អ្នកឈ្នះចុងក្រោយសម្រាប់សំបុត្រកុន FREE ពេញមួយឆ្នាំនៅទីនេះ!
05/Dec/2018

កម្មវិធីប្រូម៉ូសិនដែលមានរយៈពេលបីខែសម្រាប់អ្នកប្រើប្រាស់កាត ABA Visa បានឈានដល់ទីបញ្ចប់ហើយ ហើយយើងមានភាពរីករាយសូមប្រកាសអ្នកឈ្នះ 100នាក់ចុងក្រោយសម្រាប់សំបុត្រកុន FREE ពេញមួយឆ្នាំនៅ Legend Cinema។ សូមបើកបញ្ជីអ្នកឈ្នះ100នាក់ចុងក្រោយនៅទីនេះ ដើម្បីមើលក្រែងមានឈ្មោះរបស់អ្នក។
សូមអបអរសាទរដល់អ្នកឈ្នះ និងសូមមើលគោលការណ៍ណែនាំខាងក្រោមសម្រាប់ការទទួល និងការប្រើប្រាស់រង្វាន់របស់អ្នក!
យើងសូមថ្លែងអំណរគុណចំពោះអតិថិជនដែលបានដាក់ពាក្យស្នើសុំប្រើប្រាស់កាត ABA Visa និងបានចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ។ ទោះបីជាកម្មវិធីនេះត្រូវបានបញ្ចប់ហើយក៏ដោយ លោកអ្នកក៏នៅតែអាចស្នើសុំវីសាកាតពីធនាគារ ABA បានដែរ។ សូមចូលមើលទំព័រកាតទូទាត់សម្រាប់ព័ត៌មានបន្ថែម ដើម្បីជ្រើសកាតដែលស័ក្តិសមនឹងភាពទាន់សម័យរបស់អ្នក។
គោលការណ៍ណែនាំក្នុងការមកទទួលរង្វាន់
- អ្នកឈ្នះត្រូវតែមកទទួលរង្វាន់ ដែលជាកាតសមាជិករបស់រោងកុន Legend Cinema ពីថ្ងៃទី05 ដល់ថ្ងៃទី20 ខែ ធ្នូ ឆ្នាំ2018 នៅ រោងកុន Legend Cinema Exchange Square។
- អ្នកឈ្នះត្រូវតែបង្ហាញកាត ABA Visa ឬអត្តសញ្ញាណប័ណ្ណរបស់ខ្លួនដើម្បីទទួលយករង្វាន់។
- សម្រាប់រង្វាន់ដែលមិនត្រូវបានមកទទួលក្រោយថ្ងៃទី20 ធ្នូ ឆ្នាំ2018 និងត្រូវដកយកមកវិញ ហើយ ABA នឹងជ្រើសរើសអ្នកឈ្នះថ្មីបន្ទាប់សម្រាប់ជំនួស។
គោលការណ៍ណែនាំដើម្បីទទួលបានសំបុត្រកុន
- សំបុត្រអាចប្តូរបាន 2 ក្នុងមួយខែ សម្រាប់រយៈពេល 12ខែ - ដោយមិនគិតពេលវេលា ថ្ងៃ និងប្រភេទរឿងនោះទេ។
- រង្វាន់អាចប្តូរបានគ្រប់រោងកុនរបស់ Legend Cinema ទាំងអស់ ដោយផ្អែកតាមលក្ខខណ្ឌរបស់សំបុត្រកុន។
- ប្រសិនបើរង្វាន់ត្រូវបានបើកពីចន្លោះថ្ងៃទី 1 ដល់ 25 នៃខែ នោះរង្វាន់នោះនឹងត្រូវរាប់ថាជាខែទី1។ ប្រសិនបើរង្វាន់ត្រូវបានបើកចាប់ពីថ្ងៃទី26ទៅ នោះខែបន្ទាប់ នឹងត្រូវរាប់ជាខែទី1។
- ជារៀងរាល់ខែ រង្វាន់ 2សំបុត្រ អាចបើកបានក្នុងពេលតែមួយ ឬផ្សេងគ្នា។
- រាល់សំបុត្រកុនក្នុងខែនីមួយៗដែលមិនបានបើក និងត្រូវអស់សុពលភាព និងមិនត្រូវបានសង ឬផ្ទេរទៅខែបន្ទាប់ឡើយ។
- ត្រូវបង្ហាញកាតរង្វាន់ទៅបុគ្គលិករបស់ Legend Cinema ដើម្បីធ្វើការត្រួតពិនិត្យរាល់ពេលបើកសំបុត្រកុន។

