សេចក្តីប្រកាសព័ត៌មានអំពីការកត់ត្រាទិន្នន័យ អ្នកចូលរួមប្រតិបត្តិការតាមបញ្ជរ

11/Mar/2021

Public announcement KH

​អតិថិជន​ទាំងអស់​ជាទី​គោរព​

យើងខ្ញុំសូមជម្រាបជូនដំណឹងថា ចាប់ពីថ្ងៃទី 15 ខែមីនា ឆ្នាំ 2021 តទៅ អតិថិជនដែលមានបំណងធ្វើប្រតិបត្តិការសាច់ប្រាក់1 នៅតាមបញ្ជរបេឡា តាមសាខាធនាគារ ABA នឹងត្រូវកំណត់ថាជាអ្នករួមធ្វើប្រតិបត្តិការ។ មុនពេលធ្វើប្រតិបត្តិការសាច់ប្រាក់នៅតាមបញ្ជរបេឡា អ្នករួមធ្វើប្រតិបត្តិការដែលជាអតិថិជនធនាគារ ABA ត្រូវតែបង្ហាញលេខគណនីធនាគាររបស់ខ្លួន។ ចំណែកអ្នកដែលមិនមានគណនី ABA ត្រូវតែ៖

  • ផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព (អត្តសញ្ញាណប័ណ្ណ)
  • ព្រមឲ្យបុគ្គលិកធនាគារថតចម្លងអត្តសញ្ញាណប័ណ្ណរបស់ខ្លួនធ្វើជាឯកសារយោង និងរក្សាទុក និង
  • ផ្តល់ព័ត៌មានលម្អិតផ្ទាល់ខ្លួន ដូចជា នាមត្រកូល ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ និងលេខទូរស័ព្ទ។

ការអនុវត្តនេះអនុលោមតាមបទប្បញ្ញត្តិ និងប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលតម្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ កំណត់អត្តសញ្ញាណ តាមដាន និងរាយការណ៍អំពីព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អតិថិជនទាំងអស់ដែលធ្វើប្រតិបត្តិការសាច់ប្រាក់នៅតាមបញ្ជរ។

ដើម្បីភាពងាយស្រួល និងភាពបត់បែន សូមប្រើប្រាស់បណ្តាញស្វ័យសេវាធនាគារដ៏ទូលំទូលាយរបស់ធនាគារ ABA ដែលមាននៅតាមសាខា និងទីតាំងស្វ័យសេវា ABA 24/7។ អតិថិជនធនាគារ ABA អាចធ្វើការដាក់ប្រាក់ចូលក្នុងគណនី ABA ណាមួយដោយងាយស្រួលដោយមិនបាច់រង់ចាំនៅតាមសាខាឡើយ។ អ្នកដែលមិនទាន់មានគណនី ABA សូមដោនឡូត ABA Mobile app និងបើកគណនីដំបូងរបស់អ្នកបានភ្លាមៗដោយឥតគិតថ្លៃ។

សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគាររបស់យើងខ្ញុំ!

1 រួមមានដូចខាងក្រោម៖

  • ប្តូរប្រាក់
  • បុរេប្រទានសាច់ប្រាក់ពីកាតឥណពន្ធ ឬកាតឥណទាន
  • ទូទាត់មូលប្បទានបត្រជាសាច់ប្រាក់ជូនម្ចាស់មូលប្បទានបត្រ
  • អ្នកប្រើប្រាស់ប្រព័ន្ធទូទាត់បាគង
  • អ្នកផ្ទេរប្រាក់ (សម្រាប់អ្នកដែលមិនមានអត្តសញ្ញាណប័ណ្ណច្បាប់ដើម និងព័ត៌មានលម្អិតរបស់ខ្លួនរក្សាទុកនៅក្នុងប្រព័ន្ធធនាគារ)
  • បង់សងកម្ចី ABA ដែលធ្វើឡើងដោយអ្នកដែលមិនមែនជាម្ចាស់កម្ចីពីធនាគារ ABA
  • ដាក់ប្រាក់ចូលទៅក្នុងគណនីសហគ្រាសរបស់រដ្ឋដែលធ្វើឡើងដោយបុគ្គលិកសហគ្រាសរបស់រដ្ឋ (ប្រតិបត្តិតាមកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខា) ឬចូលទៅក្នុងគណនីរបស់បុគ្គលណាមួយ (ដូចជា ក្រុមហ៊ុនចុះបញ្ជី ជាដើម)។