ធនាគារ ABA បង្កើនកម្រិតប្រតិបត្តិការ ប្រចាំថ្ងៃសម្រាប់ E-Cash ដែលជាសេវាដកប្រាក់ដោយមិនប្រើកាត
05/Mar/2020
អតិថិជនជាទីគោរព
ដើម្បីធ្វើឲ្យប្រសើរឡើងនូវបទពិសោធសេវាធនាគារជាមួយ ABA និងដើម្បីផ្តល់ភាពងាយស្រួលបន្ថែមដល់អតិថិជនប្រើ ABA Mobile ធនាគារ ABA ធ្វើការបង្កើនកម្រិតប្រតិបត្តិការសម្រាប់ E-Cash ដែលជាសេវាដកប្រាក់មិនប្រើកាត។
ចាប់ពីថ្ងៃទី5 ខែមីនា ឆ្នាំ2020 អតិថិជនប្រើសេវា E-Cash អាចផ្ញើប្រាក់រហូតដល់ 980 ដុល្លារ / 3,900,000 រៀល ក្នុងមួយថ្ងៃ និងធ្វើការដកប្រាក់ដោយមិនប្រើកាតនៅតាមម៉ាស៊ីន ATM របស់ធនាគារ ABA ជាមួយថ្លៃសេវាទាបសមរម្យដូចមានបង្ហាញជូនក្នុងតារាងខាងក្រោម៖
ប្រាក់ដុល្លារ1 | ប្រាក់រៀល2 | ||
ចំនួនផ្ទេរ | ថ្លៃសេវា | ចំនួនផ្ទេរ | ថ្លៃសេវា |
20 -100 | 0.10 | 50,000 – 400,000 | 400 |
120 - 200 | 0.20 | 450,000 – 800,000 | 800 |
220 - 300 | 0.30 | 850,000 - 1,200,000 | 1,200 |
320 - 400 | 0.40 | 1,250,000 - 1,600,000 | 1,600 |
420 - 500 | 0.50 | 1,650,000 - 2,000,000 | 2,000 |
520 - 600 | 0.60 | 2,050,000 - 2,400,000 | 2,400 |
620 - 700 | 0.70 | 2,450,000 - 2,800,000 | 2,800 |
720 - 800 | 0.80 | 2,850,000 - 3,200,000 | 3,200 |
820 - 900 | 0.90 | 3,250,000 - 3,600,000 | 3,600 |
920 – 980 | 1.00 | 3,650,000 - 3,900,000 | 4,000 |
1 ចំនួនទឹកប្រាក់ដែលអាចដកបាន ត្រូវតែជាលទ្ធផលនៃតួលេខណាមួយគុណនឹង 20។
2 ចំនួនទឹកប្រាក់ដែលអាចដកបាន ត្រូវតែជាលទ្ធផលនៃតួលេខណាមួយគុណនឹង 50,000 អតិបរមា 2,000,000 រៀលក្នុងមួយប្រតិបត្តិការ។
សេវាដកប្រាក់មិនបាច់ប្រើកាត E-Cash ជាមធ្យោបាយងាយស្រួលប្រើ និងមានសុវត្ថិភាពក្នុងការផ្ញើប្រាក់ពីកម្មវិធី ABA Mobile ទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ សូម្បីតែខ្លួនអ្នកផ្ទាល់ ហើយដកបាន 24/7 នៅតាមម៉ាស៊ីន ATM ណាមួយរបស់ធនាគារ ABA ។ សំខាន់ អ្នកទទួលមិនចាំបាច់មានកាតធនាគារដើម្បីដកប្រាក់ឡើយ!
សម្រាប់ព័ត៌មានបន្ថែមអំពីមុខងារសេវាដកប្រាក់មិនបាច់ប្រើកាត E-Cash សូមចូលទៅកាន់ទំព័រ E-Cash។