ឥឡូវ ខេត្តមួយចំនួនបន្ថែមទៀត អាចរីករាយជាមួយការបង់វិក្កយបត្រទឹកភ្លើងក្នុង ABA Mobile
21/Mar/2022
ABA ពង្រីកសេវាទូទាត់វិក្កយបត្ររបស់ខ្លូនក្នុងកម្មវិធី ABA Mobile ទៅកាន់ខេត្តមួយចំនួនទៀតទូទាំងប្រទេស។ ប្រជាពលរដ្ឋខេត្តព្រៃវែង និងរតនគិរីឥឡូវ អាចបង់វិក្កយបត្រអគ្គិសនីឲ្យអគ្គិសនីកម្ពុជា (EDC) ហើយប្រជាពលរដ្ឋខេត្ត បាត់ដំបងអាចទូទាត់វិក្កយបត្រទឹកឲ្យអ្នកផ្គត់ផ្គង់ក្នុងខេត្តតាមកម្មវិធី ABA Mobile ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរ ឬតម្រង់ជួរនៅការិយាល័យបង់ទឹកភ្លើងទៀតឡើយ។
បង់វិក្កយបត្រទឹកភ្លើងប្រចាំខែជាប្រាក់រៀល/ដុល្លារ ឥតគិតថ្លៃសេវា ដោយគ្រាន់តែចុចពីរបីប៉ក់ តាមជំហានងាយៗដូចខាង ក្រោម៖
- បើកកម្មវិធី ABA Mobile ហើយចុចប៊ូតុង ទូទាត់ប្រាក់
- ចុចប៊ូតង ទឹកភ្លើង & សំរាម ហើយជ្រើសរើសអ្នកផ្គត់ផ្គង់សេវាទឹកភ្លើងណាមួយ
- ជ្រើសរើស ខេត្តឬក្រុង (សម្រាប់ការទូទាត់វិក្កយបត្រអគ្គិសនីឲ្យ EDC)
- បញ្ចូល លេខទីតាំងប្រើប្រាស់ចរន្ត ចំនួនទឹកប្រាក់ ហើយចុច បង់ឥឡូវ ជាការស្រេច។
ដើម្បីដឹងបន្ថែមអំពីសេវាទូទាត់វិក្កយបត្រក្នុង ABA Mobile សូមចូលទៅកាន់ ត្រង់នេះ។
ប្រសិនបើអ្នកមិនទាន់មានគណនី ABA នោះទេ សូមដោនឡូតកម្មវិធី ABA Mobile ហើយបើក គណនីរហ័ស (តម្រូវឲ្យមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ឬអញ្ជើញមកសាខា ABA ជិតអ្នកបំផុតថ្ងៃនេះ!