ស្ប៉តពាណិជ្ជកម្មទូរទស្សន៍ថ្មីរបស់ធនាគារ ABA
26/Aug/2017
ធនាគារ ABA បានបង្កើត ស្ប៉តពាណិជ្ជកម្មទូរទស្សន៍ថ្មីមួយដែលជួយសម្រួលដល់កម្ចីអាជីវកម្ម។
ស្ប៉តពាណិជ្ជកម្មទូរទស្សន៍ថ្មីនេះ បង្កើតឡើងក្នុងគោលបំណងបញ្ជាក់ពីការគាំទ្រអាជីវកម្មខ្នាតតូចដោយមានការផ្តល់លក្ខខណ្ឌសមស្រប នឹងជួយពង្រឹងវិស័យដ៏សំខាន់មួយនេះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយមិនតែប៉ុណ្ណោះ សាច់រឿងនេះនឹងដក់ក្នុងអារម្មណ៍ប្រជាជនកម្ពុជារាប់លាននាក់។
ចាប់ពីថ្ងៃនេះ យើងនឹងធ្វើការផ្សាយស្ប៉តពាណិជ្ជកម្មនេះតាមស្ថានីយ៍ទូរទស្សន៍ធំៗដូចជាទូរទស្សន៍ CTN, MyTV, CNC, PNN, ទូរទស្សន៍អាស៊ីអាគ្នេយ៍ (SEATV), ទូរទស្សន៍ហង្សមាស (HangMeas), និងទូរទស្សន៍ប៉ុស្ត៍លេខ TV5។
ដើម្បីទស្សនាវីដេអូនេះសូមចូលទៅកាន់ទំព័រ បណ្ណាល័យផ្សព្វផ្សាយ។
ធនាគារ ABA មានផ្តល់កម្ចីអាជីវកម្មដល់សហគ្រិន ដើម្បីទទួលបានឳកាសក្នុងការពង្រីកអាជីវកម្មដោយផ្តល់រយៈពេលបង់កាន់តែវែង ការប្រាក់កាន់តែទាប។ យើងក៏មានសេវាផ្តាច់កម្ចីសម្រាប់អតិថិជនដែលមានកម្ចីស្រាប់ហើយចង់ទទួលបានការប្រាក់ដែលល្អប្រសើរជាងមុន។
ចំពោះព័ត៍មានបន្ថែមទាក់ទងទៅនឹងកម្ចីអាជីវកម្មរបស់ធនាគារ ABA និងសេវាផ្តាច់កម្ចីចាស់ សូមចូលទៅកាន់ទំព័រ កម្ចីសម្រាប់អាជីវកម្ម ឬទូរស័ព្ទមកលេខ 023 225 333 ឬក៏អាចផ្ញើអ៊ីម៉ែលតាម info(at)ababank.com