កម្មវិធី PayWay app នឹងជំរុញការទទួលទូទាត់ មិនប្រើសាច់ប្រាក់សម្រាប់អាជីវកម្មនៅកម្ពុជា

03/Dec/2020

ABA​ launches​ PayWay​ app 3ABA​ launches​ PayWay​ app 3

​ធនាគារ​ ABA​ ជា​ធនាគារ​នាំមុខ​របស់​កម្ពុជា​ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ PayWay​ Mobile​ ដែល​បង្កើត​ឡើង​ដើម្បី​គាំទ្រ​អាជីវកម្ម​ក្នុងស្រុក​គ្រប់​ប្រភេទ​ក្នុង​ការ​ទទួល​ទូទាត់​ភ្លាមៗ​មិន​ប្រើ​សាច់ប្រាក់​។​

​កម្មវិធី​ PayWay​ Mobile​ គឺជា​ដំណោះស្រាយ​ម៉ាស៊ីន​ឆូត​កាត​ចល័ត​ mPOS​ (​ទីតាំង​លក់​ចល័ត​)​ ដែល​អនុញ្ញាត​ឲ្យ​អាជីវកម្ម​នានា​ទទួល​ការ​ទូទាត់​ភ្លាមៗ​ជា​ប្រាក់​រៀល​ និង​ដុល្លារ​ តាម​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​ដោយ​បង្កើត​កូដ​ QR​។​

​ជាមួយ​កម្មវិធី​ PayWay​ Mobile​ ពាណិជ្ជករ​អាច​ពិនិត្យ​មើល​បរិមាណ​ការ​លក់​របស់​ពួក​គេ​តាម​ពេលវេលា​ជាក់ស្តែង​ តាមដាន​ប្រវត្តិ​ប្រតិបត្តិការ​ ធ្វើការ​បង្វិលប្រាក់​វិញ​នៅ​ពេល​ចាំបាច់​ ព្រមទាំង​អាច​ផ្ញើ​វិក្កយបត្រ​អេ​ឡិ​ក​ត្រូ​និក​បាន​ផង​ដែរ​។​

​បន្ថែម​លើ​នេះ​ទៀត​ កម្មវិធី​ PayWay​ Mobile​ អនុញ្ញាត​ឲ្យ​អាជីវកម្ម​នានា​ដែល​មាន​ទីតាំង​លក់​លើស​ពី​មួយ​កន្លែង​ អាច​គ្រប់គ្រង​ទីតាំង​លក់​របស់​ពួក​គេ​ទាំងអស់​ និង​តាមដាន​ប្រតិបត្តិការ​លក់​របស់​អ្នក​គិតលុយ​នៅ​តាម​ទីតាំង​កំណត់​នីមួយៗ​។​ កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ពាណិជ្ជករ​ប្រភេទ​មីក្រូ​ និង​តូចៗ​ ពាក់ព័ន្ធ​នឹង​ការ​កត់ត្រា​បញ្ជី​ប្រតិបត្តិការ​លក់​ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​សាច់ប្រាក់​។​

​លោក​ Zokhir​ Rasulov​ នាយក​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​ មាន​ប្រសាសន៍​អំពី​ការ​ដាក់​ឲ្យ​ដំណើរការ​នេះ​ថា​ “​យើង​មាន​សេចក្តី​រីករាយ​ជា​ខ្លាំង​ក្នុង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ផលិតផល​បង្កើត​ថ្មី​របស់​យើង​ គឺ​កម្មវិធី​ PayWay​ Mobile​។​ ការ​ដាក់​ឲ្យ​ដំណើរការ​នូវ​កម្មវិធី​ PayWay​ Mobile​ ជា​ការ​បន្ត​អនុវត្ត​គំនិត​ផ្តួចផ្តើម​ផ្នែក​ឌី​ជី​ថ​ល​របស់​យើង​ដែល​បាន​ចាប់ផ្តើម​ឡើង​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​។​

​តាម​រយៈ​ការ​បង្កើត​ផលិតផល​នេះ​ យើង​មាន​បំណង​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​នូវ​ប្រតិបត្តិការ​រវាង​ពាណិជ្ជករ​ និង​អ្នកទិញ​។​ ក្នុង​ពេល​ជាមួយ​គ្នា​ យើង​បាន​ធ្វើ​ឲ្យ​ពាណិជ្ជករ​ជា​ច្រើន​ទទួល​បាន​សេវាកម្ម​នេះ​ដែល​អាច​ជួយ​ក្នុង​ការ​ជំរុញ​កំណើន​ប្រតិបត្តិការ​មិន​ប្រើ​សាច់ប្រាក់​ និង​ធ្វើ​ឲ្យ​ការ​ទូទាត់​ជា​ប្រាក់​រៀល​កាន់តែ​ពេញ​និយម​។​

ឥឡូវនេះ​ ពាណិជ្ជករ​គ្រប់​ប្រភេទ​អាច​ដំឡើង​កម្មវិធី​នេះ​ដោយ​ងាយស្រួល​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ និង​ចាប់ផ្តើម​ទទួល​ទូទាត់​ជា​ប្រាក់​រៀល​ ឬ​ដុល្លារ​ ដោយ​មិន​ប្រើ​សាច់ប្រាក់​ តាម​រយៈ​កូដ​ QR​ សម្រាប់​ទូទាត់​ចូល​ក្នុង​គណនី​ ABA​ របស់​ខ្លួន​បាន​ភ្លាមៗ​។​”

​កម្មវិធី​ PayWay​ Mobile​ នេះ​មាននៅ​លើ​ Google​ Play​ Store​ ហើយ​ការ​បើក​ដំណើរការ​មាន​ភាព​ងាយស្រួល​នៅ​លើ​ទូរស័ព្ទ​ដៃ​ Android​។​ ដើម្បី​ចាប់ផ្តើម​ទទួល​ការ​ទូទាត់​ដោយ​ប្រើ​កូដ​ QR​ ដោយ​ប្រើ​កម្មវិធី​ PayWay​ Mobile​ អ្នក​ចាំបាច់​ត្រូវ​មាន​ គណនី​ ABA​ ដែល​ដំណើរការ​។​

ប្រសិនបើ​អ្នកមាន​ច​ម្ង​ល់​ណាមួយ​អំពី​ការ​ប្រើប្រាស់​កម្មវិធី​ PayWay​ Mobile​ សូម​ទាក់ទង​យើងខ្ញុំ​គ្រប់ពេលវេលា​តាម​រយៈ​ទូរស័ព្ទ​លេខ​ 023​ 225​ 333​ ឬ​ក៏​ឆាត​ជាមួយ​យើងខ្ញុំ​តាម​ ​ផេ​ក​ Facebook​ ឬ​ ​វិ​ប​សាយ​​ របស់​ធនាគារ​យើងខ្ញុំ​។​