ស្វាគមន៍ម្ចាស់សំបុត្រកុន FREE 1ឆ្នាំ ចំនួន100នាក់ទៀត!
05/Nov/2018

យើងខ្ញុំមានសេចក្ដីរីករាយ សូមប្រកាសឈ្មោះម្ចាស់កាត ABA Visa ចំនួន100នាក់ទៀត ដែលបានឈ្នះសំបុត្រកុន FREE ពេញមួយឆ្នាំនៅ Legend Cinema ក្នុងជុំទីពីរ! ប្រូម៉ូសិនជុំទីពីរនេះប្រព្រឹត្តិទៅនៅក្នុងខែតុលា ហើយក៏មានអ្នកចូលរួមយ៉ាងច្រើនផងដែរ។ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលនៃការជ្រើសរើសរួច យើងខ្ញុំមានសេចក្ដីរីករាយ សូមធ្វើការបង្ហាញលោកអ្នកនូវបញ្ជីឈ្មោះអ្នកឈ្នះនៅទីនេះ។
ប្រូម៉ូសិននេះកំពុងតែបន្តនៅឡើយ ដូច្នេះសូមកុំឲ្យឱកាសឈ្នះសំបុត្រកុន FREE ពេញមួយឆ្នាំពី ABA និង Legend Cinema នេះកន្លងផុតទៅ។ សូមដាក់ពាក្យសុំកាត ABA Visa នៅថ្ងៃនេះ!
គោលការណ៍ណែនាំក្នុងការមកទទួលរង្វាន់
- អ្នកឈ្នះត្រូវតែមកទទួលរង្វាន់ ដែលជាកាតសមាជិករបស់រោងកុន Legend Cinema ពីថ្ងៃទី05 ដល់ថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2018 នៅ រោងកុន Legend Cinema Exchange Square។
- អ្នកឈ្នះត្រូវតែបង្ហាញកាត ABA Visa ឬអត្តសញ្ញាណប័ណ្ណរបស់ខ្លួនដើម្បីទទួលយករង្វាន់។
- សម្រាប់រង្វាន់ដែលមិនត្រូវបានមកទទួលក្រោយថ្ងៃទី20 វិច្ឆិកា ឆ្នាំ2018 និងត្រូវដកយកមកវិញ ហើយ ABA នឹងជ្រើសរើសអ្នកឈ្នះថ្មីបន្ទាប់សម្រាប់ជំនួស។
គោលការណ៍ណែនាំដើម្បីទទួលបានសំបុត្រកុន
- សំបុត្រអាចប្តូរបាន 2 ក្នុងមួយខែ សម្រាប់រយៈពេល 12ខែ - ដោយមិនគិតពេលវេលា ថ្ងៃ និងប្រភេទរឿងនោះទេ។
- រង្វាន់អាចប្តូរបានគ្រប់រោងកុនរបស់ Legend Cinema ទាំងអស់ ដោយផ្អែកតាមលក្ខខណ្ឌរបស់សំបុត្រកុន។
- ប្រសិនបើរង្វាន់ត្រូវបានបើកពីចន្លោះថ្ងៃទី 1 ដល់ 25 នៃខែ នោះរង្វាន់នោះនឹងត្រូវរាប់ថាជាខែទី1។ ប្រសិនបើរង្វាន់ត្រូវបានបើកចាប់ពីថ្ងៃទី26ទៅ នោះខែបន្ទាប់ នឹងត្រូវរាប់ជាខែទី1។
- ជារៀងរាល់ខែ រង្វាន់ 2សំបុត្រ អាចបើកបានក្នុងពេលតែមួយ ឬផ្សេងគ្នា។
- រាល់សំបុត្រកុនក្នុងខែនីមួយៗដែលមិនបានបើក និងត្រូវអស់សុពលភាព និងមិនត្រូវបានសង ឬផ្ទេរទៅខែបន្ទាប់ឡើយ។
- ត្រូវបង្ហាញកាតរង្វាន់ទៅបុគ្គលិករបស់ Legend Cinema ដើម្បីធ្វើការត្រួតពិនិត្យរាល់ពេលបើកសំបុត្រកុន។
សូមចុចកម្មវិធី FREE សំបុត្រកុនពេញ 1ឆ្នាំនេះ សម្រាប់ព័ត៌មានបន្ថែមពីប្រូម៉ូសិននេះ។