​ចំណេញ​រហូត​ដល់​ 15ភាគរយ​ នៅ​ពេល​កក់ ​បន្ទប់​សណ្ឋាគារ​ជាមួយ​កាត​ Mastercard​ ABA

10/Apr/2018

​ចំណេញ​រហូត​ដល់​ 15ភាគរយ​ នៅ​ពេល​កក់ ​បន្ទប់​សណ្ឋាគារ​ជាមួយ​កាត​ Mastercard​ ABA​ចំណេញ​រហូត​ដល់​ 15ភាគរយ​ នៅ​ពេល​កក់ ​បន្ទប់​សណ្ឋាគារ​ជាមួយ​កាត​ Mastercard​ ABA

ធនាគារ​ ABA​ បាន​សហការ​ជាមួយ​ Mastercard​ ផ្តល់​ជូន​លោក​អ្នក​នូវ​ការ​បញ្ចុះតម្លៃ​រហូត​ដល់​ 15%​ នៅ​ពេល​ដែល​លោក​អ្នកធ្វើការ​កក់​បន្ទប់​សណ្ឋាគារ​ ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ឬ​ប្រទេស​ជប៉ុន​។​ សម្រាប់​ការ​កក់​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ 10%​។​

ចាប់ពី​ថ្ងៃ​ទី​10​ ខែមេសា​ ឆ្នាំ​2018​ ដល់​ថ្ងៃ​ទី​31​ ខែឧសភា​ ឆ្នាំ​2018​ លោក​អ្នក​អាច​រីករាយ​ជាមួយ​ការ​ចំណេញ​យ៉ាងច្រើន​ ពី​ការ​កក់​បន្ទប់​សណ្ឋាគារ​ពី​វិ​ប​សាយ​ agoda.com/mastercardkh​ ដោយ​គ្រាន់តែ​ប្រើប្រាស់​កាត​ Mastercard​ របស់​ធនាគារ​ ABA​។​ ការ​បញ្ចុះតម្លៃ​ពិសេស​នេះ​ ផ្តល់​ជូន​សម្រាប់​ការ​កក់​បន្ទប់​សណ្ឋាគារ​ទុក​មុន​ទាំងអស់​ដែល​មាន​សញ្ញា​ “Promotion​ Eligible”​ នៅ​ជាប់​នឹង​រូបភាព​បន្ទប់​សណ្ឋាគារ​។​

​ប្រសិនបើ​លោក​អ្នក​កំពុង​រៀប​គម្រោង​ដើរ​លេង​ទៅ​កាន់​ប្រទេស​កូរ៉េ​ ជប៉ុន​ ឬ​ប្រទេស​ផ្សេងៗ​ទៀត​កុំ​ភ្លេច​ប្រើ​កាត​ Mastercard​ របស់​ធនាគារ​ ABA​ ដើម្បី​ទទួល​បានការ​ផ្តល់​ជូន​ពិសេស​នេះ​ មុន​ពេល​កម្មវិធី​នេះ​ផុតកំណត់​!

​របៀប​ទទួល​បានការ​បញ្ចុះតម្លៃ​៖ 

  • ចូល​ទៅ​កាន់​ agoda.com/mastercardkh​ រួច​ជ្រើសរើស​សណ្ឋាគារ​ និង​កាលបរិច្ឆេទ​ដែល​មានការ​បញ្ចុះតម្លៃ​
  • ជ្រើសរើស​បន្ទប់​ដែល​មាន​សញ្ញា​ “Promotion​ Eligible”
  • បញ្ចូល​លេខ​កូដ​១៦​ខ្ទង់​ដែល​នៅ​លើ​កាត​ Mastercard​ ABA​ ហើយ​រក​មើល​ចំនួន​ទឹកប្រាក់​បញ្ចុះតម្លៃ​*
  • ព្រម​បង់ប្រាក់​។

*​ប្រសិនបើ​មិន​មាន​បង្ហាញ​ទឹកប្រាក់​បញ្ចុះតម្លៃ​ សូម​ចាកចេញ​ហើយ​សាក​ម្ដងទៀត​។

មិន​ទាន់​មាន​កាត​ Mastercard​ ធនាគារ​ ABA​ មែន​ទេ​?​ ស្នើ​សុំ​នៅ​ថ្ងៃនេះ​ នៅ​តាម​សាខា​ណាមួយ​របស់​ធនាគារ​ ABA​ និង​ទទួលយក​ការ​បញ្ចុះតម្លៃ​ដ៏​ពិសេស​នេះ​ដោយ​រីករាយ​! ​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ Mastercard​ ធនាគារ​ ABA​ សូម​ចូល​ទៅ​កាន់​ទំព័រ​ កាត​ទូទាត់​ របស់​យើង​។