ឥឡូវនេះ សេវាទទួលប្រាក់ Ria តាមរយៈ ជម្រើសបើកប្រាក់ មាននៅក្នុងកម្មវិធី ABA Mobile
19/May/2021

ក្នុងការបន្តកិច្ចប្រឹងប្រែងរបស់យើងក្នុងការធ្វើឲ្យប្រសើរឡើងនូវបទពិសោធអតិថិជន និងពង្រឹងភាពអាចបត់បែនក្នុងការផ្ញើ និងទទួលប្រាក់ ធនាគារ ABA បានអនុញ្ញាតនៅក្នុងកម្មវិធី ABA Mobile របស់ខ្លួននូវមុខងារថ្មីសម្រាប់សេវាផ្ទេរប្រាក់ Ria ដែលមានឈ្មោះថា ‘ជម្រើសបើកប្រាក់’។ សេវាកម្មនេះអនុញ្ញាតឲ្យអតិថិជន ABA អាចទទួលប្រាក់ដោយផ្ទាល់ចូលទៅក្នុងគណនី ABA របស់ខ្លួន ទោះបីអ្នកផ្ញើជ្រើសរើសជម្រើស ‘បើកប្រាក់’ នៅពេលផ្ញើក៏ដោយ។
មុខងារថ្មីនេះបន្ថែមលើការផ្លាស់ប្តូរសេវាផ្ទេរប្រាក់ Ria ទៅជាសេវាធនាគារតាមទូរស័ព្ទ ហើយអតិថិជនធនាគារ ABA ឥឡូវនេះអាចទទួលប្រាក់ផ្ទេរតាម Ria ដោយផ្ទាល់ចូលទៅក្នុងគណនីធនាគាររបស់ខ្លួនដោយមិនចាំបាច់អញ្ជើញទៅកាន់សាខា និងចាំបាច់រង់ចាំលេខរៀងដើម្បីធ្វើប្រតិបត្តិការ ដោយកាត់បន្ថយហានិភ័យនៃការប៉ះពាល់ផ្ទាល់នឹងវីរុស។
ដើម្បីទទួលប្រាក់ផ្ទេរតាម Ria ចូលក្នុងគណនី ABA របស់លោកអ្នក សូមអនុវត្តតាមជំហានទាំងនេះ៖
- បើកកម្មវិធី ABA Mobile និងចុចប៊ូតុង ផ្ទេរប្រាក់
- ចូលទៅ ផ្ទេរប្រាក់ក្រៅប្រទេស ចុចលើប៊ូតុង សេវាផ្ទេរប្រាក់ Ria និងជ្រើសរើស ទទួលប្រាក់
- បញ្ចូលលេខសម្ងាត់ 11 ខ្ទង់ និងជ្រើសរើស គណនីដើម្បីដាក់ប្រាក់
- ចុចប៊ូតុង បញ្ចូលគណនី និងបញ្ជាក់ពីប្រតិបត្តិការជាមួយលេខសម្ងាត់ 4 ខ្ទង់
ដឹងបន្ថែមអំពីការផ្ញើ និងទទួលប្រាក់ដោយប្រើសេវាផ្ទេរប្រាក់ Ria នៅក្នុងកម្មវិធី ABA Mobile សូមចុច ត្រង់នេះ។