មើលកុន FREE មួយឆ្នាំ ជាមួយកាតវីសា ABA ថ្មី!
03/Jul/2018
កាម៉េរាត្រៀម…ត្រៀម… អាក់ហ្សឹន! តើអ្នកជា Fan របស់កុនល្បីៗ មែនទេ? អីចឹង យើងមានដំណឹងដ៏រំភើបសម្រាប់អ្នក!
ស្នើសុំកាត ABA Visa ថ្មីនៅថ្ងៃនេះ ហើយចំណាយប្រាក់តាមកាតនោះយ៉ាងហោចណាស់ 100ដុល្លារ ក្នុងរយៈពេល 3០ថ្ងៃ នោះលោកអ្នកនឹងមានឱកាសឈ្នះសំបុត្រកុនពីធនាគារ ABA ដើម្បីទស្សនាភាពយន្តល្បីៗនៅ Legend Cinema រហូតដល់1ឆ្នាំពេញ។
ស្នើសុំកាតវីសា ABA នៅថ្ងៃនេះ ហើយចាប់ផ្តើមប្រើទូទាត់ ដើម្បីឈ្នះរង្វាន់ សំបុត្រកុន FREE ដល់ទៅ 1ឆ្នាំ នៅរោងកុន Legend Cinema!
ដើម្បីចូលរួម
- ស្នើសុំកាតវីសា ABA ប្រភេទមួយណាក៏បានពីចន្លោះថ្ងៃទី1 ខែកញ្ញា ដល់ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2018។
- ស្នើសុំកាតវីសា ABA ដើម្បីក្លាយជាអ្នកឈ្នះក្នុងចំណោម 100នាក់ ដំបូងប្រចាំខែនីមួយៗ។
- ទូទាត់តាមកាតវីសា ABA ថ្មីនេះឲ្យបានយ៉ាងតិច 100ដុល្លារ នៅតាមម៉ាស៊ីនឆូតកាត ឬតាមអនឡាញ ក្នុងអំឡុងពេល 30ថ្ងៃ គិតពីថ្ងៃដែលអ្នកទទួលបានកាតយកទៅប្រើ។ សូមជ្រាបដែរថា កាតនិម្មិតមិនអាចប្រើដើម្បីទទួលប្រូម៉ូសិននេះទេ។
លក្ខខណ្ឌ
- ប្រូម៉ូសិននេះផ្តល់ជូនដល់រាល់កាតវីសា ABA ថ្មីទាំងអស់ដែលត្រូវបានបើកជូននៅក្នុងខែកញ្ញា តុលា និងវិច្ឆិកា ឆ្នាំ2018។
- ក្នុងកម្មវិធីដែលមានរយៈពេល 3ខែ នេះ នឹងមានអ្នកឈ្នះសរុបចំនួន 300នាក់។
- អ្នកឈ្នះម្នាក់ៗនឹងទទួលបានកាតរង្វាន់ដែលអាចប្រើដើម្បីបើកសំបុត្រកុនចំនួន 24សន្លឹក នៅរោងកុន Legend Cinema សម្រាប់ខ្សែភាពយន្តប្រភេទ 3D / 2D (អាចប្រើបានសម្រាប់កៅអីធម្មតាតែប៉ុណ្ណោះ, មិនអាចប្រើបានចំពោះកៅអីគូ ឬ VIP ទេ)។ សំបុត្រអាចប្រើដើម្បីមើលរឿងនៅម៉ោងណាក៏បាន មិនកំណត់ម៉ោង ឬថ្ងៃនោះទេ។
- កាតរង្វាន់អាចប្រើបានរយៈពេល 12ខែ ចាប់រាប់ពីថ្ងៃទទួលយកកាតនោះត្រូវ ហើយក្នុងខែនីមួយៗ អាចបើកបានសំបុត្រកុនយ៉ាងច្រើនបំផុត 2សន្លឹក។
- អ្នកឈ្នះទាំងអស់នឹងត្រូវបានទាក់ទងដើម្បីអញ្ជើញមកទទួលកាតរង្វាន់នៅរោងកុន Legend Cinema សាខា Exchange Square។
- កាតរង្វាន់នេះប្រើបាននៅតាមសាខារោងកុនដូចខាងក្រោម៖
- Legend Cinema City Mall
- Legend Cinema TK Avenue
- Legend Cinema ស្ទឹងមានជ័យ
- Legend Cinema Eden
- Legend Cinema Exchange Square
- Legend Cinema Heritage Walk
- ធនាគារ ABA និងរោងកុន Legend Cinema រក្សាសិទ្ធិពេញលេញក្នុងការបញ្ចប់កម្មវិធីនេះ ឬកែប្រែ លុបចេញ ឬបន្ថែមបន្ថយចំណុចណាមួយនៃលក្ខខណ្ឌនេះ ដោយមិនជម្រាបជូនដំណឹងជាមុន។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងរោងកុន Legend Cinema ទៅលើបញ្ហាទាំងអស់នៃកម្មវិធីនេះ ត្រូវចាត់ទុកជាការសម្រេចចិត្តចុងក្រោយ ហើយការឆ្លើយឆ្លងនានា នឹងមិនត្រូវបានផ្តល់ជូននោះទេ។
សម្រាប់ព័ត៌មានទាំងស្រុងទាក់ទងនឹងលក្ខខណ្ឌនានារបស់កម្មវិធីនេះ សូមចុច នៅត្រង់នេះ។