កម្ចីទាន់ចិត្ត

តើលោកអ្នកជាម្ចាស់អាជីវកម្មខ្នាតតូច ដែលកំពុងតែស្វែងរកឱកាសដើម្បីអភិវឌ្ឍនិងបង្កើនប្រាក់ចំណូលមែនទេ? ដូច្នេះហេតុអ្វីអ្នកមិនដាក់សំណើរយកកម្ចីទាន់ចិត្តរបស់ធនាគារABA? អ្នកអាចដាក់ពាក្យស្នើសុំយកកម្ចីទាន់ចិត្ត និងទទួលប្រាក់កម្ចីរហូតទៅដល់ 30,000ដុល្លារ ដែលមានអត្រាការប្រាក់ដ៏ទាក់ទាញ និងរយៈពេលសងរហូតទៅដល់ 6ឆ្នាំ។

អ្នកក៏អាចប្រើប្រាស់សេវាកម្ចីហិរញ្ញប្បទានជាថ្មីប្រសិនបើអ្នកជាអតិថិជនកម្ចីបច្ចុប្បន្ន និងមានបំណងចង់ឲ្យលក្ខខណ្ឌនៃកម្ចីរបស់អ្នកប្រសើរជាងមុន។

លក្ខខណ្ឌ

ចំនួនហិរញ្ញប្បទានចាប់ពី 5,000 - 30,000ចាប់ពី 20លាន - 120លាន
រូបិយប័ណ្ណប្រាក់ដុល្លារប្រាក់រៀល
រយៈពេលផ្តល់ហិរញ្ញប្បទានពី 3ឆ្នាំ រហូតដល់ 6ឆ្នាំ
វិធីទូរទាត់សងមានច្រើនជម្រើស
រយៈពេលអនុគ្រោះទូរទាត់ប្រាក់ដើមរហូតដល់ 3ខែ

អត្រាការប្រាក់ (ប្រចាំខែ)

កម្រិតកម្ចី (ដុល្លារ)ប្លង់រឹងប្លង់ទន់កម្មសិទ្ធិ (តូបអាជីវកម្ម)
>5,000 – 10,0001.3% ឡើង*1.4% ឡើង1.4% ឡើង
>10,000 – 20,0001.2% ឡើង*1.3% ឡើង1.3% ឡើង
>20,000 – 30,0001.15% ឡើង*1.25% ឡើងN/A

*សម្រាប់កម្ចីច្រើនជាង 10,000ដុល្លារ ដល់ 30,000ដុល្លារ ប្រសិនបើអ្នកបានចុះបញ្ជីប្រាតិភោគលើប្លង់កម្មសិទ្ធិនៅសុរិយោដី អ្នកអាចទទួលបានអត្រាការប្រាក់ទាបបំផុតរហូតដល់ 1.1% ក្នុងមួយខែ!

តើខ្ញុំត្រូវផ្តល់វត្ថុបញ្ចាំអ្វីខ្លះ?

អ្នកអាចផ្តល់វត្ថុបញ្ចាំមកដល់ធនាគារដូចតទៅ៖

ជាចាំបាច់ 

  • អចលនទ្រព្យ (ប្លង់រឹង ឬទន់)
  • លិខិតបញ្ជាក់កម្មសិទ្ធអាជីវកម្ម

ជម្រើសផ្សេងៗ

  • អចលនទ្រព្យរបស់តតិយជន, របស់សហពាណិជ្ជនិងប័ណ្ណធានាពីធនាគារ
  • វត្ថុបញ្ចំាផ្សេងទៀត អាចចចារជាមួយធនាគារបាន

លោកអ្នកពុំចាំបាច់ចុះបញ្ជីប្រាតិភោគលើប្លង់កម្មសិទ្ធិនៅសុរិយោដីទេសម្រាប់កម្ចីតិចជាង 30,000ដុល្លារ!

សេវាបង់ផ្តាច់កម្ចីចាស់

ប្រសិនបើលោកអ្នកមានបំណងបន្ធូរបន្ថយចំនួនសំណងប្រចាំខែទៅឲ្យស្ថាប័នហិរញ្ញវត្ថុរបស់អ្នកនាពេលបច្ចុប្បន្ននោះ ធនាគារABAអាចផ្តល់សេវាទូរទាត់កម្ចីផ្តាច់ទៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗបាន។ យើងធ្វើការផ្តល់ជូនលោកអ្នកនូវកម្ចីដែលមានអត្រាការប្រាក់ទាបរយៈពេលកម្ចីវែងដើម្បីឲ្យអ្នកអាចសន្សំប្រាក់ និងអាចធ្វើការវិនិយោគបន្ថែមទៅលើអាជីវកម្មដោយសារតែលក្ខខណ្ឌដ៏ប្រសើរ និងមិនស្មុគ្រស្មាញ។

នៅពេលពាក្យស្នើសុំរបស់អ្នកត្រូវបានអនុម័តដោយធនាគារABAហើយអ្នកអាចធ្វើការទូរទាត់ផ្តាច់កម្ចីបច្ចុប្បន្នរួមជាមួយថ្លៃសំណងផ្សេងៗ ហើយអ្នកក៏អាចមានឱកាសដាក់ពាក្យទទួលយកកម្ចីបន្ថែមទៀតដែរ។ មន្រ្តីឥណទានរបស់ធនាគារនឹងយកចិត្តទុកដាក់នូវគ្រប់ដំណាក់កាលនៃការស្នើសុំឥណទានរបស់អ្នកដើម្បីទូរទាត់កម្ចីផ្តាច់របស់អ្នកពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងៗមកធនាគារABAក្នុងរយៈពេលតែ០1ថ្ងៃ។

លោកអ្នកគ្រាន់តែទាក់ទង ឬអញ្ជើញមកជួបផ្ទាល់ជាមួយមន្រ្តីឥណទានរបស់ធនាគារABA ដើម្បីពិភាក្សាយោបល់ទៅលើសេវាកម្មនេះ។

  • ទទួលបានចំនួនប្រាក់កម្ចីខ្ពស់
  • អត្រាការប្រាក់ទាប
  • រយៈពេលផ្តល់ហិរញ្ញប្បទានវែង
  • ទទួលយកការធានារបស់តតិយជន

នេះគឺជាលក្ខណៈវិនិច្ឆ័យទូទៅដែលយើងតម្រូវឲ្យអាជីវកម្មរបស់អ្នកមាន៖

  • អ្នកស្នើសុំកម្ចីត្រូវមានអាយុពី 18-65 ឆ្នាំ
  • ជាអាជីវកម្មស្របច្បាប់ (មិនប៉ះពាល់ដល់បរិស្ថាន ឬសង្គម) ដែលដំណើរការយ៉ាងតិច6ខែ
  • ការបង់ទូរទាត់សងកម្ចីប្រចាំខែ មិនអាចលើសពី 70% នៃប្រាក់ចំណេញសុទ្ធរបស់អាជីវកម្ម (ប្រាក់ដើម និងការប្រាក់)។
  • ត្រូវមានអចលនទ្រព្យ ប្លង់រឹង/ប្លង់ទន់ (ក្រោមឈ្មោះម្ចាស់កម្មសិទ្ធិ  ឬតតិយជន) ជាវត្ថុបញ្ចាំ។ ត្រូវមានព័ត៌មានវិជ្ជមានពីការិយាល័យក្រេឌីដនៃព្រះរាជាណាចក្រកម្ពុជា។

ធនាគារសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុនដល់អតិថិជនឡើយ។ ព័ត៌មានលំអិតសូមអញ្ជើញមកកាន់សាខាធនាគារABAណាមួយដែលនៅជិតលោកអ្នកបំផុត ឬចូលទស្សនាគេហទំព័រ www.ababank.com ឬទូរស័ព្ទមកលេខ +855 23 255 333។

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader