សេចក្តីជូនដំណឹង​ពី​សុវត្ថិភាព​ទូ​អេ​ធី​អឹ​ម​ របស់​ធនាគារ​ ABA

09/May/2017

សេចក្តីជូនដំណឹង​ពី​សុវត្ថិភាព​ទូ​អេ​ធី​អឹ​ម​ របស់​ធនាគារ​ ABAសេចក្តីជូនដំណឹង​ពី​សុវត្ថិភាព​ទូ​អេ​ធី​អឹ​ម​ របស់​ធនាគារ​ ABA

សូម​ជម្រាប​ជូន​អតិថិជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា​ ពេល​កន្លង​មក​ថ្មីៗ​នេះ​ មាន​ករណី​ប្រើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​អតិថិជន​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​ ខេត្តកំពត​ បណ្ដាល​ឲ្យ​ខូចខាត​ដល់​ទូ​អេ​ធី​អឹ​ម​ របស់​ធនាគារ​ ABA​។​ ហេតុការណ៍​2​ករណី​ផ្សេង​គ្នា​នេះ​បាន​កើតឡើង​ ដោយ​អតិថិជន​ម្នាក់​បាន​ប្រើ​កណ្តាប់ដៃ​ដាល់​កញ្ចក់​អេ​ក្រង់​របស់​ម៉ាស៊ីន​អេ​ធី​អឹ​ម​ និង​អតិថិជន​ម្នាក់​ទៀត​បាន​យក​ដុំ​ថ្ម​ចោល​ទៅ​លើ​ម៉ាស៊ីន​អេ​ធី​អឹ​ម​របស់​យើង​។​ផ្នែក​សន្តិសុខ​របស់​យើង​ បាន​សហ​ការណ៍​ជាមួយ​មន្ត្រី​មូលដ្ឋាន​ដើម្បី​រក​អត្តសញ្ញាណ​របស់​ជន​បង្កហេតុ​ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​ ធនាគារ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ពី​បទ​បំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន​ដើម្បី​ទាមទារ​សំណង​ចំពោះ​ការ​ខូចខាត​ពី​ជន​ដៃដល់​ ។

​យើងខ្ញុំ​សូម​គូសបញ្ជាក់​ជូន​អតិថិជន​ទាំងអស់​មេត្តា​ជ្រាប​ថា​ គ្រប់​ម៉ាស៊ីន​អេ​ធី​អឹ​ម​ និង​ម៉ាស៊ីន​ដាក់​ប្រាក់​របស់​ធនាគារ​ ABA​ សុទ្ធតែ​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​។​ បន្ថែម​ពីលើ​នេះ​ ធនាគារ​បាន​ដាក់​ផ្នែក​សន្តិសុខ​ប្រចាំការ​ 24​ ម៉ោង​លើ​ 24​ ម៉ោង​ ដែល​មាន​តួនាទី​ត្រួតពិនិត្យ​លើ​សកម្មភាព​នានា​ក្នុង​ទូ​អេ​ធី​អឹ​ម​ ហើយនឹង​រាយការណ៍​ភ្លាមៗ​ករណី​មាន​ភាព​មិន​ប្រក្រតី​កើតឡើង​។​ ការ​ធ្វើ​ដូចនេះ​ គឺ​ដើម្បី​ផ្តល់​ទំនុកចិត្ត​លើ​សេវា​ និង​ពង្រឹង​ សុវត្ថិភាព​បន្ថែម​លើ​ម៉ាស៊ីន​អេ​ធី​អឹ​ម​ និង​ម៉ាស៊ីន​ដាក់​ប្រាក់​ទាំងអស់​ទូ​ទាំង​ប្រទេស​របស់​យើង​។​ ដូច្នេះ​យើងខ្ញុំ​សំណូមពរ​ឲ្យ​អតិថិជន​ទាំងអស់​ មេត្តា​គោរព​ទ្រព្យសម្បតិ្ត​នានា​របស់​ធនាគារ​ និង​សូម​ប្រើប្រាស់​សេវា​ស្វ័​យ​ធនាគារ​ យើង​ឲ្យ​បាន​ត្រឹមត្រូវ​ទាំងអស់​គ្នា​។

​ប្រសិនបើ​លោក​អ្នក​ជួប​បញ្ហា​ នានា​ពេល​ប្រើប្រាស់​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ឬ​ម៉ាស៊ីន​ដាក់​ប្រាក់​របស់​យើង​ សូម​រួសរាន់​ទាក់ទង​មក​កាន់​យើងខ្ញុំ​តាម​រយៈ​ទូរស័ព្ទ​លេខ​ 023​ 225​ 333​ ឬ​ 098​ 203​ 333​ សម្រាប់​សេវា​បម្រើ​លោក​អ្នក​ 24/7​។​