​មុខងារ​ផ្ញើ​ប្រាក់​ក្រៅប្រទេស​តាម​ RIA​ មាន​ក្នុង​កម្មវិធី​ ABA​ Mobile​ ហើយ​

07/Jul/2020

aba ria mobile transfer dt khaba ria mobile transfer dt kh

ដើម្បី​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ដល់​អតិថិជន​ដែល​ប្រើប្រាស់​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​ ធនាគារ​ ABA​ ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សេវា​ផ្ញើ​ប្រាក់​ក្រៅប្រទេស​ភ្លាមៗ​តាម​ Ria​ នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ចាប់ពី​ថ្ងៃ​ទី​ 10​ កក្កដា​ 2020​។​ សេវាកម្ម​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ផ្ញើ​ប្រាក់​ក្រៅប្រទេស​ទូ​ទាំង​ពិភពលោក​ គ្រប់ពេលវេលា​ ដោយ​គ្រាន់តែ​ប្រើ​ទូរស័ព្ទ​របស់​ពួក​គេ​។

​សេវា​ផ្ញើ​ប្រាក់​ក្រៅប្រទេស​តាម​ Ria​ ក្នុង​កម្មវិធី​ ABA​ Mobile​ គាំទ្រ​ការ​ផ្ញើ​ប្រាក់​ក្រៅប្រទេស​ភ្លាមៗ​ដែល​មាន​កម្រៃ​សេវា​សមរម្យ​បំផុត​ ទៅ​កាន់​ប្រទេស​ជាង​ 150​ នៅ​ទូ​ទាំង​ពិភពលោក​ រួម​មាន​ សហរដ្ឋអាមេរិក​ បារាំង​ កូរ៉េ​ខាងត្បូង​ ចិន​ ម៉ា​ឡេ​ស៊ី​ ឥណ្ឌា​ ថៃ​ ឥណ្ឌូ​នេ​ស៊ី​ អូស្ត្រាលី​ ហ្វ៊ី​លី​ពី​ន​ វៀតណាម​ និង​សិង្ហ​បុរី​។​

​លោក​ Zhiger​ Atchabarov​ នាយក​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​ថ្ងៃនេះ​ យើង​ធ្វើ​ឲ្យ​កម្មវិធី​ ABA​ Mobile​ កាន់តែ​មាន​ប្រយោជន៍​សម្រាប់​អតិថិជន​របស់​យើង​តាម​រយៈ​ការ​ដាក់​ឲ្យ​ដំណើរការ​សេវា​ផ្ញើ​ប្រាក់​ក្រៅប្រទេស​ភ្លាមៗ​តាម​ Ria​។​ ការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នេះ​មាន​ន័យ​ថា​ អតិថិជន​របស់​យើង​មិន​ចាំបាច់​អញ្ជើញ​មក​កាន់​សាខា​ធនាគារ​ និង​កាន់តែ​ងាយស្រួល​ក្នុង​ការ​ផ្ទេរ​ប្រាក់​នៅ​ពេល​ណា​ក៏​បាន​និង​កន្លែង​ណា​ក៏​បាន​ដែរ​។​ ដោយ​មាន​សេវា​ផ្ញើ​ប្រាក់​ក្រៅប្រទេស​តាម​ Ria​ នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ លោក​អ្នក​អាច​គាំទ្រ​មិត្តភក្តិ​ ឬ​ក្រុម​គ្រួសារ​របស់​អ្នក​ដែល​រស់នៅ​ក្រៅប្រទេស​ និង​អនុញ្ញាត​ឲ្យ​ពួក​គេ​ទទួល​ប្រាក់​ផ្ទាល់​នៅ​ក្នុង​គណនី​ធនាគារ​របស់​ពួក​គេ​ ឬ​ក៏​នៅ​តាម​ភ្នា​ក់​ផ្ទេរ​ប្រាក់​បាន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។​”

​ដើម្បី​ផ្ញើ​ប្រាក់​ក្រៅប្រទេស​តាម​ Ria​ ក្នុង​កម្មវិធី​ ABA​ Mobile​ សូម​អនុវត្ត​តាម​ជំហាន​ងាយៗ​ ដូច​ខាងក្រោម​៖

1.​ បើក​កម្មវិធី​ ABA​ Mobile​
2.​ ចូល​ទៅ​ “​ផ្ទេរ​ប្រាក់​”​ អូស​ចុះ​ក្រោម​ទៅ​រក​ ផ្ទេរ​ប្រាក់​ក្រៅប្រទេស​តាម​ Ria​ ហើយ​ចុច​លើ​ “​ផ្ញើ​ប្រាក់​”
3.​ បញ្ចូល​ព័ត៌មាន​អំពី​អ្នក​ទទួល​ និង​ចំនួន​ទឹកប្រាក់​ត្រូវ​ផ្ញើ​1
4.​ បញ្ជាក់​ប្រតិបត្តិការ​ជាមួយ​លេខ​សម្ងាត់​ (PIN)​ កម្មវិធី​ ABA​ Mobile​។​

1​ លោក​អ្នក​អាច​បង្កើត​គំរូ​សម្រាប់​ការ​ផ្ញើ​ប្រាក់​លើក​ក្រោយ​ទៅ​អ្នក​ទទួល​ដដែល​នេះ​ ដោយ​អូ​សប៊ូ​តុង​ “​បង្កើត​គំរូ​”​ ។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​តាម​ទូរស័ព្ទ​តាម​ Ria​ ក្នុង​កម្មវិធី​ ABA​ Mobile​ សូម​ចុច​ត្រង់នេះ​។​