ឥណទានអាជីវកម្មខ្នាតតូចបំផុត របស់ធនាគារ ABA – ទទួលប្រាក់កម្ចីដើម្បីអត្ថប្រយោជន៍ បន្ថែម!

25/Feb/2014

ឥណទានអាជីវកម្មខ្នាតតូចបំផុត របស់ធនាគារ ABA – ទទួលប្រាក់កម្ចីដើម្បីអត្ថប្រយោជន៍ បន្ថែម!

ដោយមានគោលបំណងជួយដល់
អាជីវកម្មខ្នាតតូចបំផុត និង បង្កើតលក្ខខណ្ឌល្អប្រសើរ
សម្រាប់ពង្រឹងវិស័យដ៏សំខាន់នេះ ធនាគារ ABA បានបើកយុទ្ធនាការ ឥណទានអាជីវកម្មខ្នាតតូចបំផុតថ្មី (MBL)។

ឥឡូវនេះ ធនាគារ ABA មានផ្តល់ជូន សេវាឥណទានអាជីវកម្មខ្នាតតូចបំផុត ដើម្បីបំពេញតាមតម្រូវការរបស់ ម្ចាស់អាជីវកម្មខ្នាតតូចបំផុត
ដែលមានបំណង ពង្រីកអាជីវកម្មរបស់ខ្លួន។ 

សេវាឥណទានអាជីវកម្មខ្នាតតូចបំផុតនឹងជួយអាជីវកម្មទាំងឡាយណា ដែលត្រូវការមូលនិធិសម្រាប់ពង្រីក អាជីវកម្មរបស់ខ្លួន ទិញសម្ភារៈបរិក្ខារផ្សេងៗ ឬបង្កើនដើមទុនជាដើម។

ចាប់ពីពេលនេះតទៅធនាគារ ABA រៀបចំ កូនសៀវភៅណែនាំថ្មីសម្រាប់ ឥណទានអាជីវកម្មខ្នាតតូចបំផុត (MBL) និងស្ប៉តផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់ ដែលបង្ហាញអំពី ស្ថានភាពជីវភាពខុសៗគ្នា និងវិធីសាស្រ្តដែលម្ចាស់អាជីវកម្ម អាចទទួលបានឥណទាន អាជីវកម្មខ្នាតតូចបំផុត (MBL) ពីធនាគារ ABA។ 

ក្នុងពេលដ៏ខ្លីខាងមុខនេះស្ប៉តផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ជាបន្តបន្ទាប់នឹងត្រូវចាក់ផ្សាយទៅ ល់ តំបន់ផ្សេងៗនៅទូទាំងប្រទេសកម្ពុជា ដែលត្រូវការឥណទានដើម្បីពង្រីក អាជីវកម្ម ទិញសម្ភារៈបរិក្ខារថ្មី។

ដើម្បីស្តាប់ស្ប៉តផ្សាយពាណិជ្ជកម្ម តាមវិទ្យុ សូមបើកមើលទំព័របណ្ណាល័យតាមប្រព័ន្ធផ្សព្វផ្សាយ (Media Library)។
សម្រាប់ព័ត៌មានបន្ថែមអំពីមីក្រូឥណទាន សូមបើកមើលទំព័រ ឥណទានអាជីវកម្មខ្នាតតូចបំផុត។ 

ឥណទានអាជីវកម្មខ្នាតតូចបំផុត របស់ធនាគារ ABA – ទទួលប្រាក់កម្ចីដើម្បីអត្ថប្រយោជន៍ បន្ថែម!