គណនីរហ័ស

ធនាគារ ABA ដាក់ឲ្យប្រើប្រាស់គណនីរហ័ស ABA នៅក្នុងកម្មវិធី ABA Mobile សម្រាប់អតិថិជនថ្មីរបស់ធនាគារ! គណនីរហ័សនេះ ជំនួសឲ្យមធ្យោបាយពីមុនក្នុងការបើកគណនីលើកដំបូង ដែលតម្រូវឲ្យអតិថិជនអញ្ជើញមកកាន់សាខា និងឆ្លងកាត់នីតិវិធីរយៈពេលយូរចាំបាច់ផ្សេងៗ។

ចាប់ពីពេលនេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលមានអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានបំណងប្រើប្រាស់សេវាធនាគារឌីជីថលដ៏ទំនើបនេះ អាចបើកគណនី ABA ដំបូងរបស់ខ្លួនបានភ្លាមតាមកម្មវិធី ABA Mobile ដោយចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ!

ហេតុអ្វីត្រូវបើកគណនីរហ័ស ABA?

  • ត្រួតពិនិត្យសមតុល្យគណនី ប្រតិបត្តិការ និងការទិញនានាគ្រាន់តែចុចពីរបីប៉ក់តែប៉ុណ្ណោះ
  • ទទួល និងផ្ទេរប្រាក់បានភ្លាមៗនៅក្នុងប្រទេសកម្ពុជា
  • បង់វិក្កយបត្រនានា ដូចជាទឹកភ្លើង និងសំរាម បង់សងកម្ចីលំនៅដ្ឋាន និងបញ្ចូលលុយទូរស័ព្ទ ជាដើម
  • ទូទាត់ដោយមិនប្រើសាច់ប្រាក់ដោយស្គែនកូដ QR នៅតាមហាង ភោជនីយដ្ឋានដែលអ្នកពេញចិត្ត និងតាមអនឡាញ
  • ធ្វើការដកប្រាក់មិនបាច់ប្រើកាតដោយផ្ញើប្រាក់ទៅឲ្យនរណាម្នាក់
  • ត្រូវបានការពារសុវត្ថិភាពគ្រប់ពេលវេលាដែលអ្នកចូលប្រើ និងរីករាយជាមួយសេវាធនាគារគ្មានហានិភ័យ។

មុខងារបន្ថែម

  • បង្កើតគំរូមានប្រយោជន៍ដោយបន្ថែមប្រតិបត្តិការដែលអ្នកពេញចិត្តចូលក្នុងបញ្ជីគំរូ
  • ស្វែងរកសាខាធនាគារ ABA ទូ ATM ឬស្វ័យសេវាធនាគារផ្សេងៗដែលនៅជិតអ្នកបំផុត
  • ស្វែងរកទីកន្លែងដែលអ្នកអាចស្គែនកូដ QR ដើម្បីទូទាត់ជាមួយ ABA PAY បានដោយងាយស្រួល
  • ទទួលបានការជូនដំណឹងភ្លាមៗបន្ទាប់ពីធ្វើប្រតិបត្តិការនីមួយៗ។

លក្ខខណ្ឌពេញសិទ្ធិ

ដើម្បីបើកគណនីរហ័ស ABA នៅទីកន្លែង អ្នកចាំបាច់ត្រូវ

  • ជាអតិថិជនថ្មីរបស់ធនាគារ ABA
  • មានអាយុចាប់ពី 15 ឆ្នាំឡើងទៅ
  • មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមនិងមានសុពលភាព។

របៀបបើកគណនីរហ័សនៅក្នុងកម្មវិធី ABA Mobile

  1. ដោនឡូតកម្មវិធី ABA Mobile
  2. ចុចប៊ូតុង បើកគណនីរហ័ស រួចទទួលយកលក្ខខណ្ឌនានា
  3. បញ្ចូលលេខទូរស័ព្ទរបស់អ្នក និងលេខកូដបញ្ជាក់ (OTP)1 ដែលទទួលបានតាមសារ SMS
  4. ថតរូបអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នក និងថតរូបមុខខ្លួនឯង (selfie)
  5. ពិនិត្យព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នក និងចុច បញ្ជាក់
  6. ជ្រើសរើសរូបិយប័ណ្ណដែលអ្នកពេញចិត្ត
  7. បង្កើតពាក្យសម្ងាត់ រួចបង្កើតលេខសម្ងាត់ (PIN) 4ខ្ទង់2
  8. ចុច ចាប់ផ្តើមប្រើសេវាធនាគារ3

1 ប្រសិនបើអ្នកបានព្យាយាមមិនជោគជ័យចំនួនបីដងក្នុងការបញ្ចូល OTP របស់អ្នក អ្នកត្រូវរង់ចាំមួយម៉ោងទៀតដើម្បីព្យាយាមម្តងទៀត។
2 ពាក្យសម្ងាត់ និងលេខកូដ PIN 4 ខ្ទង់របស់អ្នក ត្រូវមានតែមួយប្លែកពីគេ និងមិនត្រូវចែករំលែកជាមួយនរណាម្នាក់ ទោះក្នុងកាលៈទេសៈណាមួយក៏ដោយ។
3 ដាក់ប្រាក់ចូលគណនីរហ័សថ្មីរបស់អ្នកនៅតាមការផ្ទេប្រាក់ពីគណនីរហ័សផ្សេងទៀត តាមម៉ាស៊ីនដាក់ប្រាក់ ឬតាមការផ្ទេប្រាក់ពី ដៃគូទទួលដាក់ប្រាក់របស់ធនាគារ ABA (Wing, TrueMoney, Bakong)។

ព័ត៌មានសំខាន់

  1. ចំនួនទឹកប្រាក់កំណត់អតិបរមា សម្រាប់ដាក់ ឬដកប្រាក់ប្រចាំថ្ងៃ គឺ 10,000 ដុល្លារ/ 40,000,000 រៀល។
  2. ចំនួនទឹកប្រាក់កំណត់អតិបរមា សម្រាប់ដាក់ ឬដកប្រាក់ប្រចាំខែ គឺ 50,000 ដុល្លារ/ 200,000,000 រៀល។

ចុច​រូប​សញ្ញា​ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​ កម្មវិធី​ ABA​ Mobile​ ដោយ​ឥត​គិតថ្លៃ​ពី​ App​ store​ របស់​ Apple​ ឬ​ Play​ Store​ របស់​ Google​។​ ក្រោយ​ពី​ដោ​ន​ឡុ​ត​រួច​ គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​លើ​អេ​ក្រង់​ ពេល​នោះ​ លោក​អាច​ប្រើប្រាស់​បាន​ហើយ​!​

  

សម្រាប់ ខ និងលក្ខខណ្ឌ គណនីរហ័ស សូមចុចទីនេះ

ទាក់ទង​យើងខ្ញុំ​ភ្លាមៗ​ដោយ​មិន​ចាំបាច់​បិទ​កម្មវិធី​ ABA​ Mobile​។​ អ្នក​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​ ទាក់ទង​យើងខ្ញុំ​ នៅ​លើ​មឺ​នុយ​កម្មវិធី​។​ លើស​ពី​នេះ​ អ្នក​អាច​ឆាត​ជាមួយ​យើងខ្ញុំ​តាម​ Facebook,​ តាម​វិ​ប​សាយ​,​ ឬ​ទាក់ទង​យើងខ្ញុំ​ 24/7​ តាម​ទូរស័ព្ទ​លេខ​ 023​ 225​ 333​។​

គណនីរហ័ស ABA ជាមុខងារថ្មីដែលផ្តល់ភាពងាយស្រួលបន្ថែមដល់អតិថិជនថ្មីរបស់ធនាគារ ABA ក្នុងការបើកគណនីដំបូងរបស់ពួកគេជាមួយនឹងធនាគារ ABA បានភ្លាមៗ ដោយប្រើកម្មវិធី ABA Mobile ដោយមិនបាច់អញ្ជើញមកកាន់សាខាធនាគារ ឬមិនបាច់បំពេញឯកសារឡើយ។ អ្វីដែលអ្នកចាំបាច់ត្រូវមាន គឺទូរស័ព្ទដៃ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នក។
ប្រសិនបើអ្នកជាម្ចាស់គណនី ABA បច្ចុប្បន្ន អ្នកគួរតែបើកដំណើរការកម្មវិធី ABA Mobile វិញ និងទទួលបទពិសោធសេវាកម្មធនាគារចល័តពេញលេញ។
សម្រាប់តែអ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប៉ុណ្ណោះដែលអាចបើកដំណើរការគណនីរហ័ស ABA។
ត្រូវប្រាកដថា វាជាអត្តសញ្ញាណប័ណ្ណរបស់អ្នក ហើយវានៅល្អ (មិនខូចខាត ច្បាស់ និងនៅស្អាត) និងនៅមានសុពលភាព មុនពេលថតរូបអត្តសញ្ញាណប័ណ្ណគឺត្រូវនៅក្នុងទីកន្លែងដែលមានពន្លឺល្អអាចមើលមុខឃើញច្បាស់។
សូមប្រាកដថា អ្នកនៅកន្លែងមានពន្លឺល្អ មិនមានស្រមោលបាំងមុខរបស់អ្នក ត្រូវបើកភ្នែក ហើយមុខរបស់អ្នកមិនមានសក់គ្របបាំង មិនមានពាក់វ៉ែនតា ម៉ាសមុខ និងវត្ថុផ្សេងៗដែលអាចធ្វើឲ្យអ្នកមើលទៅខុសពីរូបថតអត្តសញ្ញាណប័ណ្ណរបស់អ្នក។
សូមឆាតជាមួយយើងខ្ញុំតាមវិបសាយ ឬតាមផេក Facebook ផ្លូវការរបស់ធនាគារ ឬទាក់ទងយើងខ្ញុំតាមទូរស័ព្ទលេខ 023 225 333 ឬក៏អ៊ីមែលមកយើងខ្ញុំតាម [email protected]remove-this.ababank.com.។
អ្នកអាច-ផ្ទេរប្រាក់រវាងគណនី ABA -ធ្វើការដកប្រាក់មិនប្រើកាត (E-cash) -ផ្ទេរប្រាក់រវាងកាបូបអេឡិកត្រូនិក ដូចជា បាគង និង វីង -បង់វិក្កយបត្រទឹកភ្លើង និងសំរាម និងបញ្ចូលលុយទូរស័ព្ទ -ទូទាត់ដោយមិនប្រើសាច់ប្រាក់ដោយស្គែនកូដ QR
គណនីរហ័សមិនមានការផ្តល់ការប្រាក់ណាមួយទេ។
សូមអញ្ជើញមកកាន់សាខាធនាគារ ABA ណាមួយ និងស្នើសុំដំឡើងទៅជាគណនីធនាគារស្តង់ដារ។
ប្រសិនបើអ្នកបិទគណនីក្នុងរយៈពេល 3 ខែ ចាប់ពីកាលបរិច្ឆេទបើកគណនី យើងគិតថ្លៃសេវាបិទគណនីចំនួន 20 ដុល្លារ/ 80,000 រៀល។
សូមអញ្ជើញទៅកាន់សាខាធនាគារ ABA ណាមួយដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមនិងមានសុពលភាពរបស់អ្នកមកជាមួយដើម្បីបិទគណនីនេះ។
ប្រសិនបើគណនីរហ័សរបស់អ្នកអសកម្មរយៈពេលលើសពីមួយឆ្នាំ យើងគិតថ្លៃសេវាគណនីអសកម្មចំនួន 10 ដុល្លារ/ 40,000 រៀល សម្រាប់ការអសកម្មមួយឆ្នាំ។
អ្នកអាចជ្រើសរើសរវាងប្រាក់ដុល្លារ និងប្រាក់រៀល នៅពេលបើកគណនីរហ័សរបស់អ្នក។
អ្នកអាចដាក់ប្រាក់ចូលគណនីរហ័សរបស់អ្នកតាមម៉ាស៊ីនដាក់ប្រាក់ ផ្ទេរពីគណនីជាមួយបាគង វីង ទ្រូម៉ាន់នី ឬដៃគូផ្សេងៗរបស់ធនាគារចូលទៅក្នុងគណនីរហ័សរបស់អ្នក។
អ្នកអាចប្រើសេវា E-cash របស់ធនាគារ ABA សម្រាប់ការដកប្រាក់មិនប្រើកាតនៅតាមម៉ាស៊ីន ATM ណាមួយរបស់ធនាគារ ABA។

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader