ.ណ.ខ.ល សាខាទាំងអស់របស់ធនាគារ ABA នឹងបន្តប្រតិបត្តិការនៅក្នុងម៉ោងធម្មតានៅថ្ងៃទី 13-16 មេសា 2020។
ធនាគារយើងខ្ញុំនឹងបន្តអនុវត្តវិធានការការពារ និងប្រឆាំងមេរោគ ដូច្នេះបុគ្គលិកទាំងអស់ នឹងត្រូវវាស់កម្ដៅ មុនពេលចាប់ផ្តើមបម្រើសេវាកម្មជូនអតិថិជន។ ជាមួយគ្នានេះដែរ យើងខ្ញុំក៏នឹងវាស់កម្ដៅអតិថិជននៅគ្រប់សាខាទាំងអស់ ហើយប្រសិនបើអតិថិជនមានសីតុណ្ហភាពខ្ពស់ជាង 38 ℃ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងធនាគារឡើយ។
យើងខ្ញុំសូមអំពាវនាវឲ្យអតិថិជនទាំងអស់អនុវត្តគម្លាតសង្គម និងលើកទឹកចិត្តឲ្យប្រើកម្មវិធីសេវាធនាគារតាមទូរស័ព្ទ ឬសេវាធនាគារអនឡាញដើម្បីភាពងាយស្រួល និងសុវត្ថិភាពរបស់លោកអ្នក។
ដោយក្តីគោរពពី,
ធនាគារ ABA