សូមអបអរសាទរដល់ពាណិជ្ជករ PayWay Mobile 100 រូបដែលម្នាក់ៗឈ្នះរង្វាន់ទឹកប្រាក់ $50 !
05/Apr/2021

ធនាគារ ABA សូមអបអរសាទរចំពោះពាណិជ្ជករ 100 រូបដែលបានឈ្នះរង្វាន់ជាសាច់ប្រាក់ $50 សម្រាប់ការដំណើរការប្រតិបត្តិការជោគជ័យតាមកម្មវិធី PayWay Mobile បានយ៉ាងហោចចំនួន 5 ក្នុងមួយថ្ងៃ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនចាប់ពីថ្ងៃទី 1 ដល់ 30 មីនា 2021។ ពាណិជ្ជករទាំង 100 រូប ត្រូវបានជ្រើសរើសចាប់រង្វាន់ផ្អែកលើកំណត់ត្រាការទទួលការទូទាត់មិនប្រើសាច់ប្រាក់ពីអតិថិជនរបស់ខ្លួនដោយបង្កើតកូដ QR នៅលើទូរស័ព្ទស្មាតហ្វូន។
អ្នកឈ្នះនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចូលក្នុងគណនី ABA របស់ខ្លួន ក្នុងរយៈពេលប្រាំពីរ (7) ថ្ងៃធ្វើការ ចាប់ពីកាលបរិច្ឆេទការប្រកាសនេះ។
កម្មវិធី PayWay Mobile ជាកម្មវិធីទំនើបដែលអនុញ្ញាតឲ្យអាជីវកម្មនានាអាចទទួលការទូទាត់ភ្លាមៗជាប្រាក់រៀល និងប្រាក់ដុល្លារ ដោយប្រើកូដ QR ដែលបង្កើតឡើងនៅក្នុងទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន។ ពាណិជ្ជករអាចត្រួតពិនិត្យបរិមាណការលក់តាមពេលវេលាជាក់ស្តែង បង្ហាញប្រវត្តិប្រតិបត្តិការ ធ្វើការសងប្រាក់ទៅវិញនៅពេលចាំបាច់ និងផ្ញើវិក្កយបបត្រអេឡិកត្រូនិកទៅវិញទៅមកជាមួយកម្មវិធី PayWay Mobile។ ដើម្បីដឹងបន្ថែមអំពីកម្មវីធី PayWay Mobile និងរបៀបដែលកម្មវិធីនេះអាចជួយដល់លោកអ្នក សូមចូលទៅ ត្រង់នេះ
ដំឡើងកម្មវិធីនេះនៅក្នុងទូរស័ព្ទ Android របស់អ្នកដោយឥតគិតថ្លៃ និងចាប់ផ្តើមទទួលការទូទាត់ពីអតិថិជនរបស់អ្នកភ្លាមៗ។