គ.ម.ក អនុម័តដោយផ្តល់ការអនុញ្ញាត ជាគោលការណ៍លើសំណើសុំបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម ABA

24/Jul/2019

aba corporate bond 4

ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ដែលជាសមាជិកសម្ពន្ធធនាគារជាតិកាណាដា សូមប្រកាសថា ធនាគារ ទទួលបានការអនុញ្ញាតជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) លើសំណើបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មរបស់ធនាគារ (ABA Bond)ជាសាធារណៈ។ ការអនុញ្ញាតជាគោលការណ៍នេះ ត្រូវបានការអនុម័តក្នុងកិច្ចប្រជុំរបស់គណៈកម្មការមូលបត្រកម្ពុជា កាលពីថ្ងៃទី23 ខែកក្កដា ឆ្នាំ 2019។

ធនាគារ ABA នឹងត្រូវបន្តនីតិវិធីនៃការបោះផ្សាយលក់សញ្ញាបណ្ណនេះ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន មុននឹងទទួលបានការអនុញ្ញាតជាផ្លូវការក្នុងការចុះបញ្ជីលើទីផ្សារមូលបត្រកម្ពុជា (CSX)។ ធនាគារ គ្រោងនឹងបោះផ្សាយសញ្ញាបណ្ណក្នុងទំហំទឹកប្រាក់សរុបចំនួន 128 ប៊ីលានរៀល (ប្រហែល 32 លានដុល្លារ) ដែលមានតម្លៃចារឹក 100,000 រៀល ក្នុងមួយ សញ្ញាបណ្ណ និងមានឥណប្រតិទាន 3 ឆ្នាំ។ អត្រាគូប៉ុងប្រចាំឆ្នាំរបស់សញ្ញាបណ្ណ គឺចន្លោះពី 7.00% ទៅ 7.75% ជាមួយនឹងការទូទាត់គូប៉ុងប្រចាំឆមាស។

ដូចដែលធនាគារបានជូនដំណឹងកន្លងមក ទឹកប្រាក់បានពីការបោះផ្សាយលក់សញ្ញាបណ្ណ នឹងត្រូវយកមកប្រើសម្រាប់ការចំណាយលើប្រតិបត្តិការ ក៏ដូចជាការបង្កើនចំនួនប្រាក់កម្ចីសម្រាប់អាជីវកម្ម ដែលនឹងគាំទ្រដល់អាជីវកម្មខ្នាតតូចបំផុត សហគ្រាសធុនតូចនិងមធ្យម ដែលរួមមានសហគ្រិនស្ត្រីនៅកម្ពុជាផងដែរ។

ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី (SBI Royal Securities) គឺជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់ សម្រាប់ការបោះផ្សាយនេះ។

សម្រាប់​ព័ត៌មាន​បន្ថែម​៖
​លោក​ សេង​ ចាន់​ធឿ​ន​
​នាយក​គ្រប់គ្រង​
​នាយក​ផ្នែក​ហិរញ្ញវត្ថុ​សាជីវកម្ម​
​ក្រុមហ៊ុន​ អេស​ ប៊ី​ អាយ​ រ៉ូ​យ៉ា​ល់​ ស៊ី​ឃ្យួ​រឹ​ធី​ ភី​អិ​ល​ស៊ី​
​ទូរស័ព្ទ​៖​ +855​ 23​ 999​ 595​
​ទូរស័ព្ទ​ដៃ​៖​ +855​ 16​ 925​ 259​ /​ +855​ 77​ 333​ 629​
​អ៊ីមែល​៖​ tseng(at)sbiroyal.com​
​វិ​ប​សាយ​៖​ www.sbiroyal.com

Mr.​ Zhiger​ Atchabarov
​នាយក​ប្រតិបត្តិការ​អន្តរជាតិ​
​ធនាគារ​ ABA​
​ទូរស័ព្ទ​៖​ +855​ 98​ 203​ 512​
​ទូរស័ព្ទ​ដៃ​៖​ +855​ 98​ 630​ 168​
​អ៊ីមែល​៖​ zhiger(at)ababank.com​
​វិ​ប​សាយ​៖​ www.ababank.com