បច្ចុប្បន្នភាពនៃ​ ខ​ និង​លក្ខខណ្ឌ​ទូទៅ​

19/Sep/2022

Update ABA Term and Condition KH

អតិថិជន​ជាទី​គោរព​!​ សូម​ជម្រាប​ថា​ នៅ​ថ្ងៃ​ទី​19​ ខែតុលា​ ឆ្នាំ​2022​ ខាង​មុខ​នេះ​ (“​កាលបរិច្ឆេទ​ មាន​សុពលភាព​”)​ យើងខ្ញុំ​នឹង​ ធ្វើ​បច្ចុប្បន្នភាព​ ខ​ និង​លក្ខខណ្ឌ​ទូទៅ​របស់​ធនាគារ​ ABA​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អភិវឌ្ឍ​នៃ​ផលិតផល​ និង​សេវាកម្ម​របស់​យើងខ្ញុំ​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្ដល់​ជូន​នូវ​ផលិតផល​ និង​សេវា​ ធនាគារ​ដ៏​ងាយស្រួល​ និង​ទំនើប​បំផុត​។​ ​

សូម​កត់​សម្គាល់ថា​ ការ​បន្ដ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ ABA​ របស់​លោក​អ្នក​ ចាប់ពី​កាលបរិច្ឆេទ​មាន​ សុពលភាព​ បញ្ជាក់​ពី​ការ​យល់ព្រម​របស់​លោក​អ្នក​លើ​ ខ​ និង​លក្ខខណ្ឌ​ទូទៅ​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​ នេះ​។​ យើងខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​លោក​អ្នក​អាន​ ខ​ និង​លក្ខខណ្ឌ​ថ្មី​ ដែល​នឹង​ចាប់ផ្ដើម​អនុវត្ត​ សម្រាប់​ ផលិតផល​ ឬ​សេវាកម្ម​របស់​យើងខ្ញុំ​ ចាប់ពី​កាលបរិច្ឆេទ​មាន​សុពលភាព​។

​លោក​អ្នក​អាច​ស្វែងរក​ ខ​ និង​លក្ខខណ្ឌ​ទូទៅ​ដែល​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​ ទី​នេះ​។​ ដើម្បី​អាន​ឯកសារ​នេះ​ អ្នក​ត្រូវ​មានកម្ម​វិធី​ Adobe​ Acrobat​ Reader​។

​សម្រាប់​សំណួរ​ ឬ​ច​ម្ង​ល់​ផ្សេងៗ​អំពី​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​រយៈ​វិ​ប​សាយ​ info@remove-this.ababank.com​ ឬ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​ 1​ 800​ 203​ 203​ (​សម្រាប់​ការ​ហៅ​ក្នុង​ប្រទេស​កម្ពុជា​)​។

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!