រកឃើញហើយអ្នកឈ្នះរង្វាន់ពីប្រូម៉ូសិន Visa Direct ចំនួន 200 រូបចុងក្រោយ
09/Feb/2021

ប្រូម៉ូសិន “ប្រើ Visa Direct ក្នុង ABA Mobile ដើម្បីឈ្នះ $25” ជុំចុងក្រោយរបស់ធនាគារ ABA បានបញ្ចប់ដោយជោគជ័យ ហើយយើងខ្ញុំក៏សូមអបអរសាទរចំពោះអ្នកឈ្នះរង្វាន់ចុងក្រោយចំនួន 200 រូបដែលមានសំណាងដោយម្នាក់ៗឈ្នះរង្វាន់ជាសាច់ប្រាក់ $25!
អ្នកឈ្នះត្រូវបានជ្រើសរើសពីឈ្មោះចាប់រង្វាន់ផ្អែកលើប្រតិបត្តិការតាមលក្ខខណ្ឌតាមរយៈ Visa Direct នៅក្នុងកម្មវិធី ABA Mobile ចាប់ពីថ្ងៃទី 01 ដល់ 31 មករា 2021។ រង្វាន់ជាសាច់ប្រាក់នេះនឹងត្រូវផ្ទេរចូលគណនី ABA របស់ពួកគេ ក្នុងរយៈពេល 7 (ប្រាំពីរ) ថ្ងៃធ្វើការបន្ទាប់ពីការប្រកាសនេះ។
យើងខ្ញុំសូមអរគុណអតិថិជនទាំងអស់ដែលបានប្រើប្រាស់សេវាផ្ទេរប្រាក់ Visa Direct ក្នុងកម្មវិធី ABA Mobile និងសូមបន្តរីករាយជាមួយបទពិសោធនៃសេវាផ្ទេរប្រាក់ដែលមានសុវត្ថិភាព និងងាយស្រួល ដោយប្រើប្រព័ន្ធទូទាត់ Visa សម្រាប់តម្រូវការផ្ទេរប្រាក់របស់លោកអ្នកលើកក្រោយ។
ដើម្បីដឹងបន្ថែមអំពីសេវាផ្ទេរប្រាក់ Visa Direct សូមចូលទៅកាន់ទំព័រ ត្រង់នេះ។