បញ្ចូលទឹកប្រាក់ទៅក្នុងកាតសមាជិករោងភាពយន្តលេជេនតាម ABA Mobile ដោយឥតគិតថ្លៃ!
22/Nov/2019
សម្រាប់អ្នកគាំទ្ររោងភាពយន្តលេជេនទាំងអស់! យើងបាននាំយកនូវភាពងាយស្រួលបន្ថែមជូនដល់អ្នកទាំងអស់គ្នា!
ឥឡូវនេះ អតិថិជន ABA ទាំងអស់អាចធ្វើការបញ្ចូលទឹកប្រាក់ ទៅក្នុងកាតសមាជិករោងភាពយន្តលេជេនបាន ដោយមិនគិតថ្លៃសេវាតាមរយៈ ABA Mobile និងអាចទទួលបាននូវការផ្តល់ជូនពិសេសៗ ជាច្រើន ពីរោងភាពយន្តលេជេនថែមទៀតផង។ កម្មវិធីនេះ ផ្តល់ជូនផ្តាច់មុខសម្រាប់អ្នកប្រើប្រាស់ ABA Mobile ចាប់ពីថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2019 តទៅ។
ចែករំលែកព័ត៌មាននេះជាមួយមិត្តចូលចិត្តមើលកុនរបស់អ្នក ដើម្បីមើលរឿងយ៉ាងរីករាយទាំងអស់គ្នា!
បញ្ចូលទឹកប្រាក់ទៅក្នុងកាតលេជេនគឺងាយស្រួលបំផុត
- បើកកម្មវិធី ABA Mobile របស់អ្នក
- ចុចពាក្យ ទូទាត់ប្រាក់, ជ្រើសរើស កម្សាន្ត, ហើយជ្រើស រោងភាពយន្តលេជេន
- ជ្រើសរើសគណនីសម្រាប់បង់ប្រាក់ បំពេញលេខសមាជិក ហើយចំនួនទឹកប្រាក់
- ចុចពាក្យបង់ឥឡូវ ហើយបញ្ជាក់ការបង់ប្រាក់
- បញ្ចូលលេខកូដសម្ងាត់ ជាការស្រេច!
មិនទាន់មាន ABA Mobile នៅក្នុងទូរស័ព្ទទេមែនទេ? ដោនឡូដពី Google Play Store និង Apple's App Store ដោយមិនគិតថ្លៃ និងបើកដំណើរការវាឥឡូវនេះ។ ដើម្បីស្វែងយល់បន្ថែមពី ABA Mobile សូមចូលទៅកាន់ទំព័រ ABA Mobile។