FREE​ បន្ថែម​សម្រាប់​កាត​និម្មិត​ នៅ​លើ​កម្មវិធី​ ABA​ Mobile

06/Apr/2018

FREE​ បន្ថែម​សម្រាប់​កាត​និម្មិត​ នៅ​លើ​កម្មវិធី​ ABA​ MobileFREE​ បន្ថែម​សម្រាប់​កាត​និម្មិត​ នៅ​លើ​កម្មវិធី​ ABA​ Mobile

អតិថិជន​ជាទី​គោរព​៖
​ដោយ​វា​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​កំណែទម្រង់​កម្មវិធី​ ABA​ Mobile​ និង​ដើម្បី​នាំ​មក​នូវ​ភាព​ងាយស្រួល​បន្ថែម​ទៀត​ដល់​អ្នក​ប្រើប្រាស់​កម្មវិធី​នេះ​ យើង​បាន​បើក​បន្ថែមចំនួន​នៃ​ការ​ FREE​ កាត​និម្មិត​ កាន់តែ​ច្រើន​ជាង​មុន​ទៀត​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​។​ ចាប់ពី​ឥឡូវនេះ​ទៅ​លោក​អ្នក​អាច​បើក​កាត​និម្មិត​បាន​រហូត​ទៅ​ដល់​ 10​កាត​ (​ទាំង​ VISA​ និង​ Mastercard)​ ដោយ​គ្មាន​ការ​បង់​កម្រៃ​អ្វី​អ្វី​ទាំងអស់​។​

​បន្ទាប់​ពី​បើក​ហើយ​ លោក​អ្នក​អាច​ប្រើ​កាត​និម្មិត​នេះ​បាន​យ៉ាង​ងាយស្រួល​ និង​មាន​សុវត្ថិភាព​ ដូច​កាត​ធនាគារ​ធម្មតា​របស់​លោក​អ្នក​ដែរ​។​ អ្នក​អាច​ប្រើ​វា​បាន​លើ​គ្រប់​វិ​ប​សាយ​ដែល​ទទួលយក​ការ​ទូទាត់​តាម​ VISA,​ Mastercard​ ឬ​អាច​ប្រើប្រាស់​វា​ជាមួយ​ Apple​ AppStore​ ឬ​ Google​ PlayStore​ ក៏​បាន​!​ ដូច​ពី​មុន​យ៉ាង​ដូច្នេះ​ដែរ​ ការ​ប្រើប្រាស់​កាត​និម្មិត​នេះ​ មិន​មានការ​គិតថ្លៃ​ប្រតិបត្តិការ​ ឬ​សេវា​ប្រចាំខែ​អ្វី​ទាំងអស់​ ដែល​នេះ​ជា​ជម្រើស​ប្រសើរ​បំផុត​សម្រាប់​លោក​អ្នក​ ក្នុង​ការ​ទិញ​ទំនិញ​អន​ឡាញ​។​

ដើម្បី​បើក​កាត​និម្មិត​ លោក​អ្នក​គ្រាន់តែ​បើក​កម្មវិធី​ ABA​ Mobile​ ពី​ក្នុង​ស្មា​ត​ហ្វូ​ន​របស់​លោក​អ្នក​ ហើយ​ចុច​ប៊ូ​តុង​ កាត​និម្មិត​ រួច​ធ្វើ​តាម​ការ​ណែនាំ​ជា​ការ​ស្រេច​។​ ពី​ក្នុង​ស្មា​ត​ហ្វូ​ន​ លោក​អ្នក​អាច​ធ្វើការ​កំណត់​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​ ឬ​លោក​អ្នក​អាច​បិទ​ (Block)​ កាត​ជា​បណ្តោះអាសន្ន​ នៅ​ពេល​ដែល​លោក​អ្នក​មិន​ចង់​ប្រើប្រាស់​ ហើយ​អាច​បើក​វិញ​ (Unblock)​ បាន​គ្រប់ពេលវេលា​។​

ដើម្បី​ស្វែង​យល់​ពី​មុខងារ​បន្ថែម​ សូម​ចូល​ទៅ​កាន់​ទំព័រ​ កាត​និម្មិត​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ពី​កម្មវិធី​ ABA​ Mobile​ សូម​ចុច​ត្រង់នេះ​។​

​មិន​ទាន់​មាន​គណនី​ធនាគារ​ ABA​ មែន​ទេ​?​ សូម​មើល​ព័ត៌មាន​ពី​គណនី​ដែល​សាក​សម​នឹង​លោក​អ្នក​ ហើយ​ស្នើ​សុំ​បើក​គណនី​របស់​លោក​អ្នកតា​មរយៈ​ ទំព័រ​បើក​គណនី​អន​ឡាញ​ របស់​យើង​ឥឡូវនេះ​!​