ការពារខ្លួនអ្នកពីជនឆបោក

27/Jul/2020

Protect yourself from scammers 3Protect yourself from scammers 3

​អតិថិជន​ធនាគារ​ ABA​ ទាំងអស់​​

អតិថិជន​ធនាគារ​ ABA​ ទាំងអស់​ ​យើងខ្ញុំ​សូម​រំលឹក​អ្នក​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​ហៅ​ទូរស័ព្ទ​ អុីមែល​ ឬ​ក៏​សារ​ដែល​អះអាង​ថា​មក​ពី​ធនាគារ​ ABA​ ដោយ​មិន​បាន​គិត​ពី​ថា​តើ​ការ​ហៅ​ទូរស័ព្ទ​ អុីមែល​ ឬ​ក៏​សារ​ទាំងនោះ​ពិតប្រាកដ​ ឬ​យ៉ាងណា​នោះ​ទេ​។​

​ទាំងនេះ​ជា​ការ​ណែនាំ​សាមញ្ញៗ​មួយ​ចំនួន​សម្រាប់​បទ​ពិសោធ​សេវា​ធនាគារ​ប្រកបដោយ​សុវត្ថិភាព​របស់​អ្នក​៖

  • កុំ​ចែករំលែក​កូដ​សុវត្ថិភាព​ដែល​ទទួល​បាន​ពី​ធនាគារ​ ABA​ តាម​រយៈ​សារ​ SMS​ ឬ​សារ​ជូនដំណឹង​ជាមួយ​បុគ្គល​ណា​ម្នាក់​ ទោះបី​បុគ្គល​ដែល​អះអាង​ថា​ខ្លួន​ជា​បុគ្គលិក​ធនាគារ​ ABA​ ក៏​ដោយ​
  • កុំបង្ហាញលេខទូរស័ព្ទដែលប្រើភ្ជាប់ជាមួយ ABA Mobile ជាសាធារណៈ
  • សូមចងចាំថា ABA ប្រើតែលេខ 023 225 333, 098 203 333 និង 098 203 203 ប៉ុណ្ណោះ ក្នុងការទាក់ទងទៅលោកអ្នក ដើម្បីជម្រាបពីប្រូម៉ូសិន, ការឆ្លើយសំណួរ ឬចម្ងល់, ការស្ទង់មតិ ឬ ដោះស្រាយបញ្ហាដែលទាក់ទងនឹងគណនីតែប៉ុណ្ណោះ!
  • កុំ​បង្ហាញ​ ឬ​ផ្តល់​ឲ្យ​បុគ្គល​ណា​ម្នាក់​នូវ​ព័ត៌មាន​ចាំបាច់​សម្រាប់​ការ​ចុះ​ឈ្មោះ​ជាមួយ​ធនាគារ​ ABA​
  • កុំ​ថតរូប​កាត​របស់​អ្នក​ និង​ចែករំលែក​រូបថត​នោះ​ជាមួយ​បុគ្គល​ផ្សេង​
  • ឧស្សាហ៍​ដូរ​លេខ​កូដ​ PIN​ កម្មវិធី​ ABA​ Mobile​ និង​លេខ​កូដ​កាត​របស់​អ្នក​។

​យើងខ្ញុំ​នឹង​មិន​ទាក់ទង​អ្នក​ ឬ​ចាត់តាំង​ឲ្យ​បុគ្គល​ណា​ម្នាក់​ជំនួស​យើងខ្ញុំ​ទៅ​ទាក់ទង​អ្នក​ដើម្បី​ព័ត៌មាន​លម្អិត​ទាំងនេះ​ឡើយ​។​ បុគ្គល​ណា​ដែល​ស្នើ​សុំ​ព័ត៌មាន​ទាំងនេះ​ពី​អ្នក​ គឺជា​ជន​ឆបោក​! ​ប្រសិនបើ​អ្នក​ទទួល​បានការ​ហៅ​ទូរស័ព្ទ​ ឬ​សារ​ដែល​បន្លំ​ថា​ខ្លួន​មក​ពី​ធនាគារ​ ABA​ ដើម្បី​សុំ​ព័ត៌មាន​ដែល​មាន​រៀបរាប់​ខាងលើ​ ឬ​ប្រសិនបើ​អ្នក​គិត​ថា​ អ្នក​អាច​ក្លាយជា​ជន​រង​គ្រោះ​នៃ​សកម្មភាព​ឆបោក​ សូម​ទាក់ទង​មក​កាន់​យើងខ្ញុំ​ភ្លាមៗ​តាម​រយៈ​លេខ​ទូរស័ព្ទ​ 023​ 225​ 333​ ឬ​ 098​ 203​ 203​ ឆាត​ជាមួយ​យើងខ្ញុំ​នៅ​លើ​វិ​ប​សាយ​ www.ababank.com​ ឬ​ក៏​អុីមែល​មក​កាន់​យើងខ្ញុំ​តាម​រយៈ​ info@remove-this.ababank.com។​

​សូម​អរគុណ​!