​សូម​ការពារ​ខ្លួន​អ្នក​ពី​ការ​ឆបោក​តាម​កូដ​ QR

19/May/2023

QR​ code​ scams alert KHQR​ code​ scams alert KH

​អតិថិជន​ជាទី​គោរព​!

យើងខ្ញុំ​បានដឹង​អំពី​សកម្មភាព​បន្លំ​ និង​ឆបោក​ ពាក់ព័ន្ធ​នឹង​កូដ​ QR​ នៅ​តាម​ហាង​ ដោយ​ជន​ឆបោក​បាន​ព្រី​ន​ កូដ​ QR​ ផ្ទាល់ខ្លួន​របស់​គេ​ ហើយ​យក​ទៅ​បិទ​ពីលើ​កូដ​ QR​ របស់​ម្ចាស់​ហាង​។​ ជា​លទ្ធផល​ នៅ​ពេល​ដែល​អតិថិជន​ស្គែន​កូដ​នោះ​ដើម្បី​បង់ប្រាក់​ ទឹកប្រាក់​ដែល​ផ្ទេរ​នឹង​ចូល​គណនី​របស់​ជន​ឆបោក​នោះ​។​ ​

ដើម្បី​ធានា​នូវ​សុវត្ថិភាព​ទាំង​អ្នក​បង់ប្រាក់​ និង​អ្នក​ទទួល​ប្រាក់​ យើងខ្ញុំ​សូម​ណែនាំ​នូវ​គោលការណ៍​សំខាន់ៗ​ ដែល​លោក​អ្នក​អាច​អនុវត្ត​បាន​ ពេល​ទូទាត់​តាម​កូដ​ QR​ ម្តងៗ​៖

​សម្រាប់​អ្នក​បង់ប្រាក់​/​អតិថិជន​៖

  1. សូម​ត្រួតពិនិត្យ​អត្តសញ្ញាណ​របស់​ម្ចាស់​គណនី​ទទួល​ ដោយ​មើល​ឈ្មោះ​ និង​លេខ​គណនី​របស់​គាត់​ឲ្យ​បាន​ច្បាស់លាស់​សិន​ មុន​នឹង​ធ្វើ​ប្រតិបត្តិការ​ណាមួយ​បន្ត​ទៀត​។​
  2. ​ផ្ទៀងផ្ទាត់​ឡើង​វិញ​ នូវ​ឈ្មោះ​អ្នក​ទទួល​ប្រាក់​ពី​លោក​អ្នក​ ដែល​បង្ហាញ​នៅ​លើ​អេ​ក្រង់​អេប​ ABA​ Mobile​ មុន​នឹង​ធ្វើ​ប្រតិបត្តិការ​ណាមួយ​។​
  3. ​បន្ទាប់​ពី​បញ្ចប់​ប្រតិបត្តិការ​ដោយ​ជោគជ័យ​រួច​ សូម​ប្រាប់​ឲ្យ​អ្នកលក់​/​អាជីវករ​ ពិនិត្យ​គណនី​របស់​ពួក​គាត់​ ឬ​ពិនិត្យ​សារ​ជូនដំណឹង​ ដើម្បី​ប្រាកដ​ថា​ អ្នកលក់​ពិតជា​បាន​ទទួល​ប្រាក់​ប្រាកដ​មែន​។​ ​

សម្រាប់​អ្នក​ទទួល​ប្រាក់​/​ពាណិជ្ជករ​៖

  1. សូម​ត្រួតពិនិត្យ​ជាប់​ជា​និច្ច​ថា​ ទឹកប្រាក់​ពិតជា​បាន​ចូល​គណនី​របស់​អ្នក​ ដោយ​ពិនិត្យ​មើល​របាយការណ៍​គណនី​ និង​/​ឬ​សារ​ជូនដំណឹង​បញ្ជាក់​ពី​ការ​ទទួល​ប្រាក់​។​
  2. ប្រើប្រាស់​ មុខងារ​ផ្តល់​សារ​ជូនដំណឹង​តាម​ គ្រុប​ Telegram​ ពី​យើងខ្ញុំ​។​ តាម​រយៈ​ការ​ភ្ជាប់​សារ​បញ្ជាក់​ការ​ទូទាត់​ប្រាក់​ទៅ​ក្នុង​គ្រុប​ Telegram​ លោក​អ្នក​នឹង​ទទួល​បាន​សារ​បញ្ជាក់​ភ្លាមៗ​ រាល់ពេល​អតិថិជន​បង់ប្រាក់​ ឬ​ទូទាត់​រួច​។​ មុខងារ​នេះ​ នឹង​អនុញ្ញាត​ឲ្យ​លោក​អ្នក​ ក៏​ដូច​ជា​សមាជិក​គ្រុប​ និង​បុគ្គលិក​ តាមដាន​រាល់​ប្រតិបត្តិការ​ទាំងអស់​រួម​គ្នា​។​ សូម​មើល​ពី​របៀប​ភ្ជាប់​សារ​បញ្ជាក់​ការ​ទូទាត់​ក្នុង​គ្រុប​ Telegram​ ទី​នេះ​។

​វា​ពិតជា​សំខាន់​ណាស់​ ដែល​ភាគី​ទាំង​ពីរ​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ និង​អនុវត្ត​នូវ​វិធានការ​ចាំបាច់​ ដើម្បី​ការពារ​ខ្លួន​ កុំ​ឲ្យ​ក្លាយជា​ជន​រង​គ្រោះ​ នៃ​សកម្មភាព​ឆ​បាក​ទាំងនោះ​។

​​នៅ​ធនាគារ​ ABA​ យើងខ្ញុំ​ប្ដេជ្ញា​ការពារ​អតិថិជន​របស់​យើង​ជា​និច្ច​ និង​សូម​លើកទឹកចិត្ត​ដល់​លោក​អ្នក​ ឲ្យ​បន្ដ​ចែកចាយ​ព័ត៌មាន​នេះ​ ទៅ​កាន់​ក្រុម​គ្រួសារ​ និង​មិត្តភក្ដិ​ ដើម្បី​ជួយ​ការពារ​ពួក​គាត់​ពី​ការ​ឆបោក​ទាំងនោះ​។

​ប្រសិនបើ​លោក​អ្នកមាន​ច​ម្ង​ល់​ផ្សេងៗ​ សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​រយៈ​អ៊ី​ម៉េ​ល​ info@remove-this.ababank.com​ ឬ​ទូរស័ព្ទ​មក​លេខ​ 1​ 800​ 203​ 203​ (​ដោយ​ឥត​គិតថ្លៃ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​)​។

សូម​អរគុណ​ សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!