ទិវាប្រាក់រៀលឆ្នាំ 2025៖ ធនាគារ ABA ចូលរួមដើម្បីលើកកម្ពស់ រូបិយប័ណ្ណជាតិ
02/May/2025
ធនាគារ ABA មានសេចក្តីសោមន្សចូលរួមកម្មវិធី ទិវាប្រាក់រៀលឆ្នាំ 2025 ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី30 ខែមេសា ឆ្នាំ 2025 នៅក្រុងដូនកែវ ខេត្តតាកែវ។ រៀបចំដោយ ធនាគារជាតិនៃកម្ពុជា កម្មវិធីនេះមានគោលបំណង លើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃតួនាទី និងការប្រើប្រាស់ប្រាក់រៀល និងដើម្បីផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់សាធារណជនទូទៅ។
កម្មវិធីនេះ មានការចូលរួមពី ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ឯកឧត្តម វឺ សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បុគ្គលិកសាខារបស់ ABA ធនាគារដៃគូផ្សេងៗ សិស្សានុសិស្ស ដែលមានអ្នកចូលរួមសរុបចំនួន 3000 នាក់។
ក្នុងរយៈពេលពេញមួយថ្ងៃនោះ ABA បានចូលរួមយ៉ាងសកម្មជាមួយអ្នកចូលរួម បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងរូបិយប័ណ្ណជាតិ។ ក្រុមការងារ ABA បានផ្តល់ព័ត៌មានសំខាន់ៗទាក់ទងនឹងគណនីសន្សំជាប្រាក់រៀល សង្កត់ធ្ងន់ទៅលើអត្រា ការប្រាក់ខ្ពស់ សម្រាប់គណនីប្រាក់បញ្ញើ ការបើកគណនីរហ័ស និងផ្តល់រង្វាន់ដល់អ្នកចូលរួមផងដែរ។
ស្របទៅនឹងការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ ABA ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ម៉ាស៊ីន ម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនដកដាក់ប្រាក់ របស់ធនាគារ គឺសុទ្ធតែទទួលយក និងចែកចាយក្រដាសប្រាល់រៀល ដែលមានក្រដាស់ប្រាក់គ្រប់ប្រភេទ។ ការដំឡើងម៉ាស៊ីនទាំងនេះ នឹងធានាថាអតិថិជនអាចសន្សំ ដក និងគ្រប់គ្រងហិរញ្ញវត្ថុ របស់ពួកគេជារូបិយប័ណ្ណជាតិ ដោយភាពងាយស្រួល។






