ឥឡូវនេះ កម្មវិធី PayWay Mobile មាននៅលើ iOS ហើយ!

07/Jun/2021

now​ available​ on​ iOS 2

ធនាគារ ABA សូមប្រកាសដាក់ឲ្យដំណើរការកម្មវិធី PayWay Mobile នៅលើប្រព័ន្ធប្រតិបត្តិការ iOS។ បន្ថែមពីលើកម្មវិធីដែលមានស្រាប់សម្រាប់ទូរស័ព្ទ Android ការដំឡើងសមត្ថភាពនេះ អនុញ្ញាតឲ្យអ្នកប្រើទូរស័ព្ទ iPhone អាចចាប់ផ្តើមទទួលការទូទាត់បែបឌីជីថលបានភ្លាមៗសម្រាប់អាជីវកម្ម ឬការលក់ដូររបស់ខ្លួន ជាប្រាក់រៀល និងប្រាក់ដុល្លារ តាមរយៈទូរស័ព្ទស្មាតហ្វូន។ អ្វីដែលត្រូវការ គឺគណនី ABA1 មានដំណើរការ ហើយបន្ទាប់ពីបើកដំណើរការតាមជំហានងាយ អាជីវករ ឬអ្នកលក់ដូរអាចចាប់ផ្តើមបង្កើតកូដ QR សម្រាប់អតិថិជនស្គែនបង់លុយបានភ្លាមៗ។

ពាណិជ្ជករ​អាច​ប្រើ​កម្មវិធី​ PayWay​ Mobile​ ដើម្បី​ត្រួតពិនិត្យ​ការ​លក់​ជាមួយ​ជម្រើស​ត្រួតពិនិត្យ​តាម​ពេលវេលា​ជាក់ស្តែង​ មើល​ប្រវត្តិ​ប្រតិបត្តិការ​ និង​ផ្ញើ​វិក្កយបត្រ​អេ​ឡិ​ក​ត្រូ​និក​។​ អ្នក​ដែល​កំពុង​ប្រើ​កម្មវិធី​ PayWay​ Mobile​ នៅ​លើ​ទូរស័ព្ទ​ Android​ នា​ពេល​បច្ចុប្បន្ន​ និង​មាន​បំណង​ចង់​ប្តូរ​ទៅ​ប្រើ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រ​តិ​ប​ត្តិ្ក​ការ​ iOS​ វិញ​ អាច​ប្តូរ​បាន​យ៉ាង​ងាយស្រួល​ដោយ​មិន​ចាំបាច់​ចុះ​ឈ្មោះ​បន្ថែម​ទៀត​ឡើយ​៖

  • ដោនឡូត និងបើកដំណើរការកម្មវិធី PayWay Mobile នៅលើទូរស័ព្ទ iPhone របស់អ្នក
  • ​ចុះឈ្មោះជាមួយនឹងឈ្មោះបើកចូលប្រើ (username) និងពាក្យសម្ងាត់ (password) របស់អ្នកដែលបានបង្កើតសម្រាប់ទូរស័ព្ទ Android របស់អ្នកពីមុន
  • ផ្ទៀងផ្ទាត់​ដោយ​ប្រើ​លេខ​សម្ងាត់​ OTP​ ដែល​ទទួល​បាន​តាម​សារ​ SMS2

1​ អ្នកអាចបើកគណនីដំបូងរបស់អ្នកតាមរយៈ ABA Mobile ដោយដោនឡូតឥឡូវនេះ។
2 នៅពេលបើកចូលទូរស័ព្ទថ្មី អ្នកនឹងត្រូវបើកចេញដោយស្វ័យប្រវត្តិពីទូរស័ព្ទដែលកំពុងប្រើ។

កម្មវិធី PayWay Mobile ជា ’មធ្យោបាយទូទាត់ចល័ត’ (mPOS) ដើម្បីឲ្យអាជីវករ ឬអ្នកលក់ដូរ ទទួលទូទាត់ប្រាក់ពីអតិថិជនរបស់ខ្លួនបានយ៉ាងងាយស្រួល។ កម្មវិធីនេះ ឥតគិតថ្លៃសេវា និងស័ក្តិសមនឹងអាជីកម្មផ្សេងៗជាច្រើន ដូចជា ហាងកាហ្វេ ហាងថែសម្ផស្ស អាជីវកម្មអនឡាញ អាជីវកម្មផ្តល់សេវា និងអាជីវកម្មផ្សេងៗជាច្រើនទៀត។

កម្មវិធី PayWay Mobile ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការគាំទ្រដល់អាជីវកម្មក្នុងស្រុកក្នុងការប្រមូលការទូទាត់បែបឌីជីថល និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាធ្វើការទូទាត់បែបឌីជីថលជំនួសសាច់ប្រាក់សុទ្ធ។

ចុច​ ​ត្រង់នេះ​​ ដើម្បីដឹងបន្ថែមអំពីកម្មវិធី PayWay Mobile និងអត្ថប្រយោជន៍សម្រាប់អាជីវកម្មរបស់អ្នក។​ សម្រាប់ចម្ងល់នានា លោកអ្នកអាចទាក់មកកាន់យេីងខ្ញុំបានគ្រប់ពេល តាមលេខ 023 225 333 ឬឆាតជាមួយយើងខ្ញុំតាម​ ​ផេ​ក​ Facebook​ ឬ​វិ​ប​សាយ​របស់​យើងខ្ញុំ​។​

​ដោ​ន​ឡូត​កម្មវិធី​ PayWay​ Mobile​ ឥឡូវ​៖