​កម្មវិធី​ ABA​ Mobile​ ទទួល​ទូទាត់ វិក្កយបត្រ​ទឹក ​ទៅ​កាន់​ខេត្ត​មួយ​ចំនួន​ទៀត​

29/Sep/2021

water​ bill​ payments​ kh

នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​របស់​យើងខ្ញុំ​ដើម្បី​ឲ្យ​អតិថិជន​កាន់តែ​ច្រើន​មាន​ភាព​ងាយស្រួល​ និង​បត់បែន​ក្នុង​ការ​ទូទាត់​អន​ឡាញ​ ធនាគារ​ ABA​ មាន​សេចក្តី​សោមនស្ស​រីករាយ​សូម​ប្រកាស​ថា​ប្រជាពលរដ្ឋ​ នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ កំពង់ចាម​ ត្បូងឃ្មុំ​ និង​ខេត្តស្វាយរៀង​ ឥឡូវនេះ​អាច​រីករាយ​ជាមួយ​ការ​បង់ថ្លៃ​ទឹក​ប្រចាំខែ​នៅ​ក្នុង​តំបន់​រៀងៗ​ខ្លួន​តាម​រយៈ​ កម្មវិធី​ ABA​ Mobile​។​

ខាងក្រោម​គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ឯកជន​ក្នុង​តំបន់​មក​ពី​ខេត្ត​ចំនួន​ 4​ ដែល​បាន​បន្ថែម​ថ្មីៗ​នេះ​៖

​ខេត្ត​ ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ឯកជន​
បន្ទាយ​មាន​ជ័យ​​
  • ក្រុង​សិរិ​សោ​ភ័​ណ្ឌ​
  • ​អូរ​ប្រាសាទ​
  • ព្រះនេត្រព្រះ​
កំពង់ចាម
  • ​ជើងព្រៃ​
  • ​ពាមជីកង​
  • ​ព្រៃឈរ​
  • ​​ផ្អាវ​
​ស្វាយ​រៀង
  • បាវិត​
​ត្បូងឃ្មុំ
  • សួង

​អតិថិជន​ប្រើ​ ABA​ Mobile​ អាច​ទូទាត់​វិក្កយបត្រ​ទឹក​ប្រចាំខែ​របស់​ខ្លួន​ជា​ប្រាក់​រៀល​/​ប្រាក់​ដុល្លារ​ បាន​យ៉ាង​ងាយស្រួល​ និង​ឥត​គិតថ្លៃ​សេវា​ ដោយ​មិនបាច់​ធ្វើ​ដំណើរ​ ឬ​ត្រូវ​រង់ចាំ​លេខ​រៀង​នៅ​តាម​សាខា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ដែរ​។​
​វិក្កយបត្រ​អាច​បង់​បាន​ ដោយ​គ្រាន់តែ​ចុច​ពីរ​បី​ប៉ក់​តែ​ប៉ុណ្ណោះ​ តាម​ជំហាន​ងាយៗ​ដូច​ខាងក្រោម​៖

  • ​បើក​កម្មវិធី​ ABA​ Mobile​ និង​ចុច​លើ​ប៊ូ​តុង​ ទូទាត់​ប្រាក់​
  • ​​ចុច​លើ​ប៊ូ​តង​ ទឹក​ភ្លើង​ &​ សំរាម​ និង​ជ្រើសរើស​ ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ឯកជន​
  • ​​ជ្រើសរើស​ ខេត្ត​ឬ​ក្រុង​ បញ្ចូល​ លេខ​ទីតាំង​ប្រើប្រាស់​ចរន្ត​
  • ​​ចំនួន​ទឹកប្រាក់​1​ និង​ចុច​ បង់​ឥឡូវ​ ជា​ការ​ស្រេច​។​

1​ យើង​សូម​ណែនាំ​ឲ្យ​បង្កើត​គំរូ​សម្រាប់​ការ​ទូទាត់​លើក​ក្រោយ​ដោយ​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​ “​បង្កើត​គំរូ​”​ នៅ​លើ​ផ្ទាំង​អេ​ក្រង់​ ទូទាត់​ប្រាក់​។

សូម​ចូល​ទៅ​កាន់ ​ទំព័រ​​​ទូទាត់​វិក្កយបត្រ​​ របស់​យើងខ្ញុំ​ ដើម្បី​ដឹង​បន្ថែម​ថា​អ្នក​អាច​ទូទាត់​អន​ឡាញ​ជាមួយ​ម្ចាស់​អាជីវកម្ម​ណាខ្លះ​ដោយ​ប្រើ​កម្មវិធី​ ABA​ Mobile​។​

​ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គណនី​ ABA​ ទេ​ សូម​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ដើម្បី​ បើក​គណនី​រហ័ស​ ដោយ​ខ្លួនឯង​តាម​ទូរស័ព្ទ​ដៃ​ (​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ឬ​អញ្ជើញ​ទៅ​បើក​នៅ​សាខា​ ABA​ ណាមួយ​ដែល​នៅ​ជិត​អ្នក​នៅ​ថ្ងៃនេះ​។​